វគ្គ​បណ្ដុះបណ្ដាល ផ្សព្វផ្សាយ​គោលការណ៍​គ្រឹះ​របស់​ចលនា​អន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​ជាតិ និង​មូលដ្ឋាន​ច្បាប់​មនុស្សធម៌​អន្តរជាតិ

វគ្គ​បណ្ដុះបណ្ដាល ផ្សព្វផ្សាយ​គោលការណ៍​គ្រឹះ​របស់​ចលនា​អន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​ជាតិ និង​មូលដ្ឋាន​ច្បាប់​មនុស្សធម៌​អន្តរជាតិ

ព្រៃវែង ៖ វគ្គ​បណ្ដុះបណ្ដាល ផ្សព្វផ្សាយ​គោលការណ៍ ​គ្រឹះ​របស់​ចលនា​អន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​ជាតិ និង​មូលដ្ឋាន​ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​វិជ្ជា​សង្គ្រោះ​បឋម នី​ទីស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៦​ដោយ​ឯកឧត្តម ឧក​ញ្ញា សុខ ផេង អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត។

លោក ស្រី អ៊ុក មាស​សូលី​ណា នាយិកា​សាខា​ខេត្ត​បាន​មានប្រសាសន៍ថា សមាសភាព​ដែល​បាន​ចូល​សិក្សា​វគ្គ​នេះ​មានៈ​សមាជិក​គណៈកម្មាធិការ ក្រុម​ប្រតិបត្តិ​សាខា ក្រុម​កា​កា​បាទ​ក្រហម​មន្ទីរ អង្គភាព ប្រធាន អនុប្រធាន មន្ត្រី​អនុសាខា​ក្រុង ស្រុក ទាំង​១៣ ទីប្រឹក្សា​យុវជន អ្នក​ស្ម​គ្រ័​ចិត្ត និង​យុវជន​កាកបាទក្រហម​សរុប​ចំនួន​៩៣​នាក់​។ ដើម្បី​ឆ្លើយតប​ទៅ​និង​ផែនការ​ឆ្នាំ ២០ ១៦​និង​រក​ឲ្យ​ឃើញ​នៅ​សកម្មភាព​អាទិភាព ក្នុង​កិច្ចប្រជុំ បូកសរុប​ទូទាំង​២៥​សាខា​រាជធានី ខេត្ត​នៅ​ទីស្នាក់ការ​កាកបាទក្រហម​កម្ពុជា ស្តីពី​ការ​ផ្សព្វផ្សាយ​និង​បណ្ដុះបណ្ដាល​វិជ្ជា​សង្គ្រោះ​បឋម ជូន​ដល់​
សមាជិក សមាជិកា​កាកបាទក្រហម ក្នុង​គោលបំណង​ពង្រឹង សមត្ថភាព ដើម្បី​ជួយសង្គ្រោះ​ឲ្យ​បាន​ទៅតាម​លក្ខណៈ​បច្ចេកទេស និង​ទាន់​ពេលវេលា​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។

ក្នុងនាម​ឲ្យ​ ឯកឧត្តម នាយ​ឧត្ត​ម​សេនីយ៍ នេ​ត សារឿន ប្រធាន​កិត្តិយស​សាខា និង​លោក ហាស់ សារ៉េត ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្តព្រៃវែង បាន​ពាំនាំ​ផ្ដាំផ្ញើ​នូវ​ការ​សួរ​សុខទុក្ខ​សិក្ខាកាម​ទាំងអស់ ខិតខំ​រៀន​សូត្រ​នូវ​មុខវិជ្ជា​និមួយៗ​ឲ្យ​បាន​ច្បាស់លាស់។

លោក​បាន ថ្លែង​អំណរគុណ​ចំពោះ​ទីស្នាក់ការ​កណ្តាល កាកបាទក្រហម​កម្ពុជា ឆ្លាត​ពេល​ដ៏​មានតម្លៃ​មក​ផ្តល់​នូវ​បច្ចេកទេស និង​ដើម្បី​ឲ្យ​​ទទួល​បាន​នូវ​ជំនាញ និង​ចំណេះ​ជា​មូលដ្ឋាន​ក្នុង​ការយកទៅ​ផ្សព្វផ្សាយ​បន្ត​តាម​មន្ទីរ អង្គភាព និង​តាម​សហគមន៍​ឲ្យ​បាន​ទូលំទូលាយ​ប្រកបដោយ​ប្រសិទ្ធិភាព និង​ចូលរួម​ចំណែក​កាត់បន្ថយ​ភាព​ក្រី ការពារ​សេ​ក្តី​ថ្លៃថ្នូរ​របស់​មនុស្សជាតិ និង​ការពារ​តម្លៃ​មនុស្ស​ធម៌​របស់​ជនរង​គ្រោះ និង​មាន​បេសកកម្ម ​ដើម្បី​បន្ត​ជួយ​ដល់​ជនរងគ្រោះ​បំផុត តាមរយៈ​ការគ្រប់គ្រង​គ្រោះ មហន្តរាយ សុខភាព និង​ការថែទាំ​ក្នុង​សហគមន៍ និង​ការ​លើកកម្ពស់ គោល​ការ​គ្រឹះ និង​តម្លៃ​មនុស្សធម៌​របស់​ចលនា សកម្មភាព​ទាំងអស់​គឺ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត មាន​ភាព​ឈ្លាសវៃ និង​ច្នៃប្រឌិត​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ធ្វើ​ឲ្យ​សមាគម​ជាតិ​មាន​មុខមាត់​លើ​ឆាក​ជាតិ និង​អន្តរជាតិ នាំ​មុខ​គេ​ក្នុង​វិស័យ​មនុស្សធម៌ ។​

លោក​បន្ត​ថា វគ្គ​នេះ​មាន​គោលបំណង​ទី​១-​អាច​ជួយ​សង្គ្រោះ​ជីវិត ។​ទី​- ដើម្បី​បង្ការ​របួស​កុំ​ឲ្យ​ធ្ងន់ធ្ងរ​ថែមទៀត​។​ទី​-​ធ្វើ​ឲ្យ​ជនរងគ្រោះ​មាន​ទំនុក​ចិត្ត ដើម្បី​រក្សា​ភាព​រឹងមាំ​។​ទី​៤- ដើម្បី​ឲ្យ​ជនរងគ្រោះ​ទទួល​បាន​ការ​ថែ​រទាំ វេជ្ជសាស្ត្រ បាន​យ៉ាង​ឆាប់រហ័ស និង​ជួយ​សម្របសម្រួល គ្រួ​ពេទ្យ​ងាយ​ព្យាបាល និង​ចាប់​បើក​វគ្គ មាន​រយៈពេល​២​ថ្ងៃ ចាប់​ពី​ពេលនេះ​តទៅ៕