ចោរប្លន់​យន្តហោះ​អេ​ហ្ស៊ី​ប​ដែល​ប្រើ​គ្រឿងផ្ទុះ​ក្លែងក្លាយ​ដើម្បី​គំរាម ព្រម​ចូលខ្លួន​ឲ្យ​ប៉ូលិស​ចាប់ខ្លួន

រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិលអេហ្ស៊ីប លោក Fethy​ជនសង្ស័យ​ករណី​ប្លន់​យន្តហោះ​អេ​ហ្ស៊ី​ប​ដែល​ហោះហើរ​ពី​ក្រុង Alexandria ទៅកាន់​ទីក្រុង Cairo និង បាន​ចុះចត​នៅ​នៅ​ព្រលានយន្តហោះ Larnaka ប្រទេស​ស៊ី​ប ត្រូវបាន​ចាប់ខ្លួន និង​អ្នកដំណើរ និង​អ្នកបម្រើ​យន្តហោះ​ទាំងអស់​ត្រូវបាន​ដោះលែង​ដោយ​មិន​មានការ​គំរាម​ធ្ងន់ធ្ងរ​ឡើយ​។ តែ​មូលហេតុ​ពិតប្រាកដ​មិនទាន់​ត្រូវបាន​បញ្ជាក់​នៅឡើយ​នោះទេ​។

​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ស៊ី​ប លោក Ioannis Kasoulidis បាន​អះអាងថា​ជនសង្ស័យ​ដែល​ប្លន់ យន្តហោះ Airbus 320 ត្រូវបាន​ចាប់ខ្លួន ដោយ​ជន​នោះ​ព្រម​ចូលខ្លួន​ឲ្យ​ប៉ូលិស​ចាប់ ហើយ ខ្សែក្រវ៉ាត់​អត្តឃាត​ដែល​ជន​នោះ​ប្រើប្រាស់​ដើម្បី​គំរាម​យន្តហោះ គឺ​ក្លែងក្លាយ​នោះទេ​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Reuters​។​

​ជនសង្ស័យ បាន​គំរាម​បំផ្ទុះ​ខ្លួនឯង និង​ទាមទារ​ឲ្យ​យន្តហោះ បន្ត​ហោះហើ​ទៅកាន់​ក្រុង​អ៊ី​ស្ថាន​ប៊ុល​នៃ​ប្រទេស​តួ​ក​គី​។​នេះ​បើ​យោងតាម​ប្រភព​ដដែល​ដែល​បាន​បន្ថែម​ដែរ​ថា ជនសង្ស័យ ទំនងជា​បានដឹង ជាមុន​ហើយ​ថា​សំណើ​របស់គេ​មិនអាច​បាន​ជោគជ័យ​នោះទេ ​ដូច្នេះ​ទើប​ចុងក្រោយ​គេ​ព្រម​ចូលខ្លួន​ឲ្យ​ប៉ូលិស​ចាប់ខ្លួន​។

​ជុំវិញ​បញ្ហា​នេះដែរ ក្រសួង​អាកាសចរណ៍​ស៊ីវិល​អេ​ហ្ស៊ី​ប ក៏បាន​បញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា​អ្នកដំណើរ និង​អ្នក​បម្រើការ​ក្នុង​យន្តហោះ Airbus 320 ទាំង​៨១​នាក់​ដែល​រួមមាន​ជន​២១​នាក់ ផងដែរ​នោះ ត្រូវបាន​ដោះលែង​ទាំងអស់ និង​មិនមាន​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ពី​ជនសង្ស័យ​នោះទេ​។​

​ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី​អេ​ហ្ស៊ី​ប Sherif Ismail ក៏បាន​ថ្លែង​បញ្ជាក់​ទៅកាន់​អ្នកសារព័ត៌មាន ដែរ​ថា ជនសង្ស័យ​ប្លន់​យន្តហោះ គឺជា​ពលរដ្ឋ​អេ​ហ្ស៊ី​ប ក៏ប៉ុន្តែ លោក ថា​ហេតុផល​នៅ​ពីក្រោយ​នៃ​ហេតុការណ៍​នេះ នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​នោះទេ​។ ក្រោយពេល​កើតហេតុ​នោះ​ភ្លាមៗ រដ្ឋមន្ត្រី​អាកាសចរណ៍​ស៊ីវិល​អេ​ហ្ស៊ី​ប លោក Fethy  យើង​មិនអាច​និយាយថា សកម្មភាព​នោះ ជា​ភេ​វរ​កម្ម​នោះទេ តែ​ហេតុការណ៍ កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត និង​សួរដេញដោល​ដោយ​ប៉ូលិស​។​

​សូមបញ្ជាក់​ផងដែរ​ថា នៅ​ថ្ងៃទី​២៩ ខែមីនា ម្សិលមិញ ក្រសួង​អាកាស​អាកាស​ស៊ីវិល​អេ​ហ្ស៊ី​ប អះអាង​ក្នុង​សេចក្តីថ្លែងការណ៍​ថា អ្នកបើក​យន្តហោះ លោក Omar al-Gammal បាន​ថ្លែងប្រាប់​អាជ្ញាធរ​ថា​គាត់​ត្រូវបាន​គំរាម​ដោយ​អ្នកដំណើរ​ម្នាក់​ដែល​បំពាក់​ខ្លួន នឹង​ក្រវ៉ាត់​អត្តឃាត ហើយ​បាន​បង្ខំ​រូបលោក​ឲ្យ​ចុះចត​យន្តហោះ​នៅ Larnaka៕