ភ្នាក់ងារ​ FBI ចំណាយ​លុយ​ខ្ទង់​ម៉ឺន​ដុល្លារ​ដើម្បី​​បំបែក​កូដ​ iPhone 5c ​មួយ​គ្រឿង​

កាល​ពី​ម្សិលមិញ​នេះ​តុលាការ​​អាមេរិក​បាន​ប្រកាស​សាលក្រម​ទម្លាក់​ចោល​សំណុំ​រឿង​ក្ដី​​ដ៏​ត្រាំ​ត្រែង​រវាង​ក្រុមហ៊ុន​ Apple និង​ភ្នាក់ងារ​ FBI ក្រោយ​ពី​មាន​អ្នក​ខ្លាំង​អាច​បំបែក​កូដ​លើ​ iPhone 5c បាន។

 

ភ្នាក់ងារ​ FBI ចំណាយ​លុយ​ខ្ទង់​ម៉ឺន​ដុល្លារ​ដើម្បី​​បំបែក​កូដ​ iPhone 5c ​មួយ​គ្រឿង​

 

បើ​តាម​ការ​​ចុះ​ផ្សាយ​​របស់​វិបសាយ​ MacRumours បាន​ឲ្យ​ដឹង​ថា​​ភ្នាក់ងារ​ FBI គឺ​បាន​សុំ​ជំនួយ​ពី​​ខាង​​ក្រុម​​ហ៊ុន Cellebrite ​​របស់​​​ប្រទេស​អ៊ីស្រាអែល​ ដែល​ជា​ក្រុមហ៊ុន​​មួយ​មាន​ផ្ដល់​សេវា​កម្ម​បំបែក​ប្រព័ន្ធ​ការពារ​ទូរសព្ទ​ ទៅ​ដល់​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ទាំង​ឡាយ។ ត្បិត​​​ថា​ភ្នាក់ងារ​​ FBI មិន​បាន​បង្ហើប​ឲ្យ​ដឹង​អំពី​វិធីសាស្ត្រ​ដែល​​គេ​ប្រើ​ដើម្បី​​យក​ទិន្នន័យ​ពី​ iPhone នោះ​​ ប៉ុន្តែ​មាន​អ្នក​កាសែត​ខាង​ផ្នែក​បច្ចេកវិទ្យា​ឈ្មោះ​ Joshua Kopstein ​បាន​រក​ឃើញ​ពី​តម្លៃ​ដែល​ FBI បាន​ចំណាយ​ទៅ​ឲ្យ​ក្រុមហ៊ុន​អ៊ីស្រាអែល។

 

ភ្នាក់ងារ​ FBI ចំណាយ​លុយ​ខ្ទង់​ម៉ឺន​ដុល្លារ​ដើម្បី​​បំបែក​កូដ​ iPhone 5c ​មួយ​គ្រឿង​

 

​​​​​​​បើ​តាម​រូបភាព​​​កិច្ច​សន្យា​ដែល​អ្នក​កាសែត​រូប​នោះ​​ចែក​ចាយ​ ឃើញ​ថា​​ភ្នាក់ងារ​ FBI បាន​ចំណាយ​ទឹក​ប្រាក់​ចំនួន​ ១៥ ២៧៨​ដុល្លារ​ ទៅ​ឲ្យ​ក្រុមហ៊ុន​ Cellebrite ក្នុង​ការ​បំបែក​កូដ​លើ​ទូរសព្ទ​ iPhone 5c ដែល​មាន​ប្រព័ន្ធ​ការពារ​យ៉ាង​រឹង​មាំ។

 

ទោះ​បី​ជា​​ការ​ចំណាយ​ទឹក​ប្រាក់​ខ្ទង់​ម៉ឺន​ដើម្បី​បំបែក​កូដ​សម្ងាត់​លើ​ iPhone 5c មួយ​គ្រឿង​វា​រាង​ថ្លៃ​បន្តិច​មែន​ ប៉ុន្តែ​​មិន​អាច​ប្រៀប​នឹង​ផល​ចំណេញ​​ដែល​ FBI ទទួល​បាន​ពី​ទិន្នន័យ​ដែល​មាន​លើ​ទូរសព្ទ​នេះ​ឡើយ៕
​​​​​​​
​​​​​​​​​​​​​ចុច​អាន៖ ​រឿង​ក្ដី​ Apple ត​ទល់​​នឹង​ FBI ត្រូវ​បញ្ចប់​ក្រោយ​ពី​មាន​​​អ្នក​ខ្លាំង​អាច​បំបែក​កូដ​​ iPhone បាន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ zing, BGR