ទីលានស្មៅសិប្បនិម្មិត្ត នៅបាទី ចាប់ផ្ដើមសាងសង់ ដោយត្រូវចំណាយ ៦០ម៉ឺនដុល្លារ

ភ្នំពេញ៖ ទីលានបាល់ទាត់ស្មៅសិប្បនិម្មិត នៅសាលាបាល់ទាត់ ជាតិទន្លេបាទី បានចាប់ផ្ដើមដំណើរការ ការសាងសង់ហើយ ក្រោយទទួលបាន ជំនួយពីគម្រោង FIFA Goal Project ទី៦ របស់សហព័ន្ធកីឡា បាល់ទាត់អន្ដរជាតិ (FIFA)  កាលពីចុងឆ្នាំ២០១៥ កន្លងទៅ ។

បើយោងសម្ដីឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងកាលពីពេលថ្មីៗ កន្លងទៅថា គម្រោងសាងសង់ ទីលានស្មៅសិប្បនិម្មិត្ដ នៅទន្លេបាទីនេះ គឺសហព័ន្ធកីឡា បាល់ទាត់អន្ដរជាតិ គ្រោងចំណាយថវិការ សាងសង់ ប្រមាណ ៦០ម៉ឺនដុល្លារ ខណៈការសាងសង់ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០១៦នេះ ។

ទីលានបាល់ទាត់ស្មៅសិប្បនិម្មិតនេះដែរ នឹងមានបំពាក់ដោយភ្លើង បំភ្លឺពេលយប់ ដើម្បីជាការងាយស្រួល ដល់កីឡាករ លេងនៅពេលយប់ ក៏ដូចជាហ្វឹកហាត់ជាដើម។ នេះជាជំហានថ្មីមួយទៀត ដែលសហព័ន្ធបាល់ទាត់ កម្ពុជាបានសម្រេចឡើង ក្រោមការជួយជ្រោមជ្រែង ពីសហព័ន្ធ បាល់ទាត់ អន្តរជាតិ ដើម្បីអភិវឌ្ឍវិស័យ បាល់ទាត់នៅកម្ពុជា ៕

ទីលានស្មៅសិប្បនិម្មិត្ត នៅបាទី ចាប់ផ្ដើមសាងសង់ ដោយត្រូវចំណាយ ៦០ម៉ឺនដុល្លារ