ឆៃ លីដា​ឡែ​ន និង មាស សាលី មាន​ទឹកមាត់លេប នៅលើ​ទឹកដី​សម្បូរ​ដុល្លារ​

​រាជធានី​ភ្នំពេញ : តារាចម្រៀង​និយម​ស្លៀកពាក់​សិច​ស៊ី បញ្ចេញ​ប​ង្អូ​ត​ដើមទ្រូង​អ្នកនាង ឆៃ លីដា​ឡែ​ន និង​លោក មាស សាលី ពេលនេះ​កំពុងតែ​មានឱកាស ក្នុងការ​សម្ងំ​កើប​លុយ នៅលើ​ទឹកដី​ប្រទេស​មហាអំណាច​សហរដ្ឋអាមេរិក បន្ទាប់​អ្នក​ទាំងពីរ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា កាលពី​ថ្មីៗ​កន្លងមកនេះ ដើម្បី​បង្ហាញ​ពី​សិល្បៈ​ខ្មែរ សម្ដែង​ជូន​បងប្អូន​អានិកជន​ទស្សនា នៅ​ទីនោះ​។​

ឆៃ លីដា​ឡែ​ន និង មាស សាលី មាន​ទឹកមាត់លេប នៅលើ​ទឹកដី​សម្បូរ​ដុល្លារ​

​ប្រភពព័ត៌មាន​ពី​អ្នក​ស្និទ្ធ​នឹង​តារា​ទាំងពីរ​ដួង​នេះ បាន​ឲ្យ​ដឹងថា តារាចម្រៀង​ស្រី ដែល​មិន​សំចៃ​ដៃ​ខាង​ការបង្ហាញ​ដើមទ្រូង អ្នកនាង ឆៃ លីដា​ឡែ​ន និង​លោក មាស សាលី ពេលនេះ​កំពុងតែ​ទទួលបាន ភាពជោគជ័យ ក្នុងការ​សម្តែង ច្រៀង ដោយសារ​មាន​អ្នកគាំទ្រ​ជាច្រើន​បាននាំគ្នា​មក​ចូលរួម​ទស្សនា ការ​ច្រៀង សម្តែង​របស់​ពួកគេ​។​

 

​ប្រភព​ដដែល​នេះ​បាន​និយាយទៀតថា នេះ​វា​ជា​ឱកាស​មួយ ដ៏​ល្អ​បំផុត​សម្រាប់​តារា​ស្រី ឆៃ លីដា​ឡែ​ន និង​លោក មាស សាលី ក្នុងការ​កើប​លុយ​ពី​ការ​ចេញទៅ​សម្តែង​នៅ​ប្រទេស​អាមេរិក នាពេលនេះ​។ ម្យ៉ាងទៀត​ពួកគេ​ក៏​អាច​ទទួល​ប្រាក់​មួយចំនួន​ផងដែរ ពី​អ្នក​ដែល​បានមក​ចូល​ទស្សនា ព្រោះ​ដោយសារ​បងប្អូន​ខ្មែរ ដែល​រស់នៅ​ទីនោះ មានការ​ពេញចិត្ត និង​គាំទ្រ​ដល់​សិល្បករ​ខ្មែរ ដែល​បាន​ទៅ​សម្តែង​នៅ​ទីនោះ​។ ពិសេស​មាន​អ្នកខ្លះ​បាន​ឧ​ត្ត​ម្ភ​ជា​លុយ ឬ​ខ្លះ​រៀបចំ​ជា​កាដូរ​ជាដើម​…​។​

 

​ប្រភព​ខាងលើ បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា ពេលខ្លះ​អ្នកនាង ឆៃ លីដា​ឡែ​ន មិនសូវ​ទំនេរ​ឡើយ ដោយ​ត្រូវមាន​អ្នកធានា ជូន​ដើរលេង និង​ស្នើ​ឲ្យ​ទៅ​ចូលរួម​ជប់លៀង ជា​លក្ខណៈ​គ្រួសារ​នៅតាម​ផ្ទះ​នីមួយៗ មិនសូវ​ទំនេរ​ឡើយ​។ ទាំងនេះហើយ ដែល​បង្ហាញថា ឆៃ លីដា​ឡែ​ន និង​លោក មាស សាលី មាន​ភាពជោគជ័យ សម្រាប់​ការសម្តែង​-​ច្រៀង​នៅលើ​ទឹកដី អាមេរិក ហើយ​នេះ ក៏​ជា​ឱកាស​ដ៏​ល្អ​សម្រាប់ កើប​លុយ​មក​ប្រទេស​ខ្មែរ វិញ​ដែរ​។​

ឆៃ លីដា​ឡែ​ន និង មាស សាលី មាន​ទឹកមាត់លេប នៅលើ​ទឹកដី​សម្បូរ​ដុល្លារ​

​តារាចម្រៀង ដែល​ល្បីល្បាញ​ខាង​ភាព​សិច​ស៊ី នាង ឆៃ លីដា​ឡែ​ន និង​លោក មាស សាលី បាន​ចាក​ចេញពី​ទឹកដី កំណើត​កាលពី​ថ្មីៗ​កន្លងមកនេះ ដោយ​ក្នុងនោះ ក៏មាន​តារាចម្រៀង​ស្រី​មួយរូប​ទៀត គឺ​កញ្ញា លី​លី ទៅជា​មួយ​ផងដែរ​។ ប៉ុន្តែ​សម្រាប់​ពេលវេលា វិល​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ នៅពេលណា​នោះ ពុំទាន់​ត្រូវបាន​គេ​ដឹង នៅឡើយ​ទេ​៕

 

ឆៃ លីដា​ឡែ​ន និង មាស សាលី មាន​ទឹកមាត់លេប នៅលើ​ទឹកដី​សម្បូរ​ដុល្លារ​