ស្នងការរង​នគរបាល​ខេត្តរតនគិរី ឈ្មោះ តេង ប៊ុន​ថុ​ន ត្រូវ​ស្ដ្រី​ម្នាក់ ដាក់ពាក្យ​ប្តឹង​ចោទប្រកាន់​លួងលោម​ស៊ី​ព្រហ្មចារិយ ជា​ថ្លៃ​ផ្តល់ប្រាក់​ឲ្យ​រកស៊ី​

ខេត្ដ​រតនគិរី : ស្ដ្រី​វ័យក្មេង​ម្នាក់​បាន​អះអាងថា រូបនាង​បានដាក់​ពាក្យ​ប្តឹង​ចោទប្រកាន់​លោក​ តេង ប៊ុន​ថុ​ន ស្នងការរង​នគរបាល​ខេត្តរតនគិរី​ហើយ កាល ពី​រសៀល​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦ ដោយ ចោទ​ពីបទ​លួងលោម​ឆបោក​រូបនាង​យកទៅ​រំលោភ​ដោយ​សន្យា​ផ្តល់ប្រាក់​ឲ្យ​នាង​រកស៊ី​។​

នារី​វ័យក្មេង​ម្នាក់នេះ មានឈ្មោះ​លី ស្រី​ភាព បានទាមទារ​ឲ្យ​លោក​ស្នងការរង​រូបនេះ​ផ្ដល់​សំណង​ជំងឺ​ចិ​ត្ដ​ចំនួន​15000$ (​មួយ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ )​។ បើ​យោង តាម​ប្រភព​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុងស្រុក​ថា ៖ ករណីនេះ​ត្រូវបាន​លោក​ស្នងការរង​រូបនេះ​បដិសេធថា ការចោទប្រកាន់​របស់​នារី​ខាងលើនេះ​ពុំមែន​ជា ការពិត​នោះទេ​តែ​សកម្មភាព និង​ទង្វើ​ដែល​នាង​បាន​ធ្វើជា​អំពើ​ឆបោក​ចង់បាន ប្រាក់​របស់លោក​តែប៉ុណ្ណោះ​។ នារី​វ័យក្មេង​ឈ្មោះ លី ស្រី​ភាព អាយុប្រមាណ​ជាង​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោ​ភណ ខេត្ដ​បន្ទាយមានជ័យ បាន​អះអាងថា លោក​តេង ប៉ុន​ថុ​ន ស្នងការរង​ខេត្ត រតនគិរី បាន​រំលោភបំពាន​លើ​រូបរាងកាយ​របស់​នាង​នៅក្នុង​អំឡុង ដែល​នាង​មក​បម្រើ​ការងារ​នៅក្នុង​ផ្ទះ​របស់លោក​ស្នងកា​រ​រង​រូបនេះ​នៅក្នុង​ ខេត្តរតនៈគិរី​។​

​តាម​ប្រភពពី​មន្ដ្រីនគរបាល​ម្នាក់ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​រតនគិរី បាន ឱ្យដឹងថា កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងមក នេះ​គេ​ឃើញ​នារី​វ័យក្មេង​ឈ្មោះ​លី ស្រី ភាព បាន​ចូលមក​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​រតនគិរី​។ កាល​មកកាន់​ការិយាល័យ​ប្រឆាំង​ការ ជួញដូរ​មនុស្ស​របស់​នារី​វ័យក្មេង​ខាងលើ នេះ​ក្នុង​បំណង​មកប្ដឹង​ដល់​លោក ស្នងការ រង​តេង ប៊ុន​ថុ​ន ឱ្យ​សង​ជំងឺ​ចិ​ត្ដ​ជា​ប្រាក់​ចំនួន​៤​ពាន់​ដុល្លារ​ថ្នូរ​នឹង​ ការរំលោភបំពាន​លើ​រូបរាងកាយ​របស់​នាង ក្នុង អំឡុងពេល​នាង​មក​បម្រើ​ការងារ​នៅ ក្នុងផ្ទះ​របស់លោក​ស្នងកា​រ​រង​ម្នាក់នេះ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ​លោក តេង​ប៊ុន ថុ​ន ស្នងការរង​ខេត្ត​រត្ត​គិរី​បាន​ប្រាប់ថា រឿងរ៉ាវ​ខាងលើនេះ លោក​មិនបាន​ព្រឹ​ត្ត​ដួច​ពាក្យ​ចោទប្រកាន​ឡើយ តែ​ស្ត្រី​ខាង លើនេះ​បាន​ទូរ​សព្ទ័​ទៅ​លោក​ថា សុំ​ទារប្រាក់​ពី​លោក​ចំនួន​៤០០០​ពាន់​ដុល្លា ​បើ សិនជា​លោក​មិន​ឲ្យ​ទេ ស្ត្រី​រួប​នោះបាន​បង្ហោះ​តាម​ប្រព​ន្ធ័​សង្គម​ហ្វេ​ស​បុក​តែ​ពេល​លោក​មិន​ ឧ្យ​ស្រាប់តែ​នាង​បង្ហោះ​មែន​។​លោក​បញ្ជាក់ថា​ករណី​ដែល​នាង​ឈ្មោះ លី ស្រី​ភាព ដែល​ទូរ​សព្ទ័​គំហែង​លោក​ទារប្រាក់​នេះ​លោក​បានដាក់​ពាក្យបណ្ដឹង​នឹង​ចេញ​ដេ ​ការកោះហៅ​លើក​ទី​១ ហើយ​តែ​នាង​មិន​ទទួលយក ហើយ​ពេលនេះ​បានចេញ​ដីការ​កោះហៅ​លើក​ទី​២​ទៀតហើយ​?​។​

​មានមតិ​ជាច្រើន​បាន​រង់ចាំ​មើលថា តើ​ខាង​ស្រី​ជា​ខុស ឬ​ខាង​ប្រុស​ជា​អ្នក​ខុស ព្រោះ​រឿងរ៉ាវ​ខាងលើនេះ​ហាក់បីដូចជា​ប្រកែក​រក​ត្រូវ​រៀងខ្លួន​ហើយ​បើ​គ្មាន ​ផ្សែង​ក៏​គ្មាន​ភ្លើង​ដែរ​?៕

ស្នងការរង​នគរបាល​ខេត្តរតនគិរី ឈ្មោះ តេង ប៊ុន​ថុ​ន ត្រូវ​ស្ដ្រី​ម្នាក់ ដាក់ពាក្យ​ប្តឹង​ចោទប្រកាន់​លួងលោម​ស៊ី​ព្រហ្មចារិយ ជា​ថ្លៃ​ផ្តល់ប្រាក់​ឲ្យ​រកស៊ី​