កសិករ​​​​ម្នាក់​​បាត់​​ត្រី​ជាង​​​២៥​តោន​​មួយ​ប៉ប្រិច​ភ្នែក​ ក្រោយ​​លេច​ចេញ​​​រណ្ដៅ​​ធំ​មួយ​ក្នុង​ស្រះ​

កសិករ​​​ជន​ជាតិ​ចិន​ម្នាក់​បាន​បាត់​បង់​អស់​ត្រី​​​​ប្រមាណ​ជាង​​​២៥​តោន​ បន្ទាប់​ពី​លេច​ចេញ​​រណ្ដៅ​​ស្រុត​មួយ​នៅ​ក្នុង​ស្រះ​បង្ក​ជា​ការ​ភ្ញាក់​ផ្អើល។

 

កសិករ​​​​ម្នាក់​​បាត់​​ត្រី​ជាង​​​២៥​តោន​​មួយ​ប៉ប្រិច​ភ្នែក​ ក្រោយ​​លេច​ចេញ​​​រណ្ដៅ​​ធំ​មួយ​ក្នុង​ស្រះ​

​តាម​សារព័ត៌មាន​ចិន People Daily ហេតុការណ៍​​នោះ​​បាន​កើត​​ឡើង​​​​​កាល​ពី​សប្ដាហ៍​មុន លើ​​ស្រះ​កសិដ្ឋាន​​​​​​​របស់​​បុរស​កសិករ​ចិន​​​ត្រកូល​ Yang ក្នុង​ទី​ក្រុង​ Guiping តំបន់​ Guangxi ភាគ​ខាង​ត្បូង​ប្រទេស​ចិន។ មូលហេតុ​នៃ​ហេតុការណ៍​​​ខាង​លើ​នោះ​​មិន​មាន​នរណា​ម្នាក់​អាច​បញ្ជាក់​ច្បាស់​លាស់​ជា​ផ្លូវ​ការ​​នៅ​ឡើយ​ទេ ប៉ុន្តែ​​គេ​ប៉ាន់ស្មាន​​​លើ​​​​​​កន្លែង​ជីក​គាស់​កកាយ​យក​ថ្ម​​នៅ​ក្បែរ​តំបន់​នោះ​ដែល​បណ្ដាល​​ឲ្យ​កើត​មាន​រឿង​នោះ​ឡើង។

 

អ្នក​រស់​នៅ​ក្បែរ​នោះ​បាន​ប្រាប់​សារព័ត៌មាន​ថា​​ពួក​គេ​បាន​ឃើញ​​​​ទឹក​ស្រះ​​ចាប់​ស្រក​​ខ្លាំង​នៅ​​ម៉ោង​ប្រហែល​ ៤​ទាប​​ភ្លឺ​នា​ថ្ងៃ​ព្រហស្បតិ៍ ២៤​ មីនា រហូត​ដល់​ម៉ោង​​​៩​ព្រឹក​ គេ​បាន​ឃើញ​ទឹក​ស្រះ​​បន្ត​ហូរ​​មិន​ឈប់​ចូល​រណ្ដៅ​​មួយ​ជម្រៅ​ប្រហែល​​ ៤​ម៉ែត្រ។ អ្នក​ស្រុក​រស់​នៅ​តំបន់​នោះ​បាន​ដាក់​ការ​សង្ស័យ​លើ​កន្លែង​ទី​តាំង​ខួង​យក​ថ្ម​​នៅ​ក្បែរ​នោះ ដោយ​ពួក​គេ​​បាន​ឃើញ​រណ្ដៅ​ដូច​អន្លង់​​​​​មួយ​ចំនួន​បាន​លេច​ឡើង​លើ​​​តំបន់​វាល​ក្បែរ​ៗ​នោះ​ដែរ។ យ៉ាង​ណា​ក្ដី​មក​ទល់​ពេល​នេះ​ហេតុ​ការណ៍​ខាង​លើ​កំពុង​ត្រូវ​បាន​គេ​ស៊ើប​អង្កេត​៕

 

កសិករ​​​​ម្នាក់​​បាត់​​ត្រី​ជាង​​​២៥​តោន​​មួយ​ប៉ប្រិច​ភ្នែក​ ក្រោយ​​លេច​ចេញ​​​រណ្ដៅ​​ធំ​មួយ​ក្នុង​ស្រះ​
 

កសិករ​​​​ម្នាក់​​បាត់​​ត្រី​ជាង​​​២៥​តោន​​មួយ​ប៉ប្រិច​ភ្នែក​ ក្រោយ​​លេច​ចេញ​​​រណ្ដៅ​​ធំ​មួយ​ក្នុង​ស្រះ​

ចុចអាន៖  ចិន​កម្ទេច​ ចេក​​ខូច​គុណភាព​នាំ​ចូល​ពី​ហ្វីលីពីន​​ជិត​​​ ៣៥​​​តោន​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ people, dailymail​​​​​​​​​​​​​​​​​​