​រោគសញ្ញា​អ្វីខ្លះ​បញ្ជាក់​ថា​តម្រងនោម​អ្នក​មាន​បញ្ហា​?

​រោគសញ្ញា​អ្វីខ្លះ​បញ្ជាក់​ថា​តម្រងនោម​អ្នក​មាន​បញ្ហា​?

​នៅពេល​ដែល​តម្រងនោម​អ្នក​មាន​បញ្ហា វា​នឹង​សម្តែង​ប្រាប់​អ្នក​តាមរយៈ​រោគសញ្ញា​មួយចំនួន​។ តើ​មាន​អ្វីខ្លះ​?

គ្មាន​អារម្មណ៍​
នៅពេល​ដែល​តម្រងនោម​អ្នក​មាន​បញ្ហា វា​នឹង​បង្អាក់​ជាតិពុល​មិន​ឲ្យ​បញ្ចេញ​មកក្រៅ ដូចនេះ​វា​នឹង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍មិនមូល ឆាប់​អស់កម្លាំង​បំផុត​។​

មិន​ចង់​ញ៉ាំ​អ្វី​សោះ​
អ្នក​នឹង​មិន​ចង់​ញ៉ាំ​បាយ ហើយ​ពេល​ដែល​ឃើញ​ម្ហូប គឺ​គ្មាន​អារម្មណ៍​ក្នុង​ការ​ញ៉ាំ​នោះទេ ដោយ​មើលទៅ​គួរ​ឲ្យ​ខ្ពើម និង​ចង់​ក្អួត​។​

នោម​ចេញ​ព​ពុះ​
អ្នក​ក៏​អាច​សង្កេតមើល​តាមរយៈ​នោម​របស់​អ្នក​បាន​ដែរ ដោយ​វា​អាច​មាន​លក្ខណៈ​ពពុះ​ក្រោយពេល​ដែល​អ្នក​នោម​រួច​។​

ឈឺ​ចង្កេះ​
ចង្កេះ​គឺជា​ផ្នែក​ដែល​នៅ​ជិត​តម្រងនោម ដូចនេះ​នៅពេលដែល​ក្រលៀន​អ្នក​មាន​បញ្ហា វា​នឹង​អាច​ធ្វើឲ្យ​ចង្កេះ​អ្នក​ឈឺ​ដូចគ្នា​។​

នោម​ច្រើន ឬ​តិច​
ជាធម្មតា​មនុស្ស​ដែល​មាន​សុខភាព​ល្អ នៅ​រយៈពេល​មួយ​ថ្ងៃ​អាច​នោម​ពី​៤​ទៅ​៦​ដង ហើយ​បរិមាណ​នៃ​នោម​គឺ​ពី​៨០០​ដល់​១២០០​មី​លី​លីត្រ ដូចនេះ​បើ​អ្នក​នោម​តិចជាង​នេះ ឬ​ច្រើន​ជាង​នេះ អ្នក​គួរតែ​ប្រយ័ត្ន​។​

ហើម​
ប្រសិន​ជា​អ្នកសុខៗ​ភ្នែក និង​មុខ​មាន​លក្ខណៈ​ហើម ឬ​ជើងមាន​អា​ការៈហើម អ្នក​ត្រូវ​ប្រយ័ត្ន​ពី​សុខភាព​តម្រងនោមអ្នក​ហើយ​។​

ជំងឺ​ខ្វះ​ឈាម​
ជាធម្មតា​ប្រសិនជា​តម្រងនោមអ្នកមាន​ជំងឺ វា​នឹង​អាច​មាន​អា​ការៈខ្វះ​ឈាម​ដូចគ្នា​។​

ជំងឺ​លើស​សម្ពាធ​ឈាម​
ជំងឺ​លើស​សម្ពាធ​ឈាម​ក៏មាន​ទំនាក់ទំនង​ជាមួយ​នឹង​តម្រងនោម​អ្នក​ដែរ ដូចនេះ​នៅពេល​ដែល​សម្ពាធ​ឈាម​អ្នក​ឡើង​ខ្ពស់ អ្នក​គួរតែ​ទៅ​ពិនិត្យ​មើល​តម្រងនោម​អ្នក​ហើយ ថា​មិន​ត្រូវ​មក​ពី​តម្រងនោមទើប​ធ្វើឲ្យ​សម្ពាធ​ឈាម​អ្នកឡើង​ខ្ពស់​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី30 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។