សាខាគយ ​និង​រដ្ឋាករ​ខេត្តស្ទឹងត្រែង ​ឃាត់​រថយន្ត​ដឹកគោ​ជល់​ អត់​បិទ​ស្លាក​បង់ពន្ធ​ជាង​១​ពាន់​កេស​

សាខាគយ ​និង​រដ្ឋាករ​ខេត្តស្ទឹងត្រែង ​ឃាត់​រថយន្ត​ដឹកគោ​ជល់​ អត់​បិទ​ស្លាក​បង់ពន្ធ​ជាង​១​ពាន់​កេស​



ស្ទឹងត្រែង​ ៖ រថយន្ត​ម៉ាក​ហ៊ី​យាន់​ដាយ ​ទម្ងន់​២​តោន​កន្លះ​មួយ​គ្រឿង ​គ្មាន​ស្លាក​លេខ ដឹក​ភេសជ្ជៈ​គោ​ជល់​១.៣៨០​កេស យក​មក​ពី​ភ្នំពេញ អត់​ស្លាក​បង់ពន្ធ​១.១៥៣​កេស ​ត្រូវ​បាន​មន្ត្រី​សាខាគយ ​និង​រដ្ឋា​ករ​ប្រចាំ​ខេត្ត​ស្ទឹង​ត្រែង​ ឃាត់​ត្រួតពិនិត្យ ដោយ​សង្ស័យ​ថា មិនបាន​បង់ពន្ធ​ជូន​រដ្ឋ​។​

រថយន្ត​ហ៊ី​យាន់​ដាយ​ដឹកគោ​ជល់ ត្រូវ​បាន​មន្ត្រី​សាខាគយ ​និង​រដ្ឋាករ​ខេត្ត ​ធ្វើ​ការ​ឃាត់​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៩​ ខែមីនា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ខាងត្បូង​ផ្សារ​ខេត្ត ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង សង្កាត់/ក្រុង/ខេត្តស្ទឹងត្រែង​។​

លោក​ ជា ​គឹម​វ៉ា​ ម្ចាស់​រថយន្ត​ដឹក​ភេសជ្ជៈ​គោ​ជល់​បាន​ឲ្យ​ដឹង​ថា ​គោ​ជល់​នេះ​ជា​របស់​ថៅកែ​ម្នាក់​លក់​ភេសជ្ជៈ​នៅ​ខាងត្បូង​ផ្សារ​ស្ទឹងត្រែង​។​ លោក​ថា លោក​គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​ដឹក​ឲ្យ​ថៅកែ​ដេប៉ូ​តែ​ប៉ុណ្ណោះ ដោយ​លោក​មិនបាន​ដឹង​ថា​ ភេសជ្ជៈ​គោ​ជល់​នេះ ខុស ​ឬ​ត្រូវ​យ៉ាង​ណា​នោះ​ទេ​។​

