បើក​កិច្ចប្រជុំ​ស្ដីពី​ការ​កសាង និង​អភិវឌ្ឍន៍​សាខា​កាកបាទក្រហម​កម្ពុជា​

បើក​កិច្ចប្រជុំ​ស្ដីពី​ការ​កសាង និង​អភិវឌ្ឍន៍​សាខា​កាកបាទក្រហម​កម្ពុជា​



បន្ទាយមានជ័យ ៖ នា​ព្រឹក​ថ្ងៃ​ទី​៣០ ​ខែ​មីនា ​ឆ្នាំ​២០១៦​នេះ​ នៅ​សាលា​ប្រជុំ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ ​ស្ថិត​ក្នុង​ភូមិ​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​បើក​កិច្ចប្រជុំ​ស្ដីពី​ការ​កសាង​អភិវឌ្ឍន៍​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​បន្ទាយ​មាន​ជ័យ។
កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​លោក យូ ឡា​ណា អគ្គលេខាធិការ​រង​ទី​២ ​នៃ​សាខា​កាកបាទ​ក្រហម​កម្ពុជា លោក ​លី​ សារី​ អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ និង​ជា​ប្រធាន​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​សាខា​កាកបាទក្រហម​ជាច្រើន​នាក់​ទៀត​។

ក្នុង​កិច្ចប្រជុំ​នោះ​ លោក​ យូ​ ឡា​ណា​ បាន​មានប្រសាសន៍ថា​ យុទ្ធសាស្ត្រ​របស់​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ បាន​កំណត់​ជា​អាទិភាព​ការងារ​ជាក់ស្ដែង ​នៃ​ភាព​ងាយ​រងគ្រោះ​ ធ្វើ​ឲ្យ​សេវាកម្ម​មនុស្សធម៌​របស់​ខ្លួន​កាន់តែ​ល្អ​ជាង​មុន​ ជាក់ស្ដែង​ដូចជា ​ជន​ងាយ​រងគ្រោះ គឺ​កាន់តែ​ប្រសើរ​ជាង​មុន​និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ផង​ដែរ។

លោក​ យូ​ ឡា​ណា​ បាន​បញ្ជាក់​ទៀត​ថា​ លើស​ពី​នេះ​ទៅ​ទៀត ​យុទ្ធសាស្ត្រ​ស៊ីជម្រៅ​របស់​ចលនា​កាកបាទក្រហម​កម្ពុជា​ គឺជា​ឯកសារ​មូលដ្ឋាន​សម្រាប់​ធ្វើ​បច្ចុប្បន្នកម្ម​ធ្វើ​ឲ្យ​សុខដុម​រម្មនី​យក​ម្ម​ជាមួយ​ឯកសារ ​និង​ឧបករណ៍​ផ្សេងៗ​។​

លោក​បាន​បញ្ជាក់​ទៀត​ថា ​សមិទ្ធផល​ដែល​កាកបាទក្រហម​សម្រេច​បាន​កន្លងមក ​តាមរយៈ​ការ​អភិវឌ្ឍ​កាន់​តែ​រឹងមាំ​ជា​លំដាប់​ ការ​កសាង​ និង​បង្កើន​សមត្ថភាព កម្លាំង ​អ្នកស្ម័គ្រចិត្ត​ និង​យុវជន​កាកបាទក្រហម​ ដែល​ជា​ទំពាំង​ស្នង​ឫស្សី​កាន់តែ​រីកចម្រើន​ជា​បន្តបន្ទាប់​ ធ្វើ​ឲ្យ​ការ​ផ្តល់​សេវាកម្ម​នៅ​ក្នុង​វិស័យ​ស្នូល​គ្រប់គ្រង អប់រំ​ថែរក្សា​សុខភាព​ គ្រោះ​មហន្តរាយ​ អប់រំ​ ថែរក្សា​សុខភាព​នៅ​តាម​សហគមន៍​ ដើម្បី​លើក​កម្ពស់​ឧត្ដមគតិ​មនុស្សធម៌ វប្បធម៌​អហិង្សា​ ការពារ​សេចក្ដីថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ ដូចជា​ជួយ​ដល់​គ្រួសារ​ងាយ​រងគ្រោះ​ឲ្យ​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ផង​ដែរ​។​

ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​របស់​សាខា​កាកបាទក្រហម​ខេត្ត​រួច​មក​ លោក​ លី​ សារី​ និង​ក្រុម​ការងារ​សាខា​កាកបាទក្រហម​ជាច្រើន​នាក់​ទៀត​បាន​នាំ​យក​អំណោយ​របស់​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ​ទៅ​ចូលរួម​បុណ្យ​សព​របស់​ឈ្មោះ ​នួន​ វ​ន្នី ភេទ​ស្រី​ អាយុ​៥៨​ឆ្នាំ ​រស់នៅ​ក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​(ស្លាប់) ដោយ​រោគាពាធ​នៅ​យប់​ថ្ងៃ​ទី​២៩ ​ខែ​មីនា ​ឆ្នាំ​២០១៦​ នៅ​គេហដ្ឋាន​របស់​សព​។ ហើយ​អំណោយ​របស់​កាកបាទក្រហម​រួម​មាន ថវិកា​២០​ម៉ឺន​រៀល អង្ក​៨០​គីឡូ ​មី ទឹក​សុទ្ធ ទឹកត្រី​ និង​ទឹកស៊ីអ៊ីវ​២​យួរ​ផង​ដែរ៕បើក​កិច្ចប្រជុំ​ស្ដីពី​ការ​កសាង និង​អភិវឌ្ឍន៍​សាខា​កាកបាទក្រហម​កម្ពុជា​

បើក​កិច្ចប្រជុំ​ស្ដីពី​ការ​កសាង និង​អភិវឌ្ឍន៍​សាខា​កាកបាទក្រហម​កម្ពុជា​
បើក​កិច្ចប្រជុំ​ស្ដីពី​ការ​កសាង និង​អភិវឌ្ឍន៍​សាខា​កាកបាទក្រហម​កម្ពុជា​
បើក​កិច្ចប្រជុំ​ស្ដីពី​ការ​កសាង និង​អភិវឌ្ឍន៍​សាខា​កាកបាទក្រហម​កម្ពុជា​

បើក​កិច្ចប្រជុំ​ស្ដីពី​ការ​កសាង និង​អភិវឌ្ឍន៍​សាខា​កាកបាទក្រហម​កម្ពុជា​