មើល​តារាង​តម្លៃ​ ចូល​កម្សាន្ត​សួន​ទឹកធំ​ថ្មី

ស្រប​នឹង​អាកាសធាតុ​ក្ដៅហែង នា​ពេល​បច្ចុប្បន្ន សួន​ទឹកធំ​ថ្មី នៅ​ហ្គ្រេន​ភ្នំពេញ បាន​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​បន្ទាប់ពី​រូបភាព​ខ្លះ​ៗ នៃ​សួន​ទឹក​នេះ​​ បាន​បង្ហោះ​លើ​ប្រព័ន្ធ​បណ្ដាញ​សង្គម ​Facebook។ អ្វី​ដែល​ធ្វើ​ អ្នកប្រើប្រាស់​បណ្ដាញ​ Facebook មួយ​ចំនួន​ស្ទើរ​មិន​ជឿ​ថា ​នេះ​ជា​រូប​សួន​ទឹក​នៅ​ប្រទេស​កម្ពុជា​យើង ព្រោះ​កន្លងមក​យើង​ធ្លាប់តែ​ឃើញ​សួន​ទឹក​បែបនេះ​នៅ​ប្រទេស​គេ។

 

រូបភាព​សួន​ទឹក​ថ្មី​នេះ ​ត្រូវ​បាន​គេ​ចុច​ Share និង Comment យ៉ាង​ច្រើន​ផុលផុស​ពេញ​ Facebook ដែល​ភាគច្រើន​បង្ហាញ​ពី​អារម្មណ៍​រំភើប​ខ្លាំង ចង់​ទៅ​លេង ចង់​ឃើញ​ផ្ទាល់​ភ្នែក  ហើយ​អ្វី​ដែល​គេ​ចង់​ដឹង​បំផុត​នោះ គឺ ថ្ងៃ​បើក​ដំណើរការ និង តម្លៃ​នៃ​ការ​ចូល​កម្សាន្ត​ក្នុង​សួន​ទឹក​នេះ ។

 

បើ​តាម​ទំព័រ Facebook Page ផ្លូវការ​របស់ Grand Phnom Penh Water Park បាន​ឲ្យ​ដឹង​ថា​ សួន​ទឹក​ដ៏​ធំ​សម្បើម​មួយ​នេះ​ បាន​ដំណើរការ​​​សាកល្បង​ចាប់ពី​ថ្ងៃទី 28 មីនា ដល់​ថ្ងៃទី 4 មេសា 2016។ ​រីឯ ដំណើរការ​ ជា​ផ្លូវការ​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី ១០ ខែមេសា ២០១៦ នេះ​តទៅ។

 

សួន​លេង​ទឹក​កម្សាន្ត ហ្គ្រេន​ភ្នំពេញ ចាប់​បើក​ដំណើរ​ចាប់ពី​ពេលនេះ​តទៅ​ពី ម៉ោង ៩ ព្រឹក​ដល់ ៦ ល្ងាច ។

 

តារាង​តម្លៃ​ចូល​កម្សាន្ត ដូចតទៅ ៖

 

* តម្លៃ​សម្រាប់ ក្មេង ៤$ និង មនុស្ស​វ័យ​ជំទង់ ​រឺចាស់ ៥$ សម្រាប់​ថ្ងៃ ច័ន្ទ ដល់ សុក្រ
* តម្លៃ​សម្រាប់ ក្មេង ៥$ និង មនុស្ស​វ័យ​ជំទង់ ​រឺចាស់ ៧$ សម្រាប់​ថ្ងៃ សៅរ៍ និង អាទិត្យ
* ហើយ​កូនក្មេង​ចាប់ពី​អាយុ ២ ឆ្នាំ​ចុះ​មិន​ត្រូវ​បាន​គិត​លុយ​ឡើយ
មើល​តារាង​តម្លៃ​ ចូល​កម្សាន្ត​សួន​ទឹកធំ​ថ្មី

 

 

*ទីតាំង: ផ្លូវ​ហាណូយ/ផ្លូវ 598 ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ
*សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​សួន​ទឹក​នេះ លោកអ្នក​អាច​ចូល​ទៅ Facebook Page របស់ Grand Phnom Penh Water Park ដោយ  ចុច​នៅ​ត្រង់នេះ ឬ ទាក់ទង (855) 23 997 889
មើល​តារាង​តម្លៃ​ ចូល​កម្សាន្ត​សួន​ទឹកធំ​ថ្មី

 

មើល​តារាង​តម្លៃ​ ចូល​កម្សាន្ត​សួន​ទឹកធំ​ថ្មី

 

មើល​តារាង​តម្លៃ​ ចូល​កម្សាន្ត​សួន​ទឹកធំ​ថ្មី

 

ដោយ៖ លីដា
រូបថត៖ Grand Phnom Penh Water Park