សន្និបាត​សាមញ្ញ​របស់​សមាគម​អ្នក​បើកបរ​រថយន្ត​ដឹក​ទេសចរ​ប្រចាំ​អាកាស​យានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប​

សន្និបាត​សាមញ្ញ​របស់​សមាគម​អ្នក​បើកបរ​រថយន្ត​ដឹក​ទេសចរ​ប្រចាំ​អាកាស​យានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប​

សៀមរាប ៖ លោក​ឧកញ៉ា ​សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​ បាន​មាន​ប្រសាសន៍​ទៅកាន់ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នកបើកបរ រថយន្ត​ដឹក​ទេសចរ​ប្រចាំ​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀម​រាប នៅ​សណ្ឋាគារ​អង្គរ​ស៊ី​ធី​ខេត្ត​សៀមរាប​ថា សូម​ឲ្យ​សមាគម​អ្នកបើកបរ​រថយន្ត​ដឹក​ទេសចរ​ប្រចាំ​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​ត្រូវ បង្កើន​នៅ​ការ​បើកបរ​ឲ្យ​មាន​ការប្រុងប្រយ័ត្ន​ជានិច្ច​ដើម្បី​សុវត្ថិភាព​ជូន​ដល់​នាក់​ធ្វើដំណើរ​ទាំង​ភ្ញៀវ​ជាតិ​ និង​ភ្ញៀវ​អន្តរជាតិ​ដែល​មកកាន់​ខេត្ត​សៀមរាប។

ហើយ​ការរៀបចំ​បើក សន្និបាត​សាមញ្ញ​របស់​សមាគម​ក្រោម​វត្តមាន​របស់​លោក ឧកញ៉ា សៀង​ណាំ តំណាងរាស្ត្រ​មណ្ឌល សៀមរាប​.​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត​សៀមរាប និង​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត។

លោក​គឹម​ ផល្លី​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នកបើកបរ រថយន្ត​ដឹក​ទេសចរ​ប្រចាំ​អាកាស
យានដ្ឋាន​អន្តរជាតិ​សៀមរាប ​បាន​ឲ្យ​ដឹង​ថា សន្និបាត​នេះ មាន​គោល បំណង​ដើម្បី​ពង្រឹង​នូវ​
លក្ខន្តិកៈ​បទបញ្ជាផ្ទៃក្នុង​របស់​សមាគម​ ដែល​បាន​បង្កើត​ឡើង​ផ្អែក លើ​មូលដ្ឋាន នៃ​ច្បាប់រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពិសេស​សម្រាប់​ធានា​ឲ្យ​បាន​នូវ​ការ​ប្រព្រឹត្តទៅ​របស់​សមាគម​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​ស្របតាម​គោលបំណង​ និង​សំណូមពរ​ជាក់​ស្តែង​របស់​សមាជិក​សមាជិកា​។ មាន​ប្រសា​ស​ន៏​ផ្ដាំផ្ញើ​ជាមួយ​សមាជិក​សមាជិកា​សមាគម​នេះ​លោក ឧកញ៉ា សៀង ណាំ បាន រំលឹក​នូវ​ប្រវត្តិ​នៃ​ការ​កកើតឡើង​នៃ​សមាគម អ្នកបើកបរ​រថយន្ត​ដឹក​ទេសចរ ប្រចាំ​អាកាស​យានដ្ឋាន​អន្តរ ជាតិ​សៀមរាប​ដែល​ពេលនោះ​ឯកឧត្ដម​ក៏បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​ឲ្យ​មាន​សមាគម​នេះ ផង​ដែរ​ក្នុងនាម​ជា​តំណាងរាស្ត្រ​ខេត្ត​សៀមរាប​ ដូច្នេះ​សូម​ឲ្យ​សមាជិក​សមាជិកា​រទាំង​អស់​ត្រូវ​រក្សា​ឲ្យ​បាន​ល្អ​សាមគ្គីភាព​ផ្ទៃក្នុង​ដើម្បី​អភិវឌ្ឍ​សមាគម​ឲ្យ​មានការ​រីកចម្រើន​ជា​លំដាប់​។ ជាមួយគ្នា​នោះ​ផង​ដែរ​ឯកឧត្តម .​ក៏បាន​លើកឡើង​នូវ​ការ​លំបាក​ក្នុង​អាជីព​ជា​អ្នក​រត់​តាក់ស៊ី​ព្រោះ​ឯកឧត្ដម​ក៏​ធ្លាប់​បាន​ឆ្លងកាត់ និង​មាន​បទ ពិសោធន៍​លើ​មុខរបរ​នេះ​ដែរ៕