បទ «ស៊ូឃ្លាត» ល្បី តែការដឹកនាំ សម្តែងអន់

ភ្នំពេញ៖ នៅតែមានការលើកឡើង ជាបន្តបន្ទាប់ទៀតថា បទ «ស៊ូឃ្លាត» ជាបទល្អ ស្នាដៃកូនខ្មែរ ដែលសាច់ទំនុកច្រៀង ក្នុងបទចម្រៀងនេះ និយាយពីជីវភាព ក្រីក្របុរសម្នាក់ សុខចិត្តឲ្យម្ចាស់ស្នេហ៍ ចាកចេញពីខ្លួន ដើម្បីសេចក្តីសុខរបស់នាង ប៉ុន្តែទោះបទល្អតែការ ដឹកនាំសម្តែងអន់ មិនត្រូវសាច់រឿង ធ្វើឲ្យតែបាន។

កន្លងមកអ្នកលេង បណ្តាញសង្គមហ្វេសប៊ុក និងមជ្ឈដ្ឋានមហាជន តែងតែលើកឡើងថា «ការដឹកនាំមិនដឹងស្អីទេ ទំនុកច្រៀងផ្សេងៗ ឯការដឹកនាំ ផ្សឹងគ្មានត្រូវនឹង បទចម្រៀងអីបន្តិច វាមិនដែលអ្នកក្រណា ជិះសុទ្ធតែ រថយន្តស្ព័រ ម៉ាកល្បីនោះទេ » ។

បើទោះបីជាបទនេះចេញ បានចេញផ្សាយយូរខែថ្ងៃ ក៏ពិតមែន តែនៅតែមានការិះគន់ជាបន្តបន្ទាប់ នៅពេដែលចាក់ ឬបើកបទនេះ ស្តាប់ និងទស្សនានោះ ។

មជ្ឈដ្ឋានមហាជន បានរិះគន់ថា «ទំនងអ្នកដឹកនាំសម្តែងបទនេះ គិតថា វង្ស ដារ៉ារតនា ជាតួអមឆាក មិនបាច់ធ្វើឲ្យល្បីពេកនោះទេ ធ្វើឲ្យតែរួចពីដៃ ទៅបានហើយ» ។

ក្រៅពីនេះ នៅមានអ្នកលេងហ្វេសប៊ុកផ្សេងៗ ក៏បានធ្វើការតិះដៀល ប្រើពាក្យមិនសមផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload