អាហារ​​៤​យ៉ាង​មិន​គ្រាន់​តែ​សម្រាប់​ញ៉ាំ​ ប៉ុន្តែ​​ជា​​វត្ថុ​ធាតុ​​សម្អាត​​​ប្រដាប់​ប្រដា​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​​បាន​ល្អ​

អាហារ​​ពី​ធម្មជាតិ​សម្រាប់​​បរិភោគ​រាល់​ថ្ងៃ មិន​ត្រឹម​តែ​មាន​សារជាតិ​ល្អ​ៗ​​ទ្រ​ទ្រង់​រាង​កាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​​​អាច​​យក​ទៅ​ប្រើ​ប្រាស់​​ជា​ប្រយោជន៍​ផ្សេង​ៗ​ទៀត​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ផង​ដែរ។ តាម​រយៈ​​គេហទំព័រ Tiphero បាន​ណែ​នាំ​​ពី​អាហារ​មួយ​ចំនួន​ដែល​យើង​អាច​រក​បាន​​ក្នុង​ផ្ទះ​បាយ គឺ​ជា​ធាតុ​ផ្សំ​​សម្រាប់​សម្អាត​ក្នុង​ផ្ទះ​ និង​​សម្អាត​ប្រដាប់​ប្រដា​​ប្រើ​ប្រាស់​​បាន​យ៉ាង​ល្អ៖ ​

 

អាហារ​​៤​យ៉ាង​មិន​គ្រាន់​តែ​សម្រាប់​ញ៉ាំ​ ប៉ុន្តែ​​ជា​​វត្ថុ​ធាតុ​​សម្អាត​​​ប្រដាប់​ប្រដា​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​​បាន​ល្អ​
 

១. អង្ករ​​ ៖ អង្ករ​ដាំ​ជា​បាយ​ដែល​​​មនុស្ស​​រស់​នៅ​ទ្វីប​អាស៊ី​​បរិភោគ​រៀង​រាល់​ថ្ងៃ ក៏​មាន​ប្រយោជន៍​​​សម្រាប់​ការ​សម្អាត​ផង​ដែរ។ ចំពោះ​ស្នាម​ប្រឡាក់​​​ ស្នឹម​​​​ជាប់​បាត​​​ថូ ឬ​កែវ​​( កន្លែង​ពិបាក​សម្អាត) អ្នក​អាច​យក​​​អង្ករ​​​​បន្តិច​លាយ​​​ជា​មួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​​និង​សាប៊ូ​លាង​ចាន​ រួច​​ចាក់​ក្រឡុក​លាង​សម្អាត​​​​ថូ ឬ​កែវ​​នោះ​ជាតិ​ស្នឹម​ប្រឡាក់​នឹង​ជ្រះ​អស់។

 

អាហារ​​៤​យ៉ាង​មិន​គ្រាន់​តែ​សម្រាប់​ញ៉ាំ​ ប៉ុន្តែ​​ជា​​វត្ថុ​ធាតុ​​សម្អាត​​​ប្រដាប់​ប្រដា​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​​បាន​ល្អ​
 

២. ទឹក​ប៉េង​ប៉ោះ៖ គ្រាន់​តែ​លាយ​​​ទឹក​ប៉េង​ប៉ោះ​​ជា​មួយ​​អំបិល​ អ្នក​អាច​យក​វា​ទៅ​ប្រើ​សម្រាប់​សម្អាត​​ច្រែះ​ស្នឹម​​លើ​សម្ភារៈ​​​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​បាយ ដូច​ជា​ខ្ទះ​ឆា​​​ កាំបិត​ហាន់​សាច់​​​​​ ចាន​ស្រាក់​ ស្លាប​ព្រា​ ឆ្នាំង​ច្រែះ​ស៊ី​​​​ ​ជា​ដើម។

 

អាហារ​​៤​យ៉ាង​មិន​គ្រាន់​តែ​សម្រាប់​ញ៉ាំ​ ប៉ុន្តែ​​ជា​​វត្ថុ​ធាតុ​​សម្អាត​​​ប្រដាប់​ប្រដា​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​​បាន​ល្អ​
 

៣. ក្រូច​ឆ្មា​៖ ជា​​របស់​​មាន​ប្រយោជន៍​ច្រើន​ដែល​អ្នក​តែង​មាន​នៅ​ក្នុង​ផ្ទះ​បាយ អ្នក​អាច​​លាយ​​ក្រូច​ឆ្មា​ជា​មួយ​​ម្សៅ​សូដា (អាច​រក​ទិញ​បាន​​នៅ​ផ្សារ​ទំនើប) ប្រើ​សម្រាប់​ការ​កម្ចាត់​ស្នាម​ប្រឡាក់​ជាប់​ស្អិត​​និង​ធ្វើ​ឲ្យ​មាន​ក្លិន​​ក្រអូប​​​​ទៀត​ផង។

 

អាហារ​​៤​យ៉ាង​មិន​គ្រាន់​តែ​សម្រាប់​ញ៉ាំ​ ប៉ុន្តែ​​ជា​​វត្ថុ​ធាតុ​​សម្អាត​​​ប្រដាប់​ប្រដា​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​​បាន​ល្អ​
 

៤. សំបក​ក្រូច​៖ ដាក់​សំបក​ក្រូច​​ត្រាំ​​ក្នុង​ទឹក​ខ្មេះ​ រួច​អ្នក​នឹង​ទទួល​​​វត្ថុ​ធាតុ​សម្រាប់​​សម្អាត​​​​និង​ជម្រះ​ក្លិន​មិន​ល្អ​ផ្សេង​​ៗ​នៅ​ក្នុង​ផ្ទះ​បាយ​បាន​យ៉ាង​ល្អ និង​ធ្វើ​​ឲ្យ​មាន​ក្លិន​ក្រអូប​​ក្រូច​ឆ្មា​​ផង​ដែរ៕

 

អាហារ​​៤​យ៉ាង​មិន​គ្រាន់​តែ​សម្រាប់​ញ៉ាំ​ ប៉ុន្តែ​​ជា​​វត្ថុ​ធាតុ​​សម្អាត​​​ប្រដាប់​ប្រដា​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​​បាន​ល្អ​
 

ចុចអាន៖  កម្ចាត់​​ស្នាម​ប្រឡាក់​ទឹក​ប៊ិច​​ឬ​ហ្វឺត​ជាប់​ខោ​អាវ​ ដោយ​វិធី​ងាយ​ៗ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ tiphero​
​​​​​​​