ទីស្តីការគណៈរដ្ឋមន្ត្រី​បើក​វគ្គ​ផ្សព្វផ្សាយ​ស្តីពី​ការរៀបចំ​កម្មវិធី​វិនិយោគសាធារណៈ​

ភ្នំពេញ:
កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦ នៅ​វិមាន​មិត្តភាព បាន​បើក​វគ្គ​ផ្សព្វផ្សាយ​ស្តីពី​ការរៀបចំ​កម្មវិធី​វិនិយោគសាធារណៈ ក្រោម អ​ធីប​តី​ភាព ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​អន​ឡាញ​។ នៅក្នុង​ពិធី​នោះ​មានការ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​តំណាងឱ្យ អាជ្ញាធរ នាយកដ្ឋាន និង​អង្គភាព ចំណុះ​ទីស្តីការគណរដ្ឋមន្ត្រី​ផងដែរ​។​

​លោក កែវ រ៉េមី បាន​មានប្រសាសន៍ថា​រាជរដ្ឋាភិបាល​ដែលមាន​ក្រសួង​ស្ថាប័ន​របស់ខ្លួន​ជា​សេនាធិការ បាន​អនុវត្ត​គម្រោង អភិវឌ្ឍ​យ៉ាងច្រើន ហើយ​ពេលខ្លះ​គម្រោង​ទាំងនោះ​មិនត្រូវ​បាន រំលេច​នៅក្នុង​កម្មវិធី​វិនិយោគសាធារណៈ​ឡើយ​ដែលជា​ហេតុ ធ្វើ​ឱ្យគេ មិនបាន​មើលឃើញ​អំពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ជាពិសេស​មិនបាន​មើលឃើញ​ពិតប្រាកដ អំពី​ទំហំ ចំណាយ​របស់ រាជរដ្ឋាភិបាល​នៅក្នុង​ការអភិវឌ្ឍ​ប្រទេស​។

​លោក កែវ រ៉េមី បានស្នើ​ទៅគ្រប់​អាជ្ញាធរ នាយកដ្ឋាន និង​អង្គភាព​ទាំងអស់​ដែល​ចំណុះ​ទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួម​ក្នុងការ​រាយការណ៍​អំពី​គម្រោង​របស់ខ្លួន​ដែល​កំពុង​អនុវត្ត និង​ស្នើ​គម្រោង​ថ្មី​ដើម្បី​បង្ហាញ​ពី​ស្ថានភាព​ពិតប្រាកដ​នៃ​ការខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​

​គោលដៅ​សំខាន់ៗ​នៅក្នុង​វគ្គ​ផ្សព្វផ្សាយ​នេះ​មាន​៣៖ ទី​១.​ជា​ឧ​បករ​ណ៏​គ្រប់គ្រង​កម្មវិធី និង​ជា​យន្តការ​សំខាន់ សម្រាប់ធ្វើ​ការកំណត់ ការចុះបញ្ជី​គម្រោង និង​សកម្មភាព​ផ្សេងៗ ដើម្បី​សម្រេច​គោលដៅ និង​ចំណុច​ដៅ តាម​វិស័យ​ជាច្រើន​ដូច​មានចែង​ក្នុង​ផែន​ការណ៍​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​។ ទី​២.​ជា​មូលដ្ឋានគ្រឹះ​ដើម្បី​ជួយ​គណៈកម្មាធិការ​នីតិសម្បទារ និង​អភិវឌ្ឍ​កម្ពុជា​/​ក្រុមប្រឹក្សា​អភិវឌ្ឍ និង​បណ្តា​ក្រសួង​ស្ថាប័ន​ផ្សេងៗ​ទាំងអស់ ក្នុងការ​ទាក់ទាញ និង​តម្រង់​ទិសដៅ ដល់ដៃ​គូរ​អភិវឌ្ឍ​ក្នុងការ​ផ្តលជំនួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។ និង​ទី​៣. ជា​យន្តការ​ក្នុងការ​តម្រឹម តម្រង់​ធនធាន​ពី​ដៃគូរ​អភិវឌ្ឍ និង​ពី​រាជ​រដ្ឋ​ភិ​បាល​ដោយផ្ទាល់​ទៅនឹង​កម្មវិធី​វិនិយោគ​នានា ដែលជា​អទិភាព​របស់​ជាតិ ចែង​នៅក្នុង​ផែនការ​អភិវឌ្ឍ​ជាតិ និង​ជា​ឧ​បករ​ណ៏​សម្រាប់​ត្រួតពិនិត្យ​ផែនការ​អភិវឌ្ឍ​ជាតិ​។​

