សាលា​ឧទ្ធរណ៍​ បដិសេធ​មិន​ឲ្យ​លោកស្រី ឡាយ ហួង ​នៅ​ក្រៅ​ឃុំ​

សាលា​ឧទ្ធរណ៍​ បដិសេធ​មិន​ឲ្យ​លោកស្រី ឡាយ ហួង ​នៅ​ក្រៅ​ឃុំ​



ភ្នំពេញ ៖ លោក ​ញ៉យ ធុល ចៅក្រម​សាលា​ឧទ្ធរណ៍ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​៣០ ខែ​មីនា ​ឆ្នាំ ២០១៦ បាន​ប្រកាស​សាលដីកា​សម្រេច​មិន​ឲ្យ​លោកស្រី ឡាយ ហួង​ នៅ​ក្រៅ​ឃុំ​ទេ។​

សេចក្ដី​សម្រេច​នេះ​ធ្វើឡើង​កំបាំងមុខ​ជនជាប់ចោទ តែ​ចាត់ទុកជា​ចំពោះ​មុខ ដោយសារ​លោក​ស្រី ​ឡាយ ហួង​ សុំ​មិន​មក​ស្ដាប់​សាលដីកា​តុលាការ។

កាលពី​ថ្ងៃ​ទី​២៤​មីនា ចៅក្រម​តុលាការ​ក្រុងភ្នំពេញ​បាន​សម្រេច​ផ្ដន្ទាទោស​លោកស្រី ឡាយ ហួង និង​លោក ខូវ ផល្លា​បុត្រ ដាក់​ពន្ធនាគារ ​ក្នុង​ម្នាក់ៗ​២០​ឆ្នាំ ក្រោម​ការចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​ធ្វើឃាត​ កូន និង​ប្រពន្ធ​លោក​ ស៊ុន ចាន់ថុល កាលពី​ឆ្នាំ​២០១០៕