ប​ន្ថូ​រ​បន្ថយ​ភាព​ហត់នឿយ​ដែល​មិនអាច​បំបាត់​បាន​ដោយ​ការ​គេង​

បន្ទាប់ពី​បំពេញ​កិច្ចការងារផ្សេងៗពេញ​មួយថ្ងៃ ភាព​ហត់នឿយក៏​ចូល​មកដល់ មាន​អារម្មណ៍​ថា​ពិតជា​ចង់​គេង​សម្រាក​ឱ្យ​បាត់​ហត់ខ្លាំងណាស់ ប៉ុន្តែ​អ្នក​ជឿ​ទេ​ថា ពេលខ្លះ​អារម្មណ៍​អស់កម្លាំង អារម្មណ៍ហត់នឿយ​ទាំងនោះ មិនបាន​បញ្ចប់ទៅភ្លាមៗនោះទេ បើទោះជា​អ្នកបាន​គេង​សម្រាក​គ្រប់គ្រាន់ ឬ​ទទួលទាន​អាហារ​ឆ្អែត​ពោះ​ហើយ ក៏ដោយ។ បើ​អ្នក​កំពុងតែ​ប្រឈម​នឹង​ភាព​ហត់នឿយ​ដូចដែល​បានរៀបរាប់​ពី​ខាងលើនេះ​មែន​នោះ ឡា​រ៉ែ​ន ចង់ឱ្យ​អ្នកងា​កមក​សាកល្បង​ក​ម្ចា​ត់​ភាព​ហត់នឿយ​ទាំងនោះ​តាម​វិធី​ដូចខាងក្រោម​នេះ​វិញ៖

    ធ្វើ​ចលនា​ដ​ង្ហើ​ុ​ម
ដកដង្ហើម​ឱ្យបានវែងៗ ដើម្បី​ជួយ​ឱ្យ​ចង្វាក់បេះដូង​ដើរ​បាន​ស្រួលធ្វើបែបនេះ​ឱ្យបាន​ប្រហែល15ដង​ក្នុង​មួយថ្ងៃ នោះ​អ្នក​នឹងមាន​អារ​ម្មណ៍​ធូរស្រាល ហើយ​ភាព​តានតឹង​ដែលជា​ផ្នែក​មួយ​ដែលនាំឱ្យ​អ្នកមាន​អារម្មណ៍​ថា នឿយ​ល្វើយ​ក៏​ត្រូវបាន​កាត់បន្ថយខ្លះៗដែរ។

    សមាធិ
អង្គុយ​នៅ​ទី​ស្ងាត់ (បើ​មាន​ខ្យល់អាកាស​ល្អ​ទៀត​រឹតតែ​ប្រសើរ)បិទ​ភ្នែក ប្រមូល​អារម្មណ៍ បោះចោល​ការគិត​ទាំងអស់​ទៅ អ្នក​អាចធ្វើបែបនេះ​យូរ ឬ​ឆាប់​ទៅតាម​រយៈពេល​ដែល​អ្នក​អាចធ្វើ​បាន នឹងជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា​ស្រស់ស្រាយ​ឡើង បន្ទាប់ពី​អ្នកបើក​ភ្នែកមកវិញ។

    ធ្វើ​យ៉ូ​ហ្គា
ជាការ​ហាត់ប្រាណ​បែប​ធ្វើ​ចលនាយឺតៗ សម្រួល​សរសៃ​ឱ្យ​ឈាមរត់​ស្រួល ធ្វើឱ្យ​អារម្មណ៍​ស្ងប់ ហើយ​ថែមទាំង​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ថែម​ទៀតផង។

ការទទួល​ទាន
មិនមែន​ទាល់តែ​ទទួលទាន​ឱ្យ​ច្រើន​ទើប​មាន​កម្លាំង​នោះទេ ប៉ុន្តែការទទួល​ទាន​តិច តែ​ទទួលទាន​ជាប់​ជាប្រចាំ ក៏​ទុក​ថា​ជាការ​ផ្តល់កម្លាំង​ដល់​រាងកាយ​បានដែរ។ មិនគួរ​បរិភោគ​អាហារ​ដែលមាន​ជាតិខ្លាញ់​ច្រើនពេក​នោះទេ ព្រោះ​វា​អាចធ្វើឱ្យ​មានការ​យឺតយ៉ាវ​ក្នុងការរំលាយ​អាហារ ធ្វើឱ្យ​ខួរក្បាល​អាច​ប្រឈម​នឹង​ការខ្វះ​ឈាម​បាន។

ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លះ
មិនត្រូវ​ស្រឡាញ់​ស្បែក​រហូត​មិន​ហ៊ាន​ឱ្យ​ស្បែក​ជួប​ពន្លឺ​ថ្ងៃ​ទាល់តែ​សោះ​នោះទេ ព្រោះថា​ព្រះអាទិត្យ​អាច​ភ្ញោ​ច​សរីរាង្គ​ឱ្យ​បញ្ចេញសារជាតិ Melatonin ដែល​អាចជួយ​សម្រួល​ដ​ល់​សរីរាង្គ មិនឱ្យ​មានអាការ​ហត់នឿយ ដោយសារ​កង្វះ​នូវ​សារជាតិ​ប្រភេទ​នេះ។

    ដំណេក
មួយថ្ងៃ8ម៉ោង ចាត់ទុកថា​គ្រប់គ្រាន់ ប៉ុន្តែ​បើ​ដំណេក​របស់​អ្នកខុសប្លែក​ពី​ដំណេក​ធម្មតា (ចូល​គេង​យឺត​ជាង​ធម្មតា ឬ​ដំណេក​ខុសពេល-ល-) ក៏​អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា​ហត់នឿយ​ដូចគ្នា​ដែរ៕

ប្រភព៖ lareine

  • ប​ន្ថូ​រ​បន្ថយ​ភាព​ហត់នឿយ​ដែល​មិនអាច​បំបាត់​បាន​ដោយ​ការ​គេង​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/03/30  Category:សុខភាព
Tags: