​រក​លុយ​បាន​តាម​អ៊ីនធឺណិត​ ​ជា​មួយ​ ​Click Bank​

ប្រិយមិត្ត​ប្រហែល​ជា​មិន​ទាន់​ដឹង​ទេ​ថា​អ្នក​អាច​រក​ចំណូល​បាន​ដល់​ទៅ​ខ្ទង់​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ​ៗ​ ដោយ​អ្នក​គ្រាន់​តែ​ភ្ជាប់​គេហទំព័រ​របស់​អ្នក​ជា​មួយ​នឹង​កម្មវិធី​ ​Click Bank​។
 
​រក​លុយ​បាន​តាម​អ៊ីនធឺណិត​ ​ជា​មួយ​ ​Click Bank​
 
​Click Bank​ ​គឺ​ជា​ភ្នាក់ងារ​ផ្តល់​សេវា​ផ្សាយពាណិជ្ជកម្ម​លើ​បណ្ដាញ​អ៊ីនធឺណិត​ ​ហើយ​ពួក​គេ​នឹង​ផ្តល់​ជា​កម្រៃ​ជើង​សារ​សម្រាប់​គេហទំព័រ​ណា​ដែល​ព្រម​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ផលិត​ផល​ពួក​គេ​។​ ​មិន​ត្រឹម​ដូច​នេះ​អ្នក​ក៏​អាច​ដាក់​​នូវ​ផលិត​នានា​របស់​អ្នក​ឲ្យ​អ្នក​ផ្សេង​ធ្វើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ផង​ដែរ​ ​ប៉ុន្តែ​អ្នក​ត្រូវ​បង់​ថ្លៃ​សេវា​ឲ្យ​ ​Click Bank​។
 
​រក​លុយ​បាន​តាម​អ៊ីនធឺណិត​ ​ជា​មួយ​ ​Click Bank​
 
គូស​បញ្ជាក់​ផង​ដែរ​ថា​ ​Click Bank​ ​គឺ​ជា​ក្រុម​ការងារ​ដែល​ទទួល​ស្គាល់​ពី​សំណាក់​អ្នក​វាយ​តម្លៃ​សេវាកម្ម​លើ​អ៊ីនធឺណិត​ ​ដែល​អះ​អាង​ថា​ពួក​គេ​ពិត​ជា​បាន​ផ្តល់​នូវ​លទ្ធផល​ជា​សាច់​ប្រាក់​ជា​ទី​គាប់​ចិត្ត​សម្រាប់​អ្នក​ដែល​ធ្វើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ពួក​គេ​ពិត​ប្រាកដ​មែន​។​ លើស​ពី​នេះ​សម្រាប់​ Click Bank គឺ​មាន​ជម្រើស​នៃ​តម្លៃ​ជា​ច្រើន​សម្រាប់​ឲ្យ​អ្នក​ធ្វើ​ជ្រើសរើស​ ​ហើយ​វា​ក៏​មាន​នូវ​មុខងារ​ដែល​ងាយ​ស្រួល​ដល់​អ្នក​ក្នុង​ការ​គ្រប់​គ្រង​គណនី​ Click Bank របស់​អ្នក​ផង​ដែរ​។​
 
ចំពោះ​ចំណុច​សំខាន់​មួយ​ទៀត​របស់​ Click Bank គឺ​វា​មាន​ផ្តល់​នូវ​ ​Embed Code​ ​សម្រាប់​ការ​ផ្សាយ​លើ​គេហទំព័រ​របស់​អ្នក​ ​ដែល​នេះ​វា​អាច​ជួយ​សម្រួល​ដល់​គេហទំព័រ​របស់​អ្នក​មិន​មាន​ភាព​រញ៉េរញ៉ៃ​បាន​ផង​ដែរ​៕
 
អាន​បន្ត​ ​៖​ ​ ទិញ​រថយន្ត​តាម​គ្នា ​គុណសម្បត្តិ​ដើរ​ទន្ទឹម​គុណវិបត្តិ
 
ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ click Bank