លោក Obama នឹងទៅជួបមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន ជុំវិញការគំរាមរបស់កូរ៉េខាងជើង

ប្រធា​នា​ធិបតី​សហ​រដ្ឋ​អាមេ​រិកលោក Barack Obama នឹងធ្វើការ​ពិភាក្សា​ទៅលើ​ការ​​គំ​រាម​ឥត​ឈប់​ឈរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ក្នុងកិច្ច​ប្រជុំ​មួយ​នៅ​​សប្តាហ៍នេះ​ជាមួយនឹង​មេ​ដឹកនាំ​របស់​​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​។ នេះបើ​តាម​ការ​បញ្ជាក់​របស់​សេត​វិមាន​។

កិច្ច​ប្រជុំ​ត្រី​ភាគី​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ជាមួយនឹង​នា​យក​រដ្ឋ​មន្ត្រី​ជប៉ុនលោក Shinzo Abe និង​ប្រធា​នា​ធិបតីកូរ៉េខាង​ត្បូង​លោក​ស្រី Park Geun-Hye នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​​ក្នុងផ្នែកមួយ​នៃ​កិច្ច​ប្រជុំ​សន្តិ​សុខ​អំពី​អាវុធ​នុយ​ក្លេ​អែរ​ដែលនឹង​នាំ​យក​ប្រតិ​ភូមក​ពី​​ប្រទេស​ជា​ច្រើន​។ វា​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើងនៅថ្ងៃ​តែ​មួយ​ដែលលោក Obama ​រៀប​ចំកិច្ច​​ប្រជុំ​ទល់​មួយ​ទល់​មួយ​​ជាមួយនឹង​លោក Xi Jinping ប្រធា​នា​ធិបតី​របស់​ចិន ដែល​ជា​សម្ព័ន្ធ​ភាព​ផ្នែក​ការ​ទូត​ដ៏សំខាន់​ និង​ជា​​អ្នក​​ឧប​ត្ថម្ភ​ផ្នែក​សេដ្ឋកិច្ច​របស់​កូរ៉េ​ខាង​ជើង។

សេត​វិមាន​បាន​ឲ្យ​ដឹង​ថា៖ «កិច្ច​ប្រជុំ​នេះ​នឹង​ក្លាយ​ជា​ឱកាសមួយ​សម្រាប់​មេ​ដឹកនាំ​ទាំង​បី​ក្នុង​ការ​ពិភាក្សា​ពីការ​ឆ្លើយ​តប​ដ៏​សាមញ្ញ​ចំពោះ​ការ​គំ​រាម​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កូរ៉េ​ខាង​ជើង និង​ឆ្លើយ​តប​ទៅនឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សន្តិ​សុខ​ត្រី​ភាគី​ក្នុង​តំបន់នេះ និង​ទូ​ទាំង​ពិភព​លោក​»​៕
លោក Obama នឹងទៅជួបមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន ជុំវិញការគំរាមរបស់កូរ៉េខាងជើង
ប្រភព​ព័ត៌​មាន៖ news.yahoo.com

  • លោក Obama នឹងទៅជួបមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន ជុំវិញការគំរាមរបស់កូរ៉េខាងជើង已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/30  Category:ជីវិតនិងសង្គម
Tags: