រាសី​ដាក់​មែន​! កសិករ​ម្នាក់​​ត្រូវ​​ខាតបង់​ត្រី ២៥ តោន ក្រោយ​អន្លង់​ដ៏​ធំ​១​លេចឡើង​នៅក្នុង​ស្រះ​ចិញ្ចឹម​ត្រី​របស់គាត់​

​កសិករ​រាសី​ដាក់​ម្នាក់​នៅក្នុង​ស្រុក​ចិន បាន​បាត់បង់​ត្រី ២៥ តោន កាលពី​សប្តាហ៍​មុន ក្រោយពី​អន្លង់​ដ៏​ធំ​មួយ​បាន​លេចឡើង នៅក្នុង​ស្រះ​របស់គាត់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ត្រី​ត្រូវបាន​ស្រូប​ចូលក្នុង​នោះ​ស្ទើរ​គ្មាន​សល់ ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា កសិដ្ឋាន​ចិញ្ចឹម​ត្រី​នេះ គឺជា​ផ្នែក​មួយ​នៃ​ការប្រមូល​ផល​ត្រី​សំរាប់​លក់​ចែកចាយ​នៅក្នុង​ស្រុក Guiping ស្ថិតនៅ​ភាគ​ប្រទេស​ចិន​, ដែល​ត្រូវបានធ្វើ​អាជីវកម្ម​ដោយ​បុរស​ឈ្មោះ Yang ។​

​ទោះជា​យ៉ាងណា មូល​ហេតុនេះ​ហេតុការណ៍​នេះ ពុំទាន់​ត្រូវបាន​បញ្ជាក់​ជា​ផ្លូវការ​នោះទេ ដោយ​គេ​គ្រាន់តែ​សន្និដ្ឋានថា ការជីក​នៅ​កន្លែង​ជីក​យក​ថ្ម​ក្នុង​តំបន់​នេះ វា​គឺជា​កំហុស​មួយ ដែល​អាចទាក់ទង​នឹង​បញ្ហា ។​

​អ្នកស្រុក​បាន​រាយការណ៍​ថា កម្រិត​ទឹក​នៅក្នុង​ស្រះ​នេះ ត្រូវបាន​ឃើញថា​បាន​ហូរ​ធ្លាក់​ចូលក្នុង​អន្លង់​យ៉ាងខ្លាំង នៅវេលា​ម៉ោង 4 am (​ម៉ោង​ក្នុង​តំបន់​) ថ្ងៃទី ២៤ មីនា និង​រហូតមកទល់​ម៉ោង 9 am ទឹកស្រះ​នេះ​បាន​សណ្តក​យ៉ាងច្រើន ហើយ​កម្រិត​ទឹក​ក៏​ហូរ​ធ្លាក់ចុះ​ក្នុង​អន្លង់​រ៉ឹ​មៗ​ផងដែរ ។​

​យ៉ាងណាមិញ ពលរដ្ឋ​ក្នុង​តំបន់​បាន​សង្ស័យថា នៅក្បែរ​កន្លែង​ជីក​យក​ថ្ម គឺជា​មូលហេតុ​បង្ក​ឲ្យ​កើតមាន​អន្លង់​នេះ ខណៈ​អន្លង់​ស្រដៀង​គ្នា​ជាច្រើន​ទៀត បាន​លេចឡើង​នៅក្នុង​បណ្តា​វាលស្រែ​ក្នុង​តំបន់ ។​

​ទោះជា​យ៉ាងណា បច្ចុប្បន្ន ហេតុការណ៍​នេះ កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត ៕

រាសី​ដាក់​មែន​! កសិករ​ម្នាក់​​ត្រូវ​​ខាតបង់​ត្រី ២៥ តោន ក្រោយ​អន្លង់​ដ៏​ធំ​១​លេចឡើង​នៅក្នុង​ស្រះ​ចិញ្ចឹម​ត្រី​របស់គាត់​ រាសី​ដាក់​មែន​! កសិករ​ម្នាក់​​ត្រូវ​​ខាតបង់​ត្រី ២៥ តោន ក្រោយ​អន្លង់​ដ៏​ធំ​១​លេចឡើង​នៅក្នុង​ស្រះ​ចិញ្ចឹម​ត្រី​របស់គាត់​