អាជ្ញាធរ​អប្សរា​ ជូនដំណឹង​ដល់​ភ្ញៀវ​ទេសចរ ​ឲ្យ​ប្រុងប្រយ័ត្ន​ ក្នុង​ពេល​ដំណើរ​កម្សាន្ត​នា​រដូវប្រាំង​នេះ​

អាជ្ញាធរ​អប្សរា​ ជូនដំណឹង​ដល់​ភ្ញៀវ​ទេសចរ ​ឲ្យ​ប្រុងប្រយ័ត្ន​ ក្នុង​ពេល​ដំណើរ​កម្សាន្ត​នា​រដូវប្រាំង​នេះ​

សៀមរាប​ ៖​ នា​ពេល​បច្ចុប្បន្ន​ ពិសេស​ក្នុង​ខែមេសា​ខាងមុខនេះ ​អាកាសធាតុ​នឹង​បន្ត​កើន​កម្ដៅ ​ជាពិ​សេស​តំបន់​មួយចំនួន​អាច​ទទួលរង​សម្ពាធ​ខ្យល់​ក្ដៅ​ខ្លាំង​ ដែល​នេះ​ជា​បញ្ហា​ប្រឈម​ក្នុង​ដំណើរ​ទស្ស​នា​របស់​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​ និង​សាធារណជន​ទូទៅ​ទាំងអស់​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​ថា​ អាជ្ញាធរ​ពិតជា​មានការ​ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់ ​និង​គ្រោះថ្នាក់​ជា​យ​ថាហេតុ​ណាមួយ​ ដែល​អាច​កើតឡើង​ចំពោះ​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ ​និង​សាធារណជន​ទូទៅ​ទាំងអស់​។

អាជ្ញាធរ​អប្សរា​ បាន​ណែនាំ​ឲ្យ​ការពារ​សុខភាព ដោយ​ឲ្យ​ភ្ញៀវ​ទទួលទាន​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ពាក់​មួក​ការពារ​កម្ដៅថ្ងៃ​ ជាពិសេស​ចូលរួម​ពាក់មួក​ស្លឹកត្នោត ដើម្បី​លើកស្ទួយ​អត្តសញ្ញាណ​ជាតិ​ខ្មែរ ប្រើ​ប្រាស់​ផលិតផល​ការពារ​ស្បែក​ ដែល​មិន​ប៉ះពាល់​សុខភាព​ និង​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ​ស្របតាម​ប្រតិបត្តិ​អង្គរ​ផង​ដែរ​។​

សេចក្ដីជូនដំណឹង​បាន​បន្ថែម​ថា ​ករណី​ជួប​គ្រោះថ្នាក់​ ឬ​បញ្ហា​ដែល​កើតមានឡើង អាច​រាយការណ៍​មក​ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារ​សណ្ដាប់ធ្នាប់ ​ឬ​ប៉ូលិស​ទេសចរណ៍ ដែល​មាន​លេខ​ទូរស័ព្ទ ០១២ ១៩៧ ៨៧ ០៤ ,០៦៨ ៦២៤ ៣៣៣,០៧៧ ២០២ ០២០​ ឬ​០១២ ២៣៥ ៨៨៨​។ ក្នុង​ន័យ​នេះ ​អាជ្ញាធរ​ជាតិ​អប្សរា ​សូម​ជូនដំណឹង​ចំពោះ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ ក្រុមហ៊ុន​ទេសចរណ៍ សមាគម​អ្នកបើកបរ​រថយន្ត​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​ អ្នកបើកបរ​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​ជាតិ ​អន្តរជាតិ​ និង​សាធារណជន​ទាំងអស់​ស្ដីពី​ស្ថានភាព​អាកាសធាតុ​ និង​វិធានការ​ការពារ​ដែលមា​ន​ខ្លឹមសារ​ដូច​ខាងក្រោម ​រួម​ជាមួយនឹង​រូបភាព​៕​