រថយន្ត​ក្រឡុក​ស៊ីម៉ង់​កិន​សិស្សសាលា​ម្នាក់​ស្លាប់ និង ម្នាក់ទៀត​របួសធ្ងន់​

6 Videos


​សិស្សសាលា ២ នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​ចេញពី​សាលា​សំដៅ​ទៅផ្ទះ​ដោយសារ​ផ្លូវ​ចង្អៀត​បាន​ទាក់​ដៃចង្កូត​ម៉ូតូ​ជាមួយ​រថយន្ត​ដួល​បោក​ចូល​ក្រោម​កង់​រថយន្ត​កិន​បែកក្បាល​ម្នាក់ និង ម្នាក់ទៀត​រងរបួស​ធ្ងន់​ត្រូវ​ក្រុមគ្រួសារ​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​ជាបន្ទាន់ កាលពី​វេលា​ម៉ោងជាង ៦ ល្ងាច នា​យប់​ថ្ងៃទី ២៨ ខែ​មិនា ឆ្នាំ ២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ ២១ A ក្នុងភូមិ​លេខ 3 ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ។​

រថយន្ត​ក្រឡុក​ស៊ីម៉ង់​កិន​សិស្សសាលា​ម្នាក់​ស្លាប់ និង ម្នាក់ទៀត​របួសធ្ងន់​

M88


​នគរបាល​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ដែល​ស្លាប់​ឈ្មោះ សិត សុខ​ឃីម ភេទ​ប្រុស​អាយុ ១៤ ឆ្នាំ មានមុខ​របរ​សិស្ស​រស់នៅ​ភូមិ​លេខ ២ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល និង អ្នករួមដំណើរ​ឈ្មោះ ហេង សុខ​ហ៊ួ ភេទ​ប្រុស​អាយុ ១៥ ឆ្នាំ រស់នៅ​ភូមិ​លេខ ៤ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល អ្នក​ទាំងពីរ ជិះ​ម៉ូតូ​មួយ​​គ្រឿង​ម៉ាក​និក​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1P-4733 ចំណែក​រថយន្ត​បង្ក​វិញ ពាក់ ស្លាក​លេខ​ភ្នំពេញ 5A-0135 បើកបរ​ដោយ​ឈ្មោះ ស៊ូ វុទ្ធី ភេទ​ប្រុស​អាយុ ៣០ ឆ្នាំ មាន​មុខរបរ​ជា​អ្នកបើកបរ​រថយន្តរ​ស់​នៅ ភូមិ​ឱ​ភា​សាំង ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ។​

រថយន្ត​ក្រឡុក​ស៊ីម៉ង់​កិន​សិស្សសាលា​ម្នាក់​ស្លាប់ និង ម្នាក់ទៀត​របួសធ្ងន់​

​មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំងពីរ​ជិះ​ម៉ូតូ​មួយគ្រឿង​ខាងលើ​ឌុប​គ្នា​ចេញពីសាលារៀន​ក្នុង​គោលបំណង​ទៅផ្ទះ ដោយ​ជិះ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​លុះដល់​​ចំណុចកើតហេតុ​ស្រាប់តែ​បាន​ទាក់​ដៃចង្កូត​ជាមួយនិង​រថយន្ត បណ្តាល​ឲ្យ​អ្នកបើកបរ​​ដួល​បោក​ទៅនឹង​ថ្នល់​ខ្ទាតចូល​ក្រោម​កង់​រថយន្ត​កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​តែម្តង ៕ សុថា​ត់​

រថយន្ត​ក្រឡុក​ស៊ីម៉ង់​កិន​សិស្សសាលា​ម្នាក់​ស្លាប់ និង ម្នាក់ទៀត​របួសធ្ងន់​រថយន្ត​ក្រឡុក​ស៊ីម៉ង់​កិន​សិស្សសាលា​ម្នាក់​ស្លាប់ និង ម្នាក់ទៀត​របួសធ្ងន់​