ហួសចិត្ត​៖ គ្រូ​ប្រុស​ស្រាតខោ​វ​អាវ​ដេញ​រំលោភ​សិស្សស្រី​ទាំង​កណ្តាលថ្ងៃត្រង់​

6 Videos


វេដ​សាយ​ដេលី​ម៉ែ​ល​បាន​រាយការណ៍​ពី​ហេតុការណ៍​ដ៏​ហួសចិត្ត​មួយ ដែល​កើតឡើង​នៅ​វិទ្យាល័យ​ក្នុងស្រុក​លីង​សាន ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន ដោយ​គ្រូ​កំលោះ​វ័យ ៣០ ឆ្នាំ បាន​ប្រព្រឹត្ត​រឿង​តិរច្ឆាន​មកលើ​សិស្សស្រី​របស់ខ្លួន​។​
​យោងតាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា គ្រូ​រូបនេះ​ហាក់ដូចជា​មនុស្ស​ឆ្កួត ដោយ​ដោះ​សម្លៀកបំពាក់​លើ​ខ្លួន​អស់រលីង រួច​ព្យាយាម​រត់​ដេញចាប់​សិស្សស្រី​ដើម្បី​រំលោភ​ទាំង​កណ្តាលថ្ងៃត្រង់​។​

M88


​គួរបញ្ជាក់​ផងដែរ​ថា ហេតុការណ៍​នេះ​បាន​ឡើង​កាលពី​ថ្ងៃទី ២៨ ខែមីនា ដោយ​មហាជន​បានឃើញ​គ្រូ​ប្រុស​រោគ​ចិត្ត​ម្នាក់នេះ បានធ្វើ​សកម្មភាព​ដោះ​ខោអាវ​ចេញពី​ខ្លួន​អស់ រួច​ព្យាយាម​ដេញចាប់​សិស្សស្រីៗ​ដើម្បី​ចាប់រំលោភ​។ សំណាងល្អ​សិស្សស្រី​នោះ​រត់​ចេញមកក្រៅ​បន្ទប់រៀន ទើប​គ្រូ​ឯទៀត​រត់​ចូល​ជួយ និង រំដោះ​សិស្សស្រី​រូបនោះ​ចេញពី​ដៃ​គ្រូ​រោគ​ចិត្ត​។​
​ក្រោយពី​កើតហេតុ​ការណ៍​នេះ ទើប​គេ​ស្រាវជ្រាវ​ដឹងថា គ្រូ​ប្រុស​រូបនេះ​ធ្លាប់មាន​ប្រវត្តិ​ជំងឺ​រោគ​ចិត្ត​តាំងពី​ឆ្នាំ ២០១១ តែ​បានទទួល​ការព្យាបាល​រយៈពេល ២ ឆ្នាំ ទើប​បានមក​ចូល​បង្រៀន​ក្នុង​សាលារៀន​ដោយ​ការងារ​របស់គាត់​គឺ​កាន់តែ​ល្អ​ឡើងៗ​ជា​រៀងរាល់ឆ្នាំ ទើបតែ​ធ្វើទុក្ខ​ក្នុងពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ​៕ ខេ​រី​
(​ប្រភព​៖ ខោ​ស៊ុ​ក​)

ហួសចិត្ត​៖ គ្រូ​ប្រុស​ស្រាតខោ​វ​អាវ​ដេញ​រំលោភ​សិស្សស្រី​ទាំង​កណ្តាលថ្ងៃត្រង់​