នៅ​ព្រឹក​នេះ ឯកឧត្តម ហោ ណាំហុង អញ្ជើញ​ប្រគល់​រូប​បដិមា “សិរ្ស” ២អង្គ ដាក់​សារមន្ទីរជាតិ

នៅ​ព្រឹក​នេះ ឯកឧត្តម ហោ ណាំហុង អញ្ជើញ​ប្រគល់​រូប​បដិមា “សិរ្ស” ២អង្គ ដាក់​សារមន្ទីរជាតិ



ភ្នំពេញ ៖ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម ហោ ណាំហុង ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង​សហប្រតិបត្តិការ​ជាតិ​ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រ​គល់​ ទទួល​ព្រះ​សិរ្ស​នៃ​ព្រះបដិមាព្រះព្រហ្មចំនួន២ នៅ​សារមន្ទីរ​ជាតិ។

ពិធី​នេះ គឺ​ ឯកឧត្តម ហោ ណាំហុង ត្រូវ​ប្រគល់​ព្រះបដិមា​ ទៅ ​អ្នកស្រី ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួ​ង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​យក​ទៅ​តម្កល់​នៅ​សារមន្ទីរជាតិ។

ក្រសួង​វប្បធម៌​បាន​ឲ្យ​ដឹង​ថា រូប​បដិមា​នេះ មានកំណើតនៅសតវត្សទី១០ នៃ​រចនាបថ​កោះកេរ្ដិ៍​ ដែ​ល​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ប្រគល់​ដល់​សារមន្ទីរ។

ក្រសួង​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​គំនិត​ផ្ដួចផ្ដើម​របស់​ ឯកឧត្តម​ឧបនាយក​រដ្ឋ​មន្ត្រី ហោ ណាំហុង រូប​ព្រះសិរ្សនេះ ត្រូវ​បាន​បញ្ជូន​ពី​និវេសនដ្ឋាន​នៃ​ស្ថាន​ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រ​ទេសបារាំង ​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ រួច​ដឹក​បន្ត​បញ្ជូន​ដល់​សារមន្ទីរជាតិ​កម្ពុជា​នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦៕