សិ​ស្ស​វិ​ទ្យា​ល័​យ ខេត្ត​កំ​ព​តប្រុ​ស​ស្រី​៧​នា​ក់​ ប​បួល​គ្នា​ដើ​រ​លេ​ង​បា​ត់​ដំ​​ណឹ​ង​១​ថ្ងៃ ឪ​ពុ​ក​ម្តា​យ​រក​ឃើញ​ក្នុ​ងផ្ទះសំ​ណា​ក់ ​ឯ​ភ្នំ​ពេ​ញ

ភ្នំពេញ៖ កា​លពី​ល្ងា​ច​ថ្ងៃ​ទី ២៩ ខែ មីនា ឆ្នាំ ២០១៦ សិ​ស្ស​វិ​ទ្យា​ល័​យ​ប្រុ​ស​ស្រី​៧​នា​ក់ ប​បួល​គ្នា​ដើ​រ​លេ​ង​បា​ត់​មួយ​ថ្ងៃ​ពេ​ញ​ ផ្អើ​ល​អ​ស់​ប​ង​ប្អូ​ន​ឪ​ពុ​ក​ម្តា​យ ដើរ​រ​ក​នៅ​ខេ​ត្ត​កំ​ព​ត តែ​បែ​រ​ជា​ម​ក​រក​ឃើ​ញ នៅ​ផ្ទះ​សំ​ណា​ក់ សែន​ម​នោ​រម្យ​ ក្រុង​ភ្នំ​ពេ​ញ បង្ក​ឲ្យ​មា​ន​កា​រ​ភ្ញា​ក់​ផ្ញើ​ល​ ស្ថិ​ត​នៅ​ផ្ទះ​សំ​ណា​ក់​រស្មី​សែ​ន​ម​នោ​រម្យ ក្នុ​ង​សង្កា​ត់​ក​ន្ទោ​ក ​ខណ្ឌ​ពោ​ធិ៍​សែ​ន​ជ័​យ​។ សិស្សប្រុសស្រីចំនួន៧នាក់ ប្រុស៥នាក់ស្រី២នាក់ អាយុប្រហែលគ្នា បានបបួលគ្នាដើរលេង កាលពីថ្ងៃទី២៨ ដោយជិះរថយន្តតាក់ស៊ី មក​កាន់​ទី​ក្រុ​ងភ្នំ​ពេ​ញ​។ ប្រភពពីបងប្អូនសិស្សទាំងនោះបានឲ្យដឹងថា ក្មេងទាំងអស់បាននោះប្រាប់ថា បបួលគ្នាទៅដើរលេង តែមិនដឹងថា ទៅដើរលេងនៅឯណានោះទេ ស្មានតែដើលេងជិតៗ ក្នុងស្រុកមិននឹកស្មានថា ពួកគេហ៊ាននាំគ្នាមកចូលផ្ទះសំណាក់ នៅភ្នំពេញនោះទេ ដោ​យ​ចាំបាត់ចាំបាត់អស់មួយថ្ងៃ ទូរស័ព្ទខ្វែងខ្វាត់ ទើបដឹងដំណឹងថា នៅភ្នំពេញក្នុងផ្ទះសំណាក់។ ម្តាយនិងក្រុមគ្រួសារ បងប្អូនសិស្សទាំងនោះ បាននាំគ្នាធ្វើដំណើរ មកពីកំពតទៅប្តឹងនៅប៉ុស្តិ៍ រដ្ឋបាលនគបាលសង្កាត់កន្ទោក ឲ្យ​ជួ​យ​អន្ត​រា​គ​មន៍ នាំខ្លួនសិស្សទាំង៧នាក់ មកធ្វើកាសាកសួរ នៅហេតុការណ៍ទាំងអស់នោះ។ លោកនាយប៉ុស្តិ៍កន្ទោកបានឲ្យដឹងថា សិស្សទាំង៧នាក់នោះមានឈ្មោះទី១ ឈ្មោះ ម៉ីម៉ី ភេទស្រីអាយុ១៦ឆ្នាំ មានទីលំនៅភូមិកាន់ទ្រុង ឃុំ​តានី […]