លោក ភុ​ន សម្ភ​ស្ស ត្រូវ​បាន ប្រកាស​ចូលកាន់​មុខតំណែង​ជា​អភិបាលស្រុក​ពាម​រក៍ ខេត្តព្រៃវែង​

លោក ភុ​ន សម្ភ​ស្ស ត្រូវ​បាន ប្រកាស​ចូលកាន់​មុខតំណែង​ជា​អភិបាលស្រុក​ពាម​រក៍ ខេត្តព្រៃវែង​



ព្រៃវែងៈ លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​តែងតាំង លោក ភុ​ន ស​ម្ភ​ស្ស ពី​អភិបាលស្រុក​ ស្ដីទី​មក​ជា​អភិបាលស្រុក​ពាម​រ៍ នៅ​រសៀល​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦ នៅ​សាល​ប្រជុំ​សាលាស្រុក​ពាម​រក៍។

លោក ភុ​ន ស​ម្ភ​ស្ស អភិបាលស្រុក​ពាម​រ​ក៍ បាន​មាន​ប្រសាសន៍​ថា ដើម្បី​ឆ្លើយតប​ទៅ​នឹង​ទំនុក​ចិត្ត​របស់​អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ លោក​អភិបាលស្រុក​បាន​ប្តេជ្ញា​ចិត្ត គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ។ យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​ទទួល​បាន​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រដ្ឋាភិបាល ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជណា​ចក្រ​កម្ពុជា​ជា​ប្រមុខ​។ យកចិត្តទុកដាក់​ក្នុង​ការ​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ទប់ស្កាត់​ឲ្យ​ខាង​តែបាន​នូវ​បទល្មើស​ផ្សេងៗ ដើម្បី​បង្កើន​នូវ​ភាព​កក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ​។​បន្ត​ថែរក្សា​សមិទ្ធផល​ ដែល​មាន​កន្លងមក និង​បន្ត​ខិតខំ​អភិវឌ្ឍន៍​នូវ​សមិទ្ធផល​ថ្មីៗ​ថែមទៀត​នៅ​ទូទាំង​ស្រុក​ពាម​រក៍​រក្សា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឲ្យ​បាន​រឹងមាំ ទាំង​ក្នុង​ជួរ​គណៈ​អភិបាល ក្រុមប្រឹក្សា ការិយាល័យ​ជំនាញ​ជុំវិញ​ស្រុក និង​គ្រប់​ឃុំ​។​ខិតខំ​បង្កើន​សមត្ថភាព​ថែមទៀត ដើម្បី​អនុវត្ត​នូវ​តួនាទី​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល​ប្រគល់​ជូន​ប្រកប​ដោយ​ប្រសិទ្ធភាព សំដៅ​អោយ​ការអនុវត្ត​គោលនយោបាយ​វិជ្ជាការ និង​វិសហ​មជ្ឈការ​មាន​ភាព​ជោគជ័យ ធានា​បាន​នូវ​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ​ប្រកបដោយ​ចិ​រ​ភាព​។​

លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​មាន​មតិ​ផ្ដាំផ្ញើ​ដល់ លោក ភុ​ន ស​ម្ភ​ស្ស ជា​អភិ​បាលស្រុក​ពាម​រក៍​ថ្មី ត្រូវ​យកចិត្តទុកដាក់ ក្នុង​ការ​បន្ត​ការងារ រៀបចំ​អភិវឌ្ឍន៍​ទីប្រជុំជន​អ្នក​លឿង ឲ្យ​មាន​របៀបរៀបរយ​មាន​សណ្ដាប់ធ្នាប់ មាន​អនាម័យ សោភ័ណភាព ទាំង តាម​ដង​ផ្លូវ​សាធារណៈ បន្ត បង្ការ ទប់ស្កាត់ បង្ក្រាប នូវ​អំពើ​លួច ឆក់​ប្លន់ ការ​ជួញដូរ ការប្រើប្រាស់​គ្រឿងញៀន និង​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ ធានា​ឲ្យ​បាន​សុ​វត្ថ​ភាព​ជូន​ប្រជាពលរដ្ឋ ទប់ស្កាត់​ឲ្យ​បាន​នូវ​រថយន្ត​ផ្ទុក​លើស​ទម្ងន់ ឆ្លងកាត់​ស្ពាន​អ្នក​លឿង។

លោក​អភិបាលខេត្ត បាន​បន្ត​ថា ​បន្ត​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​គ្រប់ៗ​គ្នា បន្ត​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍ ឲ្យ​ដល់​គ្រប់​មូលដ្ឋាន និង​ត្រូវតែ​រឹត​បន្តឹង​ការ​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​នៅ​កម្រិត​ទាប​បំផុត៕

លោក ភុ​ន សម្ភ​ស្ស ត្រូវ​បាន ប្រកាស​ចូលកាន់​មុខតំណែង​ជា​អភិបាលស្រុក​ពាម​រក៍ ខេត្តព្រៃវែង​

លោក ភុ​ន សម្ភ​ស្ស ត្រូវ​បាន ប្រកាស​ចូលកាន់​មុខតំណែង​ជា​អភិបាលស្រុក​ពាម​រក៍ ខេត្តព្រៃវែង​

លោក ភុ​ន សម្ភ​ស្ស ត្រូវ​បាន ប្រកាស​ចូលកាន់​មុខតំណែង​ជា​អភិបាលស្រុក​ពាម​រក៍ ខេត្តព្រៃវែង​