លី អ៊ីវ៉ាធីណា ខកចិត្តជាមួយ ផលិតកម្ម ចេញ៦វ៉ុល ឲ្យនាងច្រៀង ត្រឹមតែ១បទកន្លះ

ភ្នំពេញៈ ផលិតកម្មថោន បានត្រៀមបទចម្រៀង ចំនួន៦វ៉ុល ដើម្បីចេញលក់ នៅលើទីផ្សារ ដើម្បីតម្រូវទៅតាមចិត្ត ទស្សនិកជនបានសប្បាយរីករាយ នៅក្នុងឱកាស បុណ្យ ចូល ឆ្នាំប្រពៃណីខ្មែរ នៅក្នុងនោះគេឃើញ តារាចម្រៀងនីមួយៗ មានភាពសប្បាយរីករាយ ក្នុងការត្រៀមបទ ចម្រៀងច្រៀងអបអរ ដោយឡែកតារាចម្រៀង កូនកាត់ចិន កញ្ញា លី អ៊ីវ៉ាធីណា វិញបែរបង្ហាញការខកចិត្ត ជាមួយផលិតកម្ម ខណៈដែលនាងត្រូវបានផលិតកម្ម ផ្តល់បទចម្រៀង ឲ្យត្រឹមតែ១បទកន្លះ តែប៉ុណ្ណោះ។

តាមរយៈសារដែល តារាចម្រៀងរូបនេះ បានសរសេរនៅលើ Facebook បានបង្ហាញអារម្មណ៍ខកបំណងខ្លាំងថា « ឡើង «រាត្រីកំសាន្ត» បើពិធីករគេសួរថាឆ្នាំនេះ ចេញបានប៉ុន្មាបទគួរឆ្លើយ តាមត្រង់រឺឆ្លើយកុហក. ឆ្លើយត្រង់ហ្មងទៅឆ្នាំនេះ ចេញបានតែមួយបទកន្លះគត់ ៦វ៉ុលបានតែមួយបទកន្លះ និងឯង ហាហា តែខ្លាំង អាមួយ បទកន្លះ និងសាច់រឿង ក៏អត់មានទៀត» ។ 

នៅក្នុងនោះដែលនាង ក៏បានសារនិយាយបែប បញ្ចើចបញ្ចើរថា « សង្ស័យឆ្នាំ និងឆុងមួយអ្នកណា គេនៅក្នុងថោន និងហើយមើលទៅ fan របស់ខ្ញុំប្រហែលខកចិត្ត ហើយ » ។ 

ពាក់ព័ន្ធទៅនិងការលើកឡើង របស់តារាចម្រៀង ដែលអាចបកស្រាយ បទចម្រៀង ចិន បានយ៉ាងពិរោះ កញ្ញា លី អ៊ីវ៉ាធីណា ត្អូញត្អែរថាខ្លួន មានបទចម្រៀងតិចនោះ ត្រូវបានមហាជនខ្លះលើកឡើងថា មូលហេតុដែលនាង មានបទចម្រៀងតិច គឺដោយសារតែឆ្នាំនេះ ផលិតកម្មថោន មានតារាចម្រៀងចំណូលថ្មីច្រើន ហើយត្រូវនិពន្ធបទចម្រៀង ឲ្យតារាថ្មីដើម្បីឲ្យ ទទួលបានការចាប់អារម្មណ៍ច្រើន ទើបតារាចម្រៀងចាស់ៗដូចជា នាងត្រូវបានផលិតកម្មនិពន្ធបទ ឲ្យច្រៀងតិចបែបនេះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload