បទ «ស៊ូឃ្លាត» ល្បី តែការដឹកនាំសម្តែងអន់

ភ្នំពេញ៖ នៅតែមានការលើកឡើង ជាបន្តបន្ទាប់ទៀតថា បទ «ស៊ូឃ្លាត» ជាបទល្អ ស្នាដៃកូនខ្មែរ ដែលសាច់ទំនុកច្រៀង ក្នុងបទចម្រៀងនេះនិយាយពីជីវភាព ក្រីក្របុរសម្នាក់ សុខចិត្តឲ្យម្ចាស់ស្នេហ៍ចាក់ចេញពីខ្លួន ដើម្បីសេចក្តីសុខរបស់នាង ប៉ុន្តែទោះបទល្អតែការ ដឹកនាំសម្តែងអន់ មិនត្រូវសាច់រឿង ធ្វើឲ្យតែបាន។

កន្លងមកអ្នកលេង បណ្តាញសង្គមហ្វេសប៊ុក និងមជ្ឈដ្ឋានមហាជន តែងតែលើកឡើងថា «ការដឹកនាំមិនដឹងស្អីទេ ទំនុកច្រៀងផ្សេងៗ ឯការដឹកនាំ ផ្សឹងគ្មានត្រូវនឹង បទចម្រៀងអីបន្តិច វាមិនដែលអ្នកក្រណាជិះសុទ្ធតែ រថយន្តស្ព័រម៉ាកល្បីនោះទេ » ។

បើទោះបីជាបទនេះចេញ បានចេញផ្សាយយូរខែថ្ងៃ ក៏ពិតមែន តែនៅតែមានការិះគន់ជាបន្តបន្ទាប់ នៅពេដែលចាក់ ឬបើកបទនេះ ស្តាប់ និងទស្សនានោះ ។

មជ្ឈដ្ឋានមហាជន បានរិះគន់ថា «ទំនងអ្នកដឹកនាំសម្តែងបទនេះ គិតថា វង្ស ដារារតនា ជាតួអមឆាក មិនបាច់ធ្វើឲ្យល្បីពេកនោះទេ ធ្វើឲ្យតែរួចពីដៃទៅបានហើយ» ។ ក្រៅពីនេះ នៅមានអ្នកលេងហ្វេសប៊ុកផ្សេងៗ ក៏បានធ្វើការតិះដៀល ប្រើពាក្យមិនសមផងដែរ ៕

បទ «ស៊ូឃ្លាត» ល្បី តែការដឹកនាំសម្តែងអន់