​នៅក្នុង​វគ្គ​ផ្សព្វផ្សាយ​ស្តីពី​ការរៀបចំ​កម្មវិធី​វិនិយោគសាធារណៈ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​អន​ឡាញ ដែល​ធ្វើ​បទ​បង្ហាញ​ដោយ​លោក ជួន ចំរើន អនុប្រធាននាយកដ្ឋាន​ផែនការ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​រំលឹកថា កាលពីមុន​រាល់​ការស្នើ​គម្រោង​ត្រូវបំពេញ​បែបបទ និង​បញ្ជូន​ដោយផ្ទាល់ មកនាយក​ដ្ខា​ន​ផែនការ​នៃ​ទីស្តីការគណរដ្ឋមន្ត្រី បន្ទាប់ពី​ពិនិត្យ​រួចមក ក៏​បញ្ជូនទៅ​ក្រសួងផែនការ​និង​ក្រោយពី​ក្រសួងផែនការ​ពិនិត្យ​សម្រេច​ចុងក្រោយ​ទើប អនុម័ត​ក្នុង​កិច្ចប្រជុំ ពេញអង្គ​គណៈរដ្ឋមន្ត្រី​ដែលមាន សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជា​អធិបតី​។

​ប៉ុន្តែ​បច្ចុប្បន្ននេះ​ដើម្បី​ភាពងាយស្រួល​ក្នុង​ការស្នើ​គម្រោង​នានា​ពី​ក្រសួង ស្ថាប័ន ផ្សេងៗ ក្រោម​ការផ្តួចផ្តើម​រប​ស់​ក្រសួងផែនការ បាន​ប្តូរ​មក​ប្រើ​បច្ចេកវិទ្យា​អន​ឡាញ​ដោយ​ឱ្យ​ត្រូវបំពេញ​បែបបទ និង​បញ្ជូន​ទិន្នន័យ​តាមរយៈ​បណ្តាញ​អ៊ិន​ធើ​ណិ​ត នៅលើ​គេហទំព័រ pip.mop.gov.kh របស់​ក្រសួងផែនការ​។ ក្នុងការ​ស្នើសុំ User និង​Password ដើម្បី​អាច​ចូលទៅ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​បាន ត្រូវ​ស្នើ​ទៅ​ក្រសួងផែនការ​ដោយផ្ទាល់ ឬ​តាមរយៈ​នាយកដ្ឋាន​ផែនការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ហើយ​ការស្នើ​នេះ​អាច​ធ្វើបាន​ចំពោះតែ ក្រសួង ស្ថាប័ន​ដែលមាន គម្រោង​វិនិយោគសាធារណៈ បី​ឆ្នាំ​រំកិល​តែប៉ុណ្ណោះ​។​

​នៅ​ក្នង​ពិធី​បិទ​វគ្គ​ផ្សព្វផ្សាយ​ស្តីពី​ការរៀបចំ​កម្មវិធី​វិនិយោគសាធារណៈ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​អន​ឡាញ នៅ​ថ្ងៃ​ដដែល​នោះដែរ លោក យ៉ា សុខ​ដេ​ត ប្រធាន​នាយកដ្ឋាន​ផែនការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ថ្លែងថា ការរៀបចំ​គម្រោង​វិនិយោគសាធារណៈ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការលើក​គ​ម្រោ​របស់ខ្លួន ដើម្បី​ធានា​ការអភិវឌ្ឍ ការ​ចងក្រង​ឯកសារ​ជា​កញ្ចប់​តែមួយ អាចឱ្យ​យើង​មើលឃើញ​កញ្ចប់​ថវិកា​ស​រុ​ប​ដែល ក្រសួង​ស្ថាប័ន​នានា​ចំណាយ​៕​

ទីស្តីការគណៈរដ្ឋមន្ត្រី​បើក​វគ្គ​ផ្សព្វផ្សាយ​ស្តីពី​ការរៀបចំ​កម្មវិធី​វិនិយោគសាធារណៈ​

ទីស្តីការគណៈរដ្ឋមន្ត្រី​បើក​វគ្គ​ផ្សព្វផ្សាយ​ស្តីពី​ការរៀបចំ​កម្មវិធី​វិនិយោគសាធារណៈ​

ទីស្តីការគណៈរដ្ឋមន្ត្រី​បើក​វគ្គ​ផ្សព្វផ្សាយ​ស្តីពី​ការរៀបចំ​កម្មវិធី​វិនិយោគសាធារណៈ​