ប្រតិភូ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ចុះ​ទស្សនកិច្ច​មូលដ្ឋានទ័ព​តស៊ូ​ធ្វើសង្គ្រាម​ជាមួយ​ចក្រពត្តិ​អាមេរិក​

ហូជីមិញ ៖ គណៈប្រតិភូ​កងយោធពលខេមរភូមិន្ទ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ចុះ​ទស្សនកិច្ច​នៅ​ទីតាំង​ពិសេស​ដែល​កងទ័ព​ប្រជាជន​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​តស៊ូ​ធ្វើសង្គ្រាម​យ៉ាង​ក្តៅ​នៅ​ភូមិសាស្ត្រ គិ​ន សឺ ក្បែរ​មាត់សមុទ្រ ក្នុងស្រុក​កឹង​យ៉ើ ទីក្រុង​ហូជីមិញ ក្នុង​ការ​វាយ​រំដោះ​ប្រទេស​ជាតិ​ពី​ចក្រពត្តិ​អាមេរិក។

នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ ២០១៦ ប្រតិភូ​នៃ​តំបន់​ប្រតិបត្តិការ​សឹក​កំពង់ធំ បាន​ចុះ​ទស្សនៈ​សិក្សា​ពី​យុទ្ធសាស្ត្រ​របស់​កងទ័ព​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុង​ការ​ធ្វើសង្គ្រាម​នៅ​តំបន់ គិ​ន សឺ ជាមួយនឹង​ចក្រពត្តិ​អាមេរិក កាលពី​ឆ្នាំ​១៩៧២ ខណៈ​ពេល​ដែល​ភ្លើង​សង្គ្រាម​បាន​ឆេះ​រោល​រាល​ពេញទី​ក្រុង​ហូជីមិញ អ្នកតស៊ូ​កងទ័ព​វៀតណាម បាន​ក្រាញននៀល​តស៊ូ​ទាំង​ការ​លំបាក ក្នុង​ការ​វាយ​យុទ្ធសាស្ត្រ​ផ្កា​រីក​របស់​ក្រុម​ពិសេស បាន​ធ្វើ​ឲ្យ​ទាហាន​អាមេរិក​ត្រូវ​បាន​ចុះចាញ់​ដោយសារ​តែ​ភាព​តស៊ូ និង​ស្មោះត្រង់ ដោយ​សេចក្ដីស្នេហា​ជាតិ ស្នេហា​មាតុភូមិ បាន​ធ្វើ​ឲ្យ​អាមេរិក​ទម្លាក់​គ្រាប់​បែក និង​ទម្លាក់​ម្សៅ​ជាតិ​គីមី​ពុល​មក​ក្នុង​ព្រៃ​កោងកាង ដែល​ជាទី​តាំង​សម្ងាត់​សម្រាប់​វាយបក​របស់​កងទ័ព​ប្រជាជន​វៀតណាម និង​យោធា​វៀតណាម​ ត្រូវ​បាន​ស្លាប់​រាប់ពាន់នាក់​នៅ​ក្នុង​ទីតាំង​មូលដ្ឋាន​សម្ងាត់​ឈ្មោះ គិ​ន សឺ ស្ថិត​ក្នុង​ស្រុក​កឹង​យ៉ើ ទិសនិរតី នៃ​ទីក្រុង​ហូជីមិញ​ គឺជា​មូលដ្ឋានទ័ព​វរៈ​សេនា​ធំ​លេខ​១០ នៅ​ក្នុង​សមរភូមិ​ដ៏​ក្ដៅ​គគុក​នេះ កងទ័ព​ត្រូវ​បាន​ស្លាប់​ដោយសារ​ពុល​ទឹក គ្មាន​ទឹក​ហូប រួម​ទាំង​សត្វ​ក្រពើ​សមុទ្រ និង​ស្លាប់​ដោយសារ​ធ្វើសង្គ្រាម​ក្នុង​ហេតុការណ៍​សង្គ្រាម​កំពុងតែ​ផ្ទុះ​ឡើង​កងទ័ព​អាម៉េរិកាំង​បាន​ទម្លាក់​គ្រាប់បែក​ដើម្បី​កម្ទេច​ព្រៃ​កោងកាង ទើប​ព្រៃ​វិនាស​ហិនហោច​ដូច្នេះ។​

លោក​មេបញ្ជាការ​យោធា​ប្រជាជន​វៀតណាម ទីក្រុង​ហូជីមិញ​បាន​បញ្ជាក់​ថា ក្រោយពី​សង្គ្រាម​បាន​រលត់​ទៅ​ ទីតាំង​សង្គ្រាម​ដ៏​ក្ដៅ​នេះ​បាន​ប្រែក្លាយ​ជា​តំបន់​ទេសចរណ៍​ព្រៃ​កោងកាង​៣៨​ហិកតា ត្រូវ​បាន​ដាំ​ឡើងវិញ រួម​ទាំង​បាន​អភិរក្ស​ទីតាំង​នេះ​ទុកជា​កន្លែង​ប្រវត្តិសាស្ត្រ ហើយ​បាន​ធ្វើជា​រូប​សិប្បនិមិត្ត​របស់​កងទ័ព​អ្នកតស៊ូ ដើម្បី​បញ្ជាក់​ពី​ភាព​អង់អាច​ក្លាហាន និង​បាន​រៀបចំ​សង់​ស្ពានឈើ​សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត ដោយ​មានការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរ​នៅ​តំបន់​តស៊ូ​ពិសេស ចំណុះ​ឲ្យ​ភូមិភាគ​ទី​៧ ទទួល​ទិសនិរតី កងទ័ព​ប្រជាជន​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។​

ឯកឧត្ដម​ឧត្ដមសេនីយ៍​ត្រី សោម ស៊ុន ប្រធាន​ដឹកនាំ​គណៈប្រតិភូ​បាន​ជួប​សំណេះសំណាល និង​ទីបញ្ជាការ​ដ្ឋាន​យោធា​តាម​បណ្ដា​ស្រុក​ជាច្រើន ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍ និង​រឹតបន្តឹង​ចំណង​សាមគ្គី​គ្នា​រវាង​កងទ័ព​ប្រជាជន​វៀតណាម និង​កងយោធពលខេមរភូមិន្ទ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ៕​