Messi ជាកីឡាករ អាហ្សង់ទីនទី២ រកគ្រាប់បាល់ បាន៥០គ្រាប់ និងក្លឹប ៤៩៩គ្រាប់

ម៉ាឌ្រីដ៖ Lionel Messi  បានក្លាយជាកីឡាករទី២ របស់អាហ្សង់ទីន ក្នុងប្រវត្តិសាស្ត្រ ដែលរកគ្រាប់បាល់ជូន ប្រទេសអាហ្សង់ទីន ៥០គ្រាប់ បន្ទាប់ពីយកឈ្នះ ប្រទេស ប៊ូលីវា ២-០ នៅថ្ងៃពុធនេះ ។

កីឡាករ Messi អាយុ ២៨ឆ្នាំ បានរកគ្រាប់បាល់ជូនជាតិ នៅនាទី៣០ ក្នុងព្រឹត្តិការណ៍ ជម្រុះ 2018 World Cup ។

កីឡាករ ឆ្នើមរបស់ក្លឹប Barcelona បានជួយ ឲ្យអាហ្សង់ទីន ឡើងទៅវគ្គចុងក្រោយ World Cup និង Copa America  កាលពី២ឆ្នាំកន្លងទៅ  ហើយក៏រកគ្រាប់បាល់ចំនួន ៥០គ្រាប់ជូនអាហ្សង់ទីន ក្នុងចំណោមវត្តមាន ១០៧លើកនោះ ។

ចំនួនគ្រាប់បាល់នេះ គឹមានន័យថា Messi ជាកីឡាករអាហ្សង់ទីន ទី២ បន្ទាប់ពី Gabriel Batistuta បច្ចុប្បន្នអាយុ៤៧ឆ្នាំ រកគ្រាប់បាល់បាន ៥៤គ្រាប់ ក្នុង៧៨ប្រកួត  ។ ម្យ៉ាងវិញទៀត Messi ក៏មានលទ្ធភាព អាចបំបែកកំណត់ត្រាផងដែរ ខណៈដែល នៅសល់ជាច្រើនប្រកួតទៀតនោះ ។

សរុបគ្រាប់បាល់របស់ កីឡាករ Messi រកបានជិត៥០០គ្រាប់ ដោយ ៤៤៩គ្រាប់ សម្រាប់ ក្លឹប Barcelona និង ៥០គ្រាប់សម្រាប់ប្រទេសខ្លួន ៕

Messi ជាកីឡាករ អាហ្សង់ទីនទី២ រកគ្រាប់បាល់ បាន៥០គ្រាប់ និងក្លឹប ៤៩៩គ្រាប់