លឿន​​ឡើង! ឈ្នះ​រង្វាន់ iPhone 6s ១០​គ្រឿង​ពី​គម្រោង​ Power+ របស់ Smart​

មក​ដល់​ថ្ងៃ​ទី​២៩ ខែ​មីនា មាន​អតិថិជន​រហូត​ដល់​៤០​នាក់​​ហើយ​ដែល​ឈ្នះ​រង្វាន់​ iPhone 6s ពី​គម្រោង Power+ របស់​ក្រុមហ៊ុន Smart​។​

 

Power+ ជា​គម្រោង​ចុង​ក្រោយ​បំផុត​ដែល Smart បាន​ណែនាំ​ដល់​អតិថិជន​របស់​ខ្លួន​។​ ជាមួយ​នឹង​គម្រោង​នេះ ​អតិថិជន​នឹង​ទទួល​បាន​ទិន្នន័យ 1500MB នាទី​សម្រាប់​ខល​ចេញ ២៥០​នាទី​ ហើយ​បន្ថែម​លើ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ Line, Facebook, Viber, WhatsApp និង​ផ្ញើ​សារ​ដោយ​ឥត​គិត​ថ្លៃ ដោយ​គ្រាន់​តែ​ចំណាយ​១​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​។

 

កាន់​តែ​ពិសេស​ជាង​នេះ​ អតិថិជន​ដែល​ភ្ជាប់​គម្រោង​នេះ​ អាច​នឹង​ឈ្នះ​រង្វាន់​ iPhone 6s ​ដែល​មាន​រហូត​ទៅ​ដល់​៥០​រង្វាន់។ អ្នក​ឈ្នះ​៥​នាក់​ នឹង​ត្រូវ​ប្រកាស​រៀង​រាល់​សប្តាហ៍​នៅ​ក្នុង​កម្មវិធី A1 Concert​ របស់​ស្ថានីយ​ទូរទស្សន៍​ MyTV រហូត​ដល់​ថ្ងៃ​ទី៩​ ខែ​មេសា​។​

 

លឿន​​ឡើង! ឈ្នះ​រង្វាន់ iPhone 6s ១០​គ្រឿង​ពី​គម្រោង​ Power+ របស់ Smart​

 

 

សប្តាហ៍​មុន អ្នក​ឈ្នះ​៥​នាក់​ទៀត​ត្រូវ​បាន​គេ​រក​ឃើញ ក្នុង​នោះ​មាន ​លោក សុខ វិសិទ្ធិកា លោក​ លីម អ៊ាម​ឆាយ លោក​ ឡេង ជ្រិន  លោក កែវ ​សោភណ្ឌ និង​កញ្ញា លឹម សិលា​។

 

លោក​ សុខ វិសិទ្ធិកា អ្នក​ភ្នំពេញ​ បាន​រៀបរាប់​ទាំង​រីករាយ​ និង​រំភើប​ថា៖ “ខ្ញុំ​មិន​នឹក​ស្មាន​ថា​បាន​ឈ្នះ​ iPhone នោះ​ទេ។ ដំបូង​ឡើយ​ ខ្ញុំ​មិន​គិត​ថា​វា​ជា​ការពិត​នោះ​ទេ​…រហូត​ដល់​ក្រុមហ៊ុន​ទាក់ទង​មក​ខ្ញុំ​ផ្ទាល់​។ ហេតុផល​ដែល​ខ្ញុំ​ចូល​ចិត្ត​ប្រើ​គម្រោង Power + មួយ​នេះ​គឺ​ដោយសារ​ខ្ញុំ​ចូល​ចិត្ត​ប្រើប្រាស់​ច្រើន ចូលចិត្ត​លេង​សារ​ច្រើន ហើយក៏​អាច​ប្រើប្រាស់​បណ្តាញ​សង្គម​ដោយ​ឥត​គិតលុយ ដូច្នេះ​១​ដុល្លារ​របស់ខ្ញុំ បាន​ផ្តល់​ឱ្យ​ខ្ញុំ​ច្រើន​ជាង​មុន​ ហើយ​ខ្ញុំ​ស្រលាញ់​គម្រោង​មួយ​នេះ”​។

 

លឿន​​ឡើង! ឈ្នះ​រង្វាន់ iPhone 6s ១០​គ្រឿង​ពី​គម្រោង​ Power+ របស់ Smart​

 

ការ​ចាប់​ឆ្នោត នឹង​បន្ត​២​សប្ដាហ៍​ទៀត​រហូត​ដល់​ថ្ងៃ​ទី​៩ ខែ​មេសា​។ សូម​ចុច *700*100 # ដើម្បី​ភ្ជាប់​គម្រោង​មួយ​នេះ និង​រីករាយ​ជាមួយ​តម្រូវការ​ទាំង​អស់​របស់​អ្នក​ ព្រមទាំង​ឱកាស​ឈ្នះ iPhone 6s។ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់ www.smart.com.kh/plans/prepaid-plan/power ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម​