ពិតជា​កោតសរសើរ​ឆន្ទៈ​យ៉ាង​មុះ​មុត​របស់ ខាត់ សុ​ឃីម​

6 Videos


តារា​ស្រី​ល្បីឈ្មោះ​រាង​មាត់​ចែ ខាត់ សុ​ឃីម ត្រូវបាន​ទស្សនិកជន និង មិត្ត​ភ័ក្ដិ​សិល្បករ​ដាក់​ងារ​ជាតា​រាស្រី​ពហុ​ជំនាញ​អស់​រយៈកាល​ជាច្រើន​ឆ្នាំ​មកហើយ​ព្រោះតែ​អ្នកនាង​អាច​លេង​បាន​គ្រប់​ទម្រង់​នៃ​សិល្បៈ​ទាំងអស់ ទាំង​បុរាណ និង សម័យ ដែលជា​ហេតុ​ស្ទួយ​ឱ្យ​តារា​ស្រី​រូបនេះ​ក្លាយជា​តារា​ដែល​ទ្រព្យ​ខ្ទង់លាន​ដុល្លារ​មានជីវភាព​ហ៊ឺហារ​យ៉ាង​សម្បើម ។​

ពិតជា​កោតសរសើរ​ឆន្ទៈ​យ៉ាង​មុះ​មុត​របស់ ខាត់ សុ​ឃីម​

M88


​ងាក​មក​ភាពជោគជ័យ​ក្នុង​វិស័យ​សិល្បៈ​យ៉ាង​ត្រចះត្រចង់​នេះ គឺ​គ្មានអ្វី​ក្រៅពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​អ្នកនាង​​ផ្ទាល់ រួម​នឹង​ក្រុមគ្រួសារ គឺ​ខិតខំ​ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ រួមមាន​ការសម្ដែង ច្រៀង កំប្លែង សំអាងការ និង សេវាកម្ម​ទាក់ទង​ជាមួយ​វិស័យ​សិល្បៈ​ជាច្រើន​ទៀត ។​

ពិតជា​កោតសរសើរ​ឆន្ទៈ​យ៉ាង​មុះ​មុត​របស់ ខាត់ សុ​ឃីម​

​ថ្មីៗ​នេះ អ្នកនាង ខាត់ សុ​ឃីម ក៏បាន​បង្ហាញ​ឆន្ទៈ​យ៉ាង​មុះ​មុត​ក្នុង​វិស័យ​សិល្បៈ​ថា បើសិនជា​វិស័យ​សិល្បៈ​របស់ អ្នកនាង​ត្រូវបាន​បញ្ចប់​នៅ​ថ្ងៃ​ណាមួយ​នោះ នោះ​មានន័យថា​គ្មាន​វត្តមាន ខាត់ សុ​ឃីម នៅលើ​លោក​នេះ​ទៀត​​ទេ។ នៅក្នុង​សារ​ខ្លី​ដែល​អ្នកនាង​បង្ហាញ​ក្នុង​ទំព័រ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ គឺ​មានន័យ​ខ្លឹមសារ​ថា «​បើសិនជា វិថី​​សិល្បៈ​របស់ខ្ញុំ​វា​ត្រូវ​បញ្ចប់​គឺ​បានន័យថា​គ្មាន ខាត់ សុ​ឃីម នៅលើ​លោក​នេះ​ទៀត​ទេ តែបើ ខាត់ សុ​ឃីម នៅមាន​ជីវិត គឺ​មិន​បោះបង់​សិល្បៈ​ទេ បើ​ច្រៀង​មិនកើត គឺ​លេងភ្លេង បើ​លេងភ្លេង​មិនកើត …​មានតែ​?» ។​

ពិតជា​កោតសរសើរ​ឆន្ទៈ​យ៉ាង​មុះ​មុត​របស់ ខាត់ សុ​ឃីម​

​សព្វថ្ងៃនេះ ក្រៅពី​មាន​ជីវភាព​ហ៊ឺហារ​ក្នុងនាម​ជាតា​រា​ល្បីឈ្មោះ​ហើយ​នោះ ខាត់ សុ​ឃីម ក៏​ត្រូវបាន​ទស្សនិកជន មើលឃើញថា អ្នកនាង​កំពុង​តែមាន​សុភមង្គល​យ៉ាង​ផ្អែមល្ហែម​ជាមួយ​ស្វាមី​ក្រោយ​របស់​អ្នកនាង ដែល​តាំងពី​​ចាប់ដៃគ្នា​សាង​ចំណង​ស្នេហ៍​របស់​មកទល់ពេលនេះ អ្នក​ទាំងពីរ​ទទួល​កូនស្រី​មួយរូប​ធ្វើជា​ចំណងដៃ​ទៅ​​ហើយ​ដែរ ៕ ភូមិន្ទ

ពិតជា​កោតសរសើរ​ឆន្ទៈ​យ៉ាង​មុះ​មុត​របស់ ខាត់ សុ​ឃីម​

ពិតជា​កោតសរសើរ​ឆន្ទៈ​យ៉ាង​មុះ​មុត​របស់ ខាត់ សុ​ឃីម​

ពិតជា​កោតសរសើរ​ឆន្ទៈ​យ៉ាង​មុះ​មុត​របស់ ខាត់ សុ​ឃីម​