Yaya Toure សម្រេច​ចិត្ត​ចាកចេញ​ពី Man City នៅ​រដូវកាល​ក្រោយ

Yaya Toure បាន​សម្រេច​ចាក​ចេញពី Manchester City នៅ​រដូវ​ក្ដៅ​ខាង​មុខ ហើយ​ពេល​នេះ​ភ្នាក់​ងារ កីឡាករ​ផ្ទាល់​កំពុង​ចរចា​ជាមួយ​ក្លឹប Bayern Munich, Juventus និងParis Saint-Germain ពី​ការ​ផ្ទេរ រូប​គេ​។

 

Yaya Toure សម្រេច​ចិត្ត​ចាកចេញ​ពី Man City នៅ​រដូវកាល​ក្រោយ

 

ខ្សែ​បម្រើ​វ័យ​៣២ឆ្នាំ​បាន​ទុក​ពេល​ឲ្យ​ក្លឹប​របស់​ខ្លួន​បច្ចុប្បន្ន ត្រឹម​ពិធី​បុណ្យ Easter ដើម្បី​ផ្ដល់​កុងត្រា​ថ្មី​៣​ឆ្នាំ បន្ថែម​ លើ​កិច្ច​សន្យា​ចាស់​ដែល​នៅ​សល់​តិច​ជាង​១២ខែ ដែល​មាន​តម្លៃ​ឈ្នួល ២២០,០០០ផោន ក្នុង​១​សប្តាហ៍​។

 

លោក Seluk ជា​ភ្នាក់ងារ​បាន​ប្រាប់​ថា៖ “សម្រាប់​ពេលនេះ​យើង​ចាប់​ផ្ដើម​ពិភាក្សា​ជាមួយ​ក្លឹប​ដទៃ ដែល Yaya Toure អាច​នឹង​ទៅ​លេង​នៅ​រដូវ​កាល​ក្រោយ​។ City មិន​បាន​ផ្ដល់​កិច្ច​សន្យា​ណា​មួយ​ឲ្យ យើង​អាច​ទុក​ចិត្ត។ Toure បាន​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ក្លឹប តែ​ពួក​យើង​មិន​បាន​ទទួល​អ្វី​ដែល​បង្ហាញ​ថា ក្លឹប​រីករាយ​នឹង​ឲ្យ​គេ បន្ត​នៅ​ត​ទៅ​ទៀត​៕”

 

ចុច​អាន៖ Yaya Toure គំរាម​ចាកចេញ​បើ City មិន​បន្ត​កុងត្រា​ថ្មី​សប្តាហ៍​ក្រោយ

 

ប្រែសម្រួល៖ វីរ៉ុត

ប្រភព៖ TheSun