ឃាត់​ខ្លួន​ជ​ន​ជា​តិ​វៀត​ណា​ម​ ២៧​នា​ក់ លួច​ឆ្លង​ដែ​ន និង​ស្នា​ក់​នៅ​ធ្វើ​ការ​ងារ​ខុ​ស​ច្បា​ប់ ក្នុង​ខណ្ឌ​សែន​សុ​ខ

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី ៣០ ខែ មីនា ឆ្នាំ ២០១៦ នេះ​កម្លាំង​ន​គ​រ​បា​ល​អន្តោ​ប្រ​វេ​ស​ន៍ បាន​ឃា​ត់​ខ្លួន​ជ​ន​ជា​តិ​វៀត​ណា​ម​ចំ​នួ​ន ២៧​នា​ក់​ ដែល​លួច​ឆ្លង​ដែ​ន​ស្នាក់​នៅ និង​ធ្វើ​ការ​ខុស​ច្បាប់​នៅ​សង្កា​ត់​ឃ្មួ​ញ ខណ្ឌ​សែន​សុ​ខ​។ ប្រតិបត្តិការចុះបង្ក្រាបនេះ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ សុខ ផល អគ្គនាយកនៃនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹង​នាំ​ដោ​យ​លោ​ក​ឧត្ត​ម​សេ​នី​យ​ទោ អ៊ុក ហៃសិលា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហ​ការ​ជា​មួយ​ស្នង​ការ​ដ្ឋា​ន នគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពី លោក មាស ចន្ទ័ពិសិដ្ឋ ព្រះ​រាជ​អា​ជ្ញារ​ង​អម​សា​លា​ដំបូ​ង​រាជ​ធា​នី​ភ្នំ​ពេ​ញ បានចុះត្រួតពិនិត្យជនបររទេស ដែលលួចឆ្លងដែន និងកំពុងស្នាក់នៅគ្មានលិខិតឆ្លងដែន ធ្វើការងារខុសច្បាប់ នៅ​សិ​ប្ប​កម្ម​ដែ​ក ​កម្មករសំណង់ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដោយបានឃាត់ខ្លួន ជនជាតិវៀតណាមបានចំនួន២៧ នាក់ចំនួន០៣នាក់ ប​ញ្ជូន​ទៅ​អគ្គ​នា​យ​ក​ដ្ឋា​ន​អន្តោ​ប្រ​វេសន៍ ដើម្បីសាកសួរតាមនីតិវិធី៕ ដោយ៖ ចន្ធី