លោក​បន្ត​ថា​ ​ភេសជ្ជៈ​គោ​ជល់ ​ដែល​លោក​ដឹក​នេះ​ ថៅកែ​ប្រាប់​ថា​ មាន​លិខិតស្នាម​គ្រប់គ្រាន់​ហើយ​តែ​ត្រង់​ថា​ខុស​អ្វី​ផ្សេងទៀត​ ឬ​មិនបាន​បង់ពន្ធ ​និង​បំពេញបែបបទ​ទៅតាម​លក្ខណៈ​ច្បាប់​នោះ​លោក​មិនបាន​ដឹង​ទេ ពី​ព្រោះ​កូនចៅ​ ថៅកែ​ជា​អ្នក​រៀបចំ​។​ ចំណែក​ឯកសារ​ពាក់ព័ន្ធ​ទៅ​នឹង​ភេសជ្ជៈ​គោ​ជល់​នេះ ខាង​សាខាគយ​បាន​ទំនាក់ទំនង​ទៅ​ថៅកែ​ និង​ក្រុមហ៊ុន​រួចហើយ។​
​ ​
លោក ព្រាប សេរី​វុត្ថា អនុប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ស្ទឹង​ត្រេង​បាន​បញ្ជាក់​ថា ​ការ​ឃាត់​ទំនិ​ញ យក​មក​ត្រួតពិនិត្យ​នេះ យើង​រក​ឃើញ​ថា​ រថយន្ត​ដែល​ដឹក​ភេសជ្ជៈ​គោ​ជល់​នេះ មាន​ចំនួន​១.៣៨​០​កេស ​ក្នុង​នោះ​១.១៥៣​កេស មិន​មាន​បិទ​ស្លាក​បញ្ជាក់​ពី​ការ​បង់ពន្ធ និង​២២៧​កេស​ទៀត​មាន​ស្លាក​បង់ពន្ធ​ត្រឹមត្រូវ​ទៅ​តាម​លក្ខខណ្ឌ​ច្បាប់​។​
​ ​
លោក​បញ្ជាក់​ថា​ ភេសជ្ជៈ​គោ​ជល់​នេះ ផលិត​មាន​កាលបរិច្ឆេទ​ត្រឹមត្រូវ​បញ្ជាក់​ពី​កម្មសិទ្ធិ​បញ្ញា របស់ ក្រសួងពាណិជ្ជកម្ម​ល្អ​តែ​ខុស​ត្រង់​ថា ទំនិញ​ភាគច្រើន​អាជីវករ​មិន​បាន​បង់ពន្ធ​ជូន​រដ្ឋ ដឹក​ដាក់​លាយ​ជាមួយ​ទំនិញ​មាន​បិទ​ស្លាក​សញ្ញា​បង់ពន្ធ​ដ៏​តិចតួច​បំផុត​ករណីនេះ បង្ហាញថា ភេសជ្ជៈ​ដែល​មិនបាន បង់ពន្ធ​ធ្វើ​ឲ្យ​បាត់​បង់ប្រាក់​ចំណូល​របស់​ជាតិ ដែល​ត្រូវ​ចាត់ទុកថា​ ជា​ទំនិញគេចពន្ធ។​

​សូម​បញ្ជាក់​ថា ទំនិញ​ភេសជ្ជៈ​គោ​ជល់​នេះ សាខាគយ និង​រដ្ឋាករ​ខេត្តស្ទឹងត្រែង បាន​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​សមត្ថកិច្ច​ក្រសួង ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​។​ ចំណែក​ការ​ផាកពិន័យ​មន្ត្រី​សាខា​គយ​មិន​បាន​បញ្ជាក់​ថា ​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ ហើយ​ចំពោះ​រថយន្ត និង​ភេសជ្ជៈ​នេះ ក្រោយពី​ធ្វើ​កំណត់​ហេតុ​ត្រឹមត្រូវ​មន្ត្រី​សាខាគយ​នឹង​អនុញ្ញាត​ឲ្យ​ដឹក​យក​ទៅកាន់​ដេប៉ូ​ស្តុក​​របស់​គេ​វិញ​៕​

សាខាគយ ​និង​រដ្ឋាករ​ខេត្តស្ទឹងត្រែង ​ឃាត់​រថយន្ត​ដឹកគោ​ជល់​ អត់​បិទ​ស្លាក​បង់ពន្ធ​ជាង​១​ពាន់​កេស​

សាខាគយ ​និង​រដ្ឋាករ​ខេត្តស្ទឹងត្រែង ​ឃាត់​រថយន្ត​ដឹកគោ​ជល់​ អត់​បិទ​ស្លាក​បង់ពន្ធ​ជាង​១​ពាន់​កេស​

សាខាគយ ​និង​រដ្ឋាករ​ខេត្តស្ទឹងត្រែង ​ឃាត់​រថយន្ត​ដឹកគោ​ជល់​ អត់​បិទ​ស្លាក​បង់ពន្ធ​ជាង​១​ពាន់​កេស​