រដ្ឋាភិបាល​បង្កើត​ក្រុម​សិក្សា​ពី​ការ​កែប្រែ​វិស័យ​ទាំង​20 នៃ​សេដ្ឋកិច្ច​សិង្ហ​បុរី

ប្រទេស​សិង្ហ​បុរី ៖ រដ្ឋាភិបាល​បាន​បង្កើត​ក្រុម​ដើម្បី​ពិនិត្យ​ទៅ​លើ​វិស័យសេដ្ឋកិច្ច​ទាំង​២០ របស់​សិង្ហ​បុរី រួម​មាន​វិស័យ​ដឹក​ជញ្ជូន រហូត​ដល់​វិស័យ​ទេសចរណ៍ ពោល​គឺជា​ការ​ប្រែប្រួល​មុខមាត់ និង​ដើម្បី​ត្រៀមខ្លួន​នា​ពេល​អនាគត ។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក Heng Sweet Keat បាន​បង្ហាញ​កាលពី​ថ្ងៃ​ទី​២៨ មីនា នេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ក្រុមហ៊ុន​វិស្វកម្ម Feinmetall ដោយ​លោក​មាន​ប្រសាសន៍​​ថា ៖ « ការ​គាំទ្រ​នេះ គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​នៃ​ភាគី​ពាក់ព័ន្ធ​ខុស​គ្នា​ៗ​ជា​ច្រើន រួម​មាន​ភ្នាក់ងារ​របស់​រដ្ឋាភិបាល សមាគម​ពាណិជ្ជកម្ម ក្រុមហ៊ុន​អាជីវកម្ម ក្នុង​គោលបំណង​អនុវត្ត​កម្មវិធី​កំណែទម្រង់ឧស្សាហកម្ម ដែល​បាន​បង្ហាញ​នា​ពេល​កន្លង​មក » ។

លោក​បន្ត​ថា ៖ « យើង​នឹង​អនុវត្ត​លើ​វិស័យ​នីមួយ​ៗ​ទៅ​តាម​គម្រោង​ខុស​ៗ​គ្នា ។ យើង​ត្រូវការ​ការ​ចូលរួម​ទាំងអស់​គ្នា ហើយ​យើង​ក៏​មាន​ផែនការ​សម្រាប់​គម្រោង​ទាំងនោះ​រួច​ហើយ​ដែរ ដោយសារ​តែ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ខុស​ៗ​គ្នា ក្នុង​ការ​បណ្តុះបណ្តាល​បុគ្គលិក​ដូច​ជា ផែនការ​បច្ចេកវិទ្យា និង​ផែនការ​បង្កើន​ផលិតភាព » ។

លោក​បន្ថែម​ថា ៖ « អ្វី​ដែល​ត្រូវធ្វើ គឺ​ត្រូវ​រួម​បញ្ចូល​នៃ​ផែនការ​នេះ​ឲ្យ​សម​ទៅ​នឹង​ផ្នែក​ផ្សេង​ៗ​គ្នា​ដែល​អាច​ធ្វើការ​ជាមួយ​គ្នា​បាន បន្ទាប់​មក​ត្រូវ​រួម​បញ្ចូល​គ្នា​រវាង​សមាគម​ឧស្សាហកម្ម និង​ក្រុមហ៊ុន មិន​ថា​តូច​ឬ​ធំ​ឡើយ » ។

ក្រុម​របស់​រដ្ឋាភិបាល​នេះ មក​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សិង្ហ​បុរី សហគ្រាស​អន្ដរជាតិ​សិង្ហ​បុរី និង​ភ្នាក់ងារ​អភិវឌ្ឍន៍​កម្លាំង​ពលកម្ម ។ ពួក​គេ​នឹង​អភិវឌ្ឍន៍​ទៅ​លើ​កំណែទម្រង់ឧស្សាហកម្ម​សម្រាប់​វិស័យ​នីមួយ​ៗ​ដែល​អាច​គ្របដណ្តប់​សេដ្ឋកិច្ច​សិង្ហ​បុរី​ប្រមាណ​៨០% ។

មន្ត្រី​ទាំងនេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា «cluster champions» ដែល​នឹង​បង្ហាញ​អំពី​របៀប​ថា តើ​បណ្តា​ក្រុមហ៊ុន​នៅ​ក្នុង​វិស័យ​នីមួយ​ៗ​អាច​បង្កើន​ផលិតភាព​របស់​ខ្លួន​តាម​របៀប​ណា​ក្នុង​ការ​បណ្តុះបណ្តាល​បច្ចេកវិទ្យា និង​ការ​ធ្វើ​កំណែទម្រង់ ។

លោក Heng Sweet Keat បា​នប​ដិ​សេ​ដ​ពី​ពេលវេលា​ច្បាស់លាស់​ក្នុង​ការ​បង្ហាញ​នូវ​ផែន ការ​នេះ ៕​