សន្និបាត​បូកសរុប​សភាពការណ៍​កិច្ចប្រតិបត្តិការ​រក្សា​សន្តិសុខ​ សណ្ដាប់ធ្នាប់​សង្គម ​នៅ​ស្នងការ​ខេត្ត​ស្វាយរៀង​

សន្និបាត​បូកសរុប​សភាពការណ៍​កិច្ចប្រតិបត្តិការ​រក្សា​សន្តិសុខ​ សណ្ដាប់ធ្នាប់​សង្គម ​នៅ​ស្នងការ​ខេត្ត​ស្វាយរៀង​

ស្វាយរៀង ៖ លោក ​ម៉ែន ​វិបុល​ អភិបាលខេត្ត​ស្វាយរៀង​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​មីនា ​ឆ្នាំ​២០១៦​នេះ​បាន​អញ្ជើញ​ចូលរួម​បូកសរុប​សភាពការណ៍​កិច្ចប្រតិបត្តិការ​រក្សា​សន្តិសុខ​ សណ្ដាប់ធ្នាប់​សង្គម​ នៅ​ស្នងការ​នគរបាល​ខេត្ត​។ ​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​លោក​ឧត្ដមសេនីយ៍​ត្រី​ កឹង​ ឃ​ន ​និង​អស់លោក​ លោកស្រី​​ជា​មន្ត្រី​នគរបាល​ប្រមាណ​ជាង​៣០០​នាក់​ផងដែរ។

ថ្លែង​នៅ​ក្នុង​ពិធី​នោះ​ លោក​ ម៉ែន ​វិបុល​ បាន​មានប្រសាសន៍ថា ​សូម​មន្ត្រី​នគរបាល​ ត្រូវ​បន្ត​ការពារ​សន្តិសុខ​ សណ្ដាប់ធ្នាប់​សង្គម​ កុំ​ឲ្យ​កើតមាន​បទល្មើស​ចោរលួច​ ចោរ​ប្លន់ ​នៅ​មូលដ្ឋាន​ឲ្យ​សោះ​ ហើយ​ទប់ស្កាត់​ការ​ជួញដូរ សេព​គ្រឿងញៀន​ និង​បទល្មើស​ផ្សេងៗ​ទៀត​ឲ្យ​ខាងតែបាន​ ដើម្បី​អនុវត្តន៍​គោលនយោបាយ​ភូមិ/​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

លោក ​ម៉ែន ​វិបុល ​បាន​ជំរុញ​ដល់​មន្ត្រី​នគរបាល​ចរាចរណ៍​ ត្រូវ​ផ្សព្វផ្សាយ​នូវ​ច្បាប់​ចរាចរណ៍​ថ្មី​ឲ្យ​បាន​យល់​ជ្រួតជ្រាប​ដល់​ពលរដ្ឋ​ ហើយ​មន្ត្រី​ទាំងអស់​ដែល​ប្រចាំការ​តាម​គោលដៅ​ សូម​មាន​សុជីវធម៌​ក្នុង​ការ​និយាយ​ស្តី​ និង​ត្រូវ​មាន​វិក្កយបត្រ​ត្រឹមត្រូវ​ក្នុង​កា​ផាក​ពិន័យ​ម្តងៗ​ ហើយ​ផ្ដល់​សេវា​សាធារណៈ​ឲ្យ​បាន​ត្រឹមត្រូវ​ដល់​ពលរដ្ឋ ​មិន​ត្រូវ​យក​លើស​ពី​ការ​កំណត់​របស់​រដ្ឋាភិបាល​នោះ​ទេ​៕សន្និបាត​បូកសរុប​សភាពការណ៍​កិច្ចប្រតិបត្តិការ​រក្សា​សន្តិសុខ​ សណ្ដាប់ធ្នាប់​សង្គម ​នៅ​ស្នងការ​ខេត្ត​ស្វាយរៀង​