កុមារ​ ២០០​នាក់ ​ពី​អង្គការ​មិត្ត​សំឡាញ់ នឹង​ទទួល​បាន ​នំ​ចំណី ​ពី​ហាង​ល្បី​ឈ្មោះ​

កុមារ​ដែល​បាត់​បង់​ឱកាស​ដោយ​សារ​មិន​បាន​ចូល​រៀន​សូត្រ ឬ​ធ្លាប់​រស់​នៅ​តាម​ចិញ្ចើម​ថ្នល់​ដោយ​សារ​បញ្ហា​ផ្សេង​ៗ​ចំនួន​ ២០០នាក់ នៅ​អង្គការ​មិត្ត​សំ​ឡាញ់​នឹង​ទទួល​បាន​នំប៉័ង​ឬ​ភេសជ្ជៈ​ផ្សេង​ៗ​ពី​ហាង Blue Pumpkin ដែលសហការជាមួយក្រុមហ៊ុន Sabay នៅ​ថ្ងៃ​ទី​​ ៥ ខែ​មេសា ​ខាង​មុខ។

 

កុមារ​  ២០០​នាក់ ​ពី​អង្គការ​មិត្ត​សំឡាញ់ នឹង​ទទួល​បាន ​នំ​ចំណី ​ពី​ហាង​ល្បី​ឈ្មោះ​

 

លោក ផល សំបូរ អ្នក​គ្រប់​គ្រង​មួយ​រូប​នៅ​ហាង Blue Pumpkin បាន​ប្រាប់​ថា  ក្រុម​ការងារ​របស់​លោក​នឹង​រៀប​ចំ​កម្មវិធី​ចែក​បង្អែម នំប៉័ង និង​ភេសជ្ជៈ​ដល់​ក្មេង​ៗ ដើម្បី​ឲ្យ​ពួក​គេ​បាន​ហូប​ចំណី​អាហារ​មាន​សុខ​ភាព។ ក្រៅ​ពី​នេះ ក៏​មាន​ការ​បង្រៀន​ដល់​កុមារ​ទាំង​នោះ ពី​សារៈប្រយោជន៍​នៃ​ការ​ហូប​ស្អាត ការ​ថែ​ទាំ​សុខភាព និង​រស់​នៅ​ស្អាត​​ផង​ដែរ។​
 

ដោយសារ​កន្លង​មក កុមារ​ដែល​បាត់​បង់​ឱកាស​ទាំង​នេះ ​ភាគ​ច្រើន​ទទួលទាន​ចំណី​មិន​បាន​សមរម្យ​ និង​មាន​អនាម័យ​នៅឡើយ ម្ល៉ោះ​ហើយ​សម្រាប់​ កញ្ញា វុទ្ធី សុ​កញ្ញា ជា​មន្ត្រី​ទំនាក់​ទំនង​នៃ​អង្គការ​មិត្ត​សំ​ឡាញ់ បាន​បង្ហាញ​ពី​ភាព​រីក​រាយ​ដែល​ហាង​នំប៉័ង​ល្បី​ឈ្មោះ Blue Pumpkin សហការ​ជា​មួយ​ក្រុម​ហ៊ុន Sabay បាន​មក​ចែក​រំលែក​និង​បង្រៀន​ពី​សុខភាព​អនាម័យ​ដល់​កុមារ​នៅ​ទី​នេះ ដែល​ជា​ការ​បង្ហាញ​ពី​ការ​គិត​គូ​និង​ភាព​ជិត​ស្និទ្ធ​ដល់​ក្មេង​ៗ​ដែល​បាត់​បង់​ឱកាស​ទាំង​នេះ។

 

កុមារ​  ២០០​នាក់ ​ពី​អង្គការ​មិត្ត​សំឡាញ់ នឹង​ទទួល​បាន ​នំ​ចំណី ​ពី​ហាង​ល្បី​ឈ្មោះ​

 

សម្រាប់​កញ្ញា សុន ច័ន្ទ​ដា​នី ប្រធាន​ផ្នែក​ទំនាក់​ទំនង​ទូ​ទៅ​នៃ​ក្រុម​ហ៊ុនSabay ប្រាប់​ថា Sabay ជា​វ៉េប​សាយ​មួយ​ដែល​ចូល​រួម​គិត​គូ​ពី​សង្គម ហើយ​គាំទ្រ​សកម្មភាព​ទាំង​ឡាយ​ណា​ពាក់​ព័ន្ធ​នឹង​សប្បុរស​ឬ​អំពើ​ល្អ​ណា​មួយ​របស់​អង្គការ​ផ្សេង​ៗ ដោយ​មាន​ការ​ផ្សព្វផ្សាយ​ឥត​គិត​ថ្លៃ​សម្រាប់​សកម្មភាព​ដែល​មាន​សារប្រយោជន៍​ដល់​សង្គម។

 

អត្ថបទ៖ លឹម សុ​នា

រូបថត៖ ផ្តល់ឲ្យ