អូស្ដ្រាលី​មិន​ទាន់​ដឹង​ពី​ផល​ប៉ះ​ពាល់​នៃ​ផែនការ​របស់​ចិន​យក​ពន្ធ​លើ​ទំនិញ​ទិញ​តាម​អ៊ីនធើរណិត​ពី​បរទេស

ឧបការី​រដ្ឋមន្ដ្រី​ពាណិជ្ជកម្ម​អូស្ដ្រាលី​និយាយ​ថា គេ​ពិបាក​ដឹង​ថា​តើ​បណ្ដា​ក្រុមហ៊ុន​អូស្ដ្រាលី​នឹង​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​​តែ​ការ​សម្រេច​ចិត្ដ​របស់​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​ការ​យក​ពន្ធដារ​លើ​​ទំនិញ​ទិញ​តាម​អ៊ីនធើរណិត​ពី​ប្រទេស​ដទៃ​ ឬ​យ៉ាង​ណា។