សុំ​មិត្តស្រី​រៀបការ ទោះ​នាង​កើត​ជំងឺមហារីក​ដំណាក់កាល​ចុងក្រោយ​

6 Videos


​រឿងរ៉ាវ​ស្នេហា បុរស​វ័យ ៤៣ ឆ្នាំ​ម្នាក់​សុំ​មិត្តស្រី​ខ្លួន​ដែល​កើតរោគ​មហារីក​សុដន់​ដំណាក់កាល​ចុងក្រោយ រៀបការ​នៅក្នុង​មន្ទីរពេទ្យ បានធ្វើ​ឲ្យ​រំជើបរំជួល​ពេញ​ប្រទេស​ចិន ។​ ​គេ​បានដឹងថា លោក Peng Xin ជាជាង​ជួសជុល​ម៉ាស៊ីនត្រជាក់​ដែល​អាច​រកប្រាក់​ចំណូល​បាន ២៣៨ ដុល្លារ​ក្នុង​មួយខែ​បាន​ជួប​មិត្តស្រី​លោក​ឈ្មោះ Yang Liu រយៈពេល ៨ ឆ្នាំ​មកហើយ ។ Yang ជា​នារី​ម្នាក់​ដែល​ត្រូវ​ជីដូន​ចិញ្ចឹម​បីបាច់​ដល់​ធំ បន្ទាប់ពី​ឪពុកម្តាយ​នាង​លែងលះគ្នា ។

សុំ​មិត្តស្រី​រៀបការ ទោះ​នាង​កើត​ជំងឺមហារីក​ដំណាក់កាល​ចុងក្រោយ​

M88


យ៉ាងណាក្តី ស្នេហា​នាង និង លោក Peng ពុំ​ត្រូវបាន​ជីដូន​នាង​ទទួលស្គាល់​ឡើយ ព្រោះតែ​ជីវភាព​លោក Peng ក្រីក្រ ។ នៅ​ឆ្នាំ ២០១០ ឪពុក និង ជីដូន​នាង​បាន​លាចាក​លោក ហើយ​ម្តាយ​នាង​ថែមទាំង​កើតរោគ​មហារីក​សុដន់​ទៀត ទើប​នាង​ចាប់ផ្តើម​មក​រស់នៅ​ជាមួយ​មិត្ត​ប្រុស​នៅផ្ទះ​ជួល ។ ពេលនោះ លោក Peng បានគិត​ដែរ​ថា ពេលណា​លោក​អាច​រកប្រាក់​ទិញ​ផ្ទះមួយ​ដោយ​ខ្លួនឯង លោក​នឹង​សុំ​មិត្តស្រី​រៀបការ តែ​ជា​អកុសល កាលពី​មួយខែ​មុននេះ គ្រូពេទ្យ​បាន​រកឃើញថា នាង Yang កើត​ជំងឺមហារីក​សុដន់​ដំណាក់កាល​ចុងក្រោយ​បាត់ទៅហើយ ។​

សុំ​មិត្តស្រី​រៀបការ ទោះ​នាង​កើត​ជំងឺមហារីក​ដំណាក់កាល​ចុងក្រោយ​

​តាំងពី​ពេលនោះ​មក លោក Peng ក៏បាន​ឈប់​ពី​ការងារ​ខ្លួន ដើម្បី​អាច​មើលថែ​មិត្តស្រី​ទាំងយប់​ទាំង​ថ្ងៃ ។ ពេលនោះ អារម្មណ៍​នាង Yang ក៏​ស្ងប់ស្ងាត់ ហើយ​លោក Peng ក៏​រៀប​គម្រោង​សុំ​នាង​រៀបការ​តែម្តង ។ ក្រុមគ្រូពេទ្យ​ក៏បាន​រៀបចំ​ទីតាំង និង ឱកាស​សមរម្យ​សម្រាប់​អ្នក​ទាំងពីរ និង រួមទាំង​បាន​បរិច្ចាគ​ប្រាក់កាស​មួយចំនួន​ផងដែរ ។ លោក Peng បាន​ប្រាប់ថា «​ខ្ញុំ​នឹង​ធ្វើជា​ស្វាមី​នាង រហូត​ពេលដែល​នាង​ទៅ​ចោល​ខ្ញុំ ហើយ​ពិតណាស់​វា​នឹងមាន​ផល​លំបាក​ច្រើន​សម្រាប់​ពួកយើង​ទាំងពីរ តែ​ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​មើលថែទាំ​នាង​អស់ពី​កំលាំងកាយ​ចិត្ត​រហូត​អ​វ​សាន្ត​នៃ​ជីវិត​នាង​» ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ សៀង​ហៃ អ៊ី​ស​)

សុំ​មិត្តស្រី​រៀបការ ទោះ​នាង​កើត​ជំងឺមហារីក​ដំណាក់កាល​ចុងក្រោយ​សុំ​មិត្តស្រី​រៀបការ ទោះ​នាង​កើត​ជំងឺមហារីក​ដំណាក់កាល​ចុងក្រោយ​