របៀប​ការពារ​មិន​ឲ្យ​នរណា​ម្នាក់ដំឡើង​កម្មវិធី ឬ​លុប​កម្មវិធី​លើ iPhone, iPad របស់​អ្នក​ដោយ​គ្មាន​ការ​អនុញ្ញាត​បាន​ជាមួយ​មុខងារ​មាន​ស្រាប់​លើ iOS នេះ!

នេះជាមុខងារមួយ ដែលមានអ្នកប្រើប្រាស់​មួយ​ចំនួន​បាន​ដឹង ហើយ​ភាគ​ច្រើន មិន​សូវជា​ចាប់​អារម្មណ៍ នោះ​គឺ​មុខ​ងារ Restrictions ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​បិទ ឬដាក់លេខ​សម្ងាត់​លើមុខងារសំខាន់ៗ កុំឲ្យ​អ្នក​ដទៃបំពាន ឬលួចធ្វើអ្វីផ្តេសផ្តាសលើ iPhone, iPad របស់អ្នកបាន។

របៀប​ការពារ​មិន​ឲ្យ​នរណា​ម្នាក់ដំឡើង​កម្មវិធី ឬ​លុប​កម្មវិធី​លើ iPhone, iPad របស់​អ្នក​ដោយ​គ្មាន​ការ​អនុញ្ញាត​បាន​ជាមួយ​មុខងារ​មាន​ស្រាប់​លើ iOS នេះ!

យើងធ្លាប់បានណែនាំពីការបិទ មិនឲ្យនរណាម្នាក់គេហទំព័រផ្តេសផ្តាសលើ Safari របស់ម្តងហើយ ជាមួយ​ការ​ប្រើប្រាស់មុខងារ Restrictions នេះ ដោយលើកនេះ យើងចង់ណែនាំអ្នកទាំងអស់គ្នា ពីការបិទ​មិន​ឲ្យ​ន​រណាម្នាក់ដំឡើងកម្មវិធី ឬលុបកម្មវិធីចេញពី iPhone របស់អ្នក ក្រៅពីម្ចាស់ផ្ទាល់។ ហើយអ្នក​អាច​ធ្វើ​បាន​តាមវិធីខាងក្រោម៖

  1. ទៅកាន់ Settings > General > Restrictions
  2. រួចត្រូវ Enable បន្ទាប់ត្រូវដាក់លេខសម្ងាត់ចំនួន 4 ខ្ទង់

របៀប​ការពារ​មិន​ឲ្យ​នរណា​ម្នាក់ដំឡើង​កម្មវិធី ឬ​លុប​កម្មវិធី​លើ iPhone, iPad របស់​អ្នក​ដោយ​គ្មាន​ការ​អនុញ្ញាត​បាន​ជាមួយ​មុខងារ​មាន​ស្រាប់​លើ iOS នេះ!

  1. បន្ទាប់អូសចុះក្រោមបន្តិច Disable ត្រង់ Deleting Apps ដើម្បីកុំឲ្យអ្នកដទៃលុបកម្មវិធីលើ iPhone របស់អ្នក និង Disable ត្រង់ Installing Apps ដើម្បីកុំឲ្យនរណាម្នាក់ដំឡើងកម្មវិធីលើ iPhone របស់អ្នក

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

របៀប​ការពារ​មិន​ឲ្យ​នរណា​ម្នាក់ដំឡើង​កម្មវិធី ឬ​លុប​កម្មវិធី​លើ iPhone, iPad របស់​អ្នក​ដោយ​គ្មាន​ការ​អនុញ្ញាត​បាន​ជាមួយ​មុខងារ​មាន​ស្រាប់​លើ iOS នេះ!

ដូចនេះនៅពេលដែលនរណាម្នាក់ចង់លុបកម្មវិធីរបស់អ្នក ក៏មិនបានដែរ ទាល់តែទៅ Enable ត្រង់​កន្លែង​ដែល​យើងបានរៀបរាប់ខាងលើនោះវិញសិន។ ចំពោះការដំឡើងកម្មវិធីវិញក៏មិនបានដែរ បើបាន Disable រួច​ ព្រោះវាបានបាត់ App Store ទៅហើយ ទាល់តែ Enable វិញបានឃើញ App Store មក​វិញ ។

  • ដោយ: Hong
  • 11:41 AM, 30 March
  • ប្រភព: iDownload blog
  • Tag: ចំណេះដឹងទូទៅ