ចង់បានហួសប្រមាណ លោក សាន់ ដារឹទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី ចាក់ដីលប់បឹងបុរាណ យកធ្វើជាកម្មសិទ្ធិ

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការបានអោយដឹងថាលោក សាន់ ដារឹទ្ធ ប្រធាន មន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី មានអំណាចចាក់ដីលប់បឹងស្តុកទឹក មួយ កន្លែងស្ថិតនៅភូមិចំការតែសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ យកធ្វើជា កម្មសិទ្ធិគ្មានឃើញស្ថាប័នសមត្ថកិច្ចឬអាជ្ញាធរក្រុង-សង្កាត់ណាហ៊ានក្អកសោះ ឡើយ។

សេចក្តីរាយការបានអោយដឹងបន្តថា ផ្ទៃដីបឹងបុរាណដែលលោក សាន់ ដារឹទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី ចាក់ដីលប់ វាមានទំហំសរុបជាង ១ ហិកតា ប្រជាពលរដ្ឋ ក្នុងក្រុងសែនមនោរម្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគ្រា ដែលពួកគាត់ បានឃើញមន្ត្រីមានអំណាច ជាប្រធានមន្ទីរ នៅខេត្តមណ្ឌលគីរី ចាក់ដីលប់បឹងសម្រាប់ស្តុកទឹកមួយកន្លែង តាំងពីបុរាណយកធ្វើកម្មសិទ្ឋិដោយ គ្មានកោតខ្លាចច្បាប់ព្រោះតែចង់មាន ចង់បាន ហួសប្រមាណពេកនោះ​។ ហើយ ដើមចម ដែលលោកប្រធានមន្ទីរល្មោភ ទន្ទ្រានយកដីបឹងធ្វើកម្មសិទ្ឋិផ្ទាល់ខ្លួន អាចមានការឃុបឃិតគ្នាស្ងាត់ៗ រវាងអ្នកល្មោភ ចង់បានដីបឹងបុរាណ គឺលោក សាន់ដារឹទ្ធនិងស្ថាប័នសមត្ថកិច្ចនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ខេត្ត មណ្ឌល គិរី និងអាជ្ញាធរក្រុង-សង្កាត់។

ករណីខាងលើគេហទំព័រ សែនសុខ មិនអាចបានការបំភ្លឺ ពីលោក សាន់ ដារឹទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី នៅឡើយទេ៕

ចង់បានហួសប្រមាណ លោក សាន់ ដារឹទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី ចាក់ដីលប់បឹងបុរាណ យកធ្វើជាកម្មសិទ្ធិ