ហង្ស ម៉ារីនី ត្រូវអ្នកលេង Facebook យកទៅប្រៀបជាមួយ តារាល្បីហ្វីលីពីន

ភ្នំពេញៈ តារាសម្តែងរូបស្អាត ដែលសកម្មនិងការងារ មនុស្សធម៌ កញ្ញា ហង្ស ម៉ារីនី ត្រូវបានអ្នកលេង Facebook យករូបរបស់នាង ទៅប្រៀបប្រដូចទៅ និងតារាល្បីឈ្មោះហ្វីលីពីន Marian Rivera ដោយមតិមួយចំនួន បានលើកឡើងថា តារាស្រីទាំងពីរដួងនេះ មើលយូរទៅៗ មានទម្រង់មុខ ស្រដៀងគ្នា ។

តារាសម្តែងច្រមុះស្រួចសាច់សរ កញ្ញា  ហង្ស ម៉ារីនី កំពុងទទួលបានការគាំទ្រ ច្រើនគួរសម លើទីផ្សារសិល្បៈ ក្នុងចំណោម តារាស្រីរបស់ខ្មែរ ផ្សេងទៀត ។ ពេលនេះកំពុងតែ ធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ជាខ្លាំង ទៅលើរូបសម្រស់ ស្រស់ស្អាត របស់តារាស្រីទាំងពីរដួង បើទោះជាយើង មានជាតិសាសន៍ផ្សេងគ្នា ក៏ពិតមែន ប៉ុន្តែបើនិយាយពីរូបសម្រស់ ពួកនាងគឺ មានទម្រង់មុខ ច្រមុះស្រួច ប្រហាក់ប្រហែលជាមួយ តួឯកស្រីក្នុងរឿង «នាងមច្ឆា» គឺអ្នកនាង Marian Rivera ។

បន្ទាប់ពីអ្នកលេងបណ្តាញ ទំនាក់ទំនងសង្គមមួយនេះ បានធ្វើការប្រៀបធៀប គេសង្កេតឃើញ កញ្ញា ហង្ស ម៉ារីនី ក៏បានសរសេរសារ បែបលេងសើចថា «អរគុណសម្រាប់រូបភាព មួយនេះ… ដូចគ្នាមែនក៏អី បងប្អូន?? តែមិនអាចទេ» ។

ចង់ដឹងថា ទម្រង់មុខតារាទាំងពីរដួងនេះ មានភាពស្រដៀងគ្នា ខ្លាំងកម្រិតណា តោះទៅទស្សនា និងដាក់ពិន្ទុទាំងអស់គ្នា ៕