Rolls-Royce Ghost តម្លៃ​​ជាង​១លាន​ដុល្លារ​ ដាក់​លក់​នៅ​វៀតណាម​

កាល​ពី​ម្សិលមិញ​នេះ​ក្រុមហ៊ុន​ Rolls-Royce Motor Cars ប្រចាំ​ប្រទេស​វៀតណាម​បាន​ដាក់​សម្ពោធ​នូវ​រថយន្ត​​ម៉ូដែល​ Rolls-Royce Ghost EWB ជា​ផលិតផល​ថ្មី​ ដែល​នឹង​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​នេះ។

 

Rolls-Royce Ghost តម្លៃ​​ជាង​១លាន​ដុល្លារ​ ដាក់​លក់​នៅ​វៀតណាម​

 

ម៉ូដែល​ Ghost ប្រភេទ​ EWB នេះ​​មាន​ការ​រចនា​រូបរាង​ប្រៀប​ដូច​ជា​​ប្រភេទ​​ធម្មតា​ដែរ​ ប៉ុន្តែ​​វា​ក៏​មាន​នូវ​ចំណុច​ពិសេស​ជា​ច្រើន​ជាក់​ស្ដែង​ដូច​ជា​ទេវរូប​នៅ​ខាង​មុខ​ឡាន។ ជា​ធម្មតា​ទេវរូប​នេះ​ផលិត​ឡើង​ពី​​ប្លាទីន​ពណ៌​ស​ និង​មាស​ស្ទើរ​សុទ្ធ ប៉ុន្តែ​ទេវរូប​របស់​ Ghost EWB នេះ​ផលិត​​ពី​សារធាតុ​ពិសេស​ម្យ៉ាង​ដែល​មាន​ពណ៌​ស​ថ្លា​ ពន្លឺ​ចាំង​ឆ្លុះ។

 

Rolls-Royce Ghost តម្លៃ​​ជាង​១លាន​ដុល្លារ​ ដាក់​លក់​នៅ​វៀតណាម​

 

ប្រៀប​នឹង​ប្រភេទ​ធម្មតា​ ប្រភេទ​ EWB នេះ​មាន​វិមាត្រ​​ធំ​ជាង​​ ពោល​មាន​​បណ្ដោយ​ ៥៥៦៩​ម.ម​ ទទឹង​១៩៤៨​ម.ម​ និង​មាន​កម្ពស់​១៥៥០​ម.ម។

 

Rolls-Royce Ghost តម្លៃ​​ជាង​១លាន​ដុល្លារ​ ដាក់​លក់​នៅ​វៀតណាម​

 

នៅ​ផ្នែក​ខាង​ក្នុង​រចនា​ឡើង​ដោយ​រំលេច​ពណ៌​ជា​ច្រើន​ខុសៗ​គ្នា​ ​ហើយ​ថែម​ទាំង​មាន​ប្រព័ន្ធ​កម្សាន្ត​ដោយ​មាន​រន្ធ​បំពង​សំឡេង​ចំនួន​១៦​ និង​មាន Hard-Drive ទំហំ​១២,៥​GB សម្រាប់​រក្សា​ទុក​បទ​ចម្រៀង។ ក្រៅ​ពី​នេះ​ក៏​មាន​ជា​អេក្រង់​ LCD សម្រាប់​បង្ហាញ​ព័ត៌មាន​, មាន​ជា​ប្រព័ន្ធ​នាំ​ផ្លូវ​ដោយ​សំឡេង និង​មាន​ប្រព័ន្ធ​ Bluetooth ដើម្បី​ភ្ជាប់​ជា​មួយ​ទូរសព្ទ។​​​​​

 

Rolls-Royce Ghost តម្លៃ​​ជាង​១លាន​ដុល្លារ​ ដាក់​លក់​នៅ​វៀតណាម​

 

Rolls-Royce Ghost តម្លៃ​​ជាង​១លាន​ដុល្លារ​ ដាក់​លក់​នៅ​វៀតណាម​

 

Rolls-Royce Ghost តម្លៃ​​ជាង​១លាន​ដុល្លារ​ ដាក់​លក់​នៅ​វៀតណាម​

 

បើ​តាម​វិបសាយ​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា​​ម៉ូដែល​ Rolls-Royce Ghost EWB ​នេះ​មាន​ដាក់​លក់​លើ​ទីផ្សារ​ក្នុង​ប្រទេស​ចាប់​ពី​ថ្ងៃ​ទី​០៤​ ខែ​មេសា​ ​ក្នុង​តម្លៃ​​ប្រមាណ​ជា​ ២៤,១​ពាន់​លាន​ដុង​ (​ប្រមាណ​ជាង​​១​លាន​ដុល្លារ​សហរដ្ឋអាមេរិក)៕

 

​​​​​​​​​​​​​ចុច​អាន៖ តួ​ស្រី​ ​Fast & Furious​ ​បើក​ ​Jaguar​ ​F-Type​ ​SVR​ ​​ក្នុង​ល្បឿន​ ​៣២៣​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ zing