ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​វត្ត​នា​វន្ត​រស្មី​ប្រាសាទខ្នារ ​ឃុំ​ក្រូច​គរ ស្រុក​ក្រឡាញ់​ខេត្ត សៀមរាប​

ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​វត្ត​នា​វន្ត​រស្មី​ប្រាសាទខ្នារ ​ឃុំ​ក្រូច​គរ ស្រុក​ក្រឡាញ់​ខេត្ត សៀមរាប​

សៀមរាប ៖ លោក​ឧកញ៉ា​សៀង​ណាំ​តំណាងរាស្ត្រ​សៀមរាប​មណ្ឌល​សៀមរាប​និង​លោក​.​ពៅ ពិសិដ្ឋ​អភិ​បាលរង​ខេត្តសៀមរាប​បាន​បាន​ថ្លែង​នៅ ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​វត្ត​នា​វន្ត​រស្មី​ប្រាសាទខ្នារ​ឃុំ​ក្រូច​គរ ស្រុក​ក្រឡាញ់​ខេត្តសៀមរាប កាលពី​ថ្មីៗ​នេះ​ថា តាម​របាយការណ៍​សាងសង់ បាន​បញ្ជាក់​ថា វត្ត​នា​វន្ត​រស្មី ប្រាសាទខ្នារ នេះ​មាន​អាយុកាល​មកដល់ពេលនេះ​ជាង​៧​ទស្សវត្ត​មក​ហើយ​ដោយ​មើល​ឃើញ​ព្រះវិហារ ចាស់​ទ្រុឌទ្រោម​ពេក​ទើប​នៅ​ឆ្នាំ​២០១១​គណៈកម្មការ​វត្ត​ក៏បាន​ឯកភាពគ្នា​សាងសង់​ព្រះវិហារ​ថ្មី​ហើយ​ចាប់ដំណើរការ​សាងសង់​ពីថ្ងៃ​ទី​២០​ ខែតុលា ឆ្នាំ​២០១១​រហូតដល់​ថ្ងៃទី​២៥ ខែឆ្នាំ​២០១៥​ទើប​សាងសង់​រួចរាល់​ជា​ស្ថាពរ។ ការសាងសង់​បាន​ចំណាយ​ទឹកប្រាក់​សរុប​អស់​ចំនួន​៣៥៣,៩០០,០០០​រៀល​(​បី​រយ​ហា សិប​បី​លាន​ប្រាំបួន​រយ​ពាន់​រៀល​)​និង​ប្រាក់​ដុល្លារ​៧០០០$​។ មាន​ប្រសាសន៍​សំណេះសំណាល ជាមួយ​ពុទ្ធបរិស័ទ​ក្នុងពេលនោះ​ឯ​ឧ​.​ពៅ​ពិសិដ្ឋ​បាន​ជំរុញ​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ​ទាំងអស់​អញ្ជើញ​ទៅ​ធ្វើ អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ឲ្យ​បាន​គ្រប់ៗ​គ្នា​ព្រោះ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​យើង​ជា​ប្រជាពលរដ្ឋ ទី​២​ ត្រូវ​មាន​ការប្រុងប្រយ័ត្ន​និង​គោរព​តាមច្បាប់​ចរាចរ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ការ​ធ្វើដំណើរ​នៅ​លើ​ដង​ផ្លូវ​សាធារណៈ​ដើម្បី​ជៀស​រាង​នូវ​គ្រោះថ្នាក់​ចរាចរណ៍​និង​ទី​៣​មិន​ត្រូវ​ប្រថុយប្រថាន​និង​ជឿ​តាម​មេខ្យល់​ទៅ​ធ្វើ​ពលករ​និង​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ដោយ​ខុសច្បាប់​នោះឡើយ​។ លោក អ្នកឧកញ៉ា សៀង ណាំ​បាន​មានប្រសាសន៍​អបអរសាទរ​និង​កោតសរសើរ​យ៉ាង​ក្លៀវក្លា​ចំពោះ​ព្រះវង្ស ​និង​គណៈកម្មការ​វត្ត នា​វន្ត​រស្មី​ប្រាសាទ​ខ្នារ​និង​ប្រជា​ពុទ្ធបរិស័ទ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​និង​លៈបង់​កំលាំងកាយ​ចិត្ត​ព្រមទាំង​ធនធាន​រួម​សាមគ្គី​គ្នា​រហូត​កសាង​បាន​នូវ​ព្រះវិហារ​ថ្មី​នេះ​ដើម្បី​កំ​កល់​ទុក​ក្នុង​ព្រះពុទ្ធសាសនា​។

លោក អ្នកឧកញ៉ា ក៏​បាន​បន្ត​ថា ​ព្រះវិហារ​ថ្មី​នេះ​គឺជា​សមិទ្ធផល​ថ្ម​មួយទៀត​ក្នុងចំណោម​សមិទ្ធផល ជាច្រើន​ដែល​បាននិងកំពុង​កើតមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​យើង​បន្ទាប់ពី​ប្រទេសជាតិ​ទទួលបាន​សុខ​សន្តិភាព​ពេញលេញ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ ដែល​មាន​សម្ដេច អគ្គ​មហា សេនា​បតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹក​នាំ ។ ក្នុង​ឱកាស​នោះដែរ លោក​ឧកញ៉ា សៀង ណាំ ក៏​បាន​ប្រគេន​និង​ជូន​ផល​បុណ្យ​ដែល​កើតមាន​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​ថ្មី​វត្ត​នា​វន្ត​រស្មី​ប្រាសាទខ្នារ​នេះ​ប្រគេន​ព្រះ​តេជគុណ ព្រះសង្ឃ​គ្រប់​ព្រះអង្គ​លោកយាយ លោកតា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ​និង​ពុទ្ធបរិស័ទ​ទាំងអស់​។​ជាពិសេស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​នា​ពេលខាងមុខ សូម​ប្រកប​តែ ​និង​ពុទ្ធពរ​៤​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​