សមត្ថកិច្ច​ចាប់ផ្ដើម​ចុះ​ត្រួតពិនិត្យ​ជនបរទេស​តាម​ហាង

សមត្ថកិច្ច​ចាប់ផ្ដើម​ចុះ​ត្រួតពិនិត្យ​ជនបរទេស​តាម​ហាង



ភ្នំពេញ​ ៖ ​នាយ​ឧត្ដមសេនីយ៍​ សុខ ផល​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ក្រសួង​មហាផ្ទៃ​បាន​មាន​ ប្រសាសន៍​ឲ្យ​ដឹង​ថា ចាប់ពី​ពេល​នេះ​តទៅ​សមត្ថកិច្ច​បាន​ចាប់ផ្ដើម​អនុវត្តន៍​ផែនការ​របស់​ខ្លួន ដោយ​កម្លាំង​ចម្រុះ​មាន​មន្ត្រី​តុលាការ​ចូលរួម​ផង​នោះ​ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​តាម​ហាង​ ភោជនីយដ្ឋាន ​បៀរហ្គាឌិន និង​កាស៊ីណូ​ នានា ដើម្បី​ស្រាវជ្រាវ​ស្វែង​រក​ជនបរទេស​ស្នាក់នៅ​ដោយ​ខុសច្បាប់ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា៕