Huawei ថែមលើថែម ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ

ភ្នំពេញ៖ ថ្មីៗនេះ ក្រុមហ៊ុន ផ្តល់ដំណោះស្រាយ ព័ត៌មានវិទ្យា បច្ចេកវិទ្យាទូរគមនាគមន៏ (ICT) និងស្មាតហ្វូន ឈានមុខគេរបស់ពិភពលោក Huawei បើកយុន្ធាការ កម្មវិធីពិសេស ដែលពុំធ្លាប់មាន គឺ“ថែមអស់ស្ទះ ថែមលើថែម” ដើម្បអបអរសាទរ និងទទួលស្វាគមន៏ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

កម្មវិធី “ថែមអស់ស្ទះ ថែមលើថែម” ធ្វើឡើងនៅគ្រប់សាខា ហាងលក់ទូរស័ព្ទដៃម៉ាកហ៊ួវៃ (Huawei) ទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១ ដល់ ១៧ មេសា ២០១៦ សម្រាប់ជាកាដូ ជូនអតិថិន រាល់ការជាវទូរស័ព្ទដៃម៉ាក Huawei។

ក្នុងឱកាសកម្មវិធីពិសេសនេះ អតិថិជនរបស់Huawei អាចជាវ ម៉ាកទូរស័ព្ទ ស្មាតហ្វូនរបស់ Huawei ដែលមាន រាងឡូយ បច្ចេកវិទ្យាឡូយ ទំនើបទាន់សម័យ ក្នុងតម្លៃពិសេស ជាមួយនឹងការបន្ថែមកាដូដ៏ច្រើនសន្ធឹកសន្ធាប់។

លោក អែម យុទ្ធូ នាយកទីផ្សារជាន់ខ្ពស់ ក្រុមហ៊ុន ស្មាតហ្វូន Huawei ប្រចាំប្រទេសកម្ពុជា ថ្លែងថា “កម្មវិធី ថែមអស់ស្ទះ ថែមលើថែម” របស់Huawei គឹសម្រាប់តែ ទូរស័ព្ទស្មាតហ្វូន Huawei Mate 8, Huawei GR5, Huawei G7 Plus, Huawei P8 lite, Huawei Y6Pro, Huawei G Play, Huawei Y6, Huawei T1 8”, Huawei T1 7”, G Play Mini និង Huawei Y5C តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា នៅថ្ងៃទី ១៤ ដល់ ១៦ មេសា Huawei នឹងបើកស្តង់ទ្រុងទ្រាយធំ លក់ទូរស័ព្ទដៃស្មាតហ្វូនគ្រប់ប្រភេទជាមួយនឹងការផ្តល់ជូន យ៉ាងច្រើន សន្ធឹកសន្ធាប់ ដូចជាថែមលើថែមនិងការបញ្ចុះតម្លៃពិសេស និងចូលរួម ជាអ្នកឩបត្ថម្ភនៅក្នុងកម្មវិធីអង្គរសង្ក្រាន ឆ្នាំ២០១៦ “អបអរសាទរ ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ” ៕

Huawei  ថែមលើថែម ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ

Huawei  ថែមលើថែម ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