ជឿអត់!!! អង្ករ​ខ្មែរ តែ​ធ្វើ​នៅ​ស្រុក​យួន​

ខេត្តព្រៃវែង : ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន កាលពីពេល​ថ្មីៗ​នេះ  ដែល​បានប្រកាស​ឲ្យ​អាជ្ញាធរ​ជំនាញ​ពាក់​ព័​ន្ឋ​តាម​ព្រំដែន​ទប់ស្កាត់​ ការនាំ​អង្ករ​ចូល​ពី​ប្រទេសជិតខាង​នោះ មិនបាន​ចូលក្នុង​ត្រចៀក​ របស់​ពពួក​ឈ្មួញ​បន្តិច​សោះ​។ ខណៈដែល​ឈ្មួញ​ទាំងនោះ​សម្រុក​ដឹកស្រូវ​លក់​ទៅ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​ អន្តរជាតិ បន្ទាយ​ចក្រី និង​តាម​ផែ​បេន​កាណូត​ក្បែរ​ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី ក្នុង​ច្រករបៀង ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច​ហើយ​បាន​នាំ​អង្ករ​ពី​ប្រទេស​វៀតណាម​ចូលមក​ប្រទេស​ខ្មែរ​ វិញ តែ​ឈ្មួញ​បាន​ផ្ទេរ​កា​រ៉ុង​ដែលមាន​ស្លាក​យីហោ​ផលិត​នៅ​ប្រទេស​វៀតណាម​មក​ ដាក់​យីហោ​ជា​អង្ករ​ខ្មែរ​វិញ រួចហើយ​ដឹក​តាម​រថយន្ត​ចូលទៅ​ដាក់​ក្នុង​ឃ្លាំង​នៅ​អ្នក​លឿង ស្រុក​ពាម​រក៍ ព្រមទាំង​ដឹក​បន្តទៅ​លក់​ក្នុង​រាជធានី​ភ្នំពេញ និង​ដឹក​ទៅ​លក់​នៅ​ប្រទេស​ថៃ​។​

ជឿអត់!!! អង្ករ​ខ្មែរ តែ​ធ្វើ​នៅ​ស្រុក​យួន​

​ទាក់ទិន​ករណី​ខាងលើនេះ​ក្រុមហ៊ុន អ៊ាង​លីម ត្រេ​ឌី​ង ដែលមាន​ទីតាំងនៅ​បេន​កាណូត​បន្ទាយ​ចក្រី​ស្ថិតនៅ​ភូមិក​គោ ឃុំ​បន្ទាយ​ចក្រី បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​គាត់​បាន​ដឹកស្រូវ​ចម្រុះ ដែល​ក្រុមហ៊ុន​ប្រមូល​ទិញ​នៅ​ស្រុក​ខ្មែរ​យក ទៅ​កិន​នៅ​រោង​ម៉ាស៊ីន​ប្រទេស​វៀតណាម រួច​បាន​ដឹក​អង្ករ​កិន​រួច​ពី​ប្រទេស​វៀតណាម​ចូលមក​ប្រទេស​កម្ពុជា​វិញ​ហើយ ចំពោះ​សំបកបាវ​វៀតណាម​គេ​ច្រក​សំបក​កា​រ៉ុង​មាន​យីហោ​វៀតណាម​ទើប​មកដល់ ស្រុក​ខ្មែរ​ក្រុមហ៊ុន​ត្រូវ​ប្តូរ​សម្បក​ការ​រ៉ុង​របស់​ក្រុមហ៊ុន​វិញ​។ ចំពោះ​អង្ករ​ប្រភេទ​អ៊ី​អ៊ែរ ខា​៥៤ ក្នុង​១​គីឡូក្រាម លក់​ទីផ្សារ​ក្នុងស្រុក​តម្លៃ​៩០០​រៀល​(១​បាវ​៥០​គីឡូក្រាម តម្លៃ​៤៥០០០​រៀល​)​។​

ឈ្មួញ​ដឹកស្រូវ​ចេញទៅ​ប្រទេស​វៀតណាម​ ទាំងយប់​ទាំង​ថ្ងៃ​តាម​រថយន្ត​រាប់រយ គ្រឿង​គិត​ជា​តោន​រាប់រយ​តោន​ក្នុង​មួយថ្ងៃៗ ហើយ​វៀតណាម​បាន​ដឹក​អង្ករ​ពី​ប្រទេស​វៀតណាម​តាម​ទូក​កាណូត​មក​លក់​ឲ្យ​ឈ្មួញ ក្រុមហ៊ុន​ខាងលើ​ដោយ​ក្រុមហ៊ុន​ទាំងនេះ ប្តូរ​សំបក​កា​រ៉ុង និង​ស្លាក​យីហោ​វៀតណាម​ច្រក​ដាក់​សំបក​កា​រ៉ុង​ស្លាក​យីហោ​ជា​ខ្មែរ​វិញ ហើយ​ដឹក​ទៅ​ដាក់​ក្នុង​ឃ្លាំង​នៅឯ​អ្នក​លឿង និង​ក្នុង​ឃ្លាំង​នៅឯ ស្រុក​ពាម​រក៍ រួច​បន្ត​ដឹកចេញទៅ​លក់​លើ​ទីផ្សារ​ក្នុងស្រុក ទៅ​រាជធានី​ភ្នំពេញ និង​មួយចំនួន​ដឹកចេញទៅ​ប្រទេស​ថៃ​។​