កូរ៉េ​ខាង​ត្បូង​នៅ​តែ​ជា​ប្រទេស​មាន​អ៊ីនធឺណិត​ល្បឿន​លឿន​ដាច់​គេ​​

ក្រុមហ៊ុន​សេវាកម្ម​បច្ចេកវិទ្យា​ Akamai បាន​បញ្ចេញ​របាយការណ៍​​​បង្ហាញ​ពី​ចំណាត់​​ថ្នាក់​ប្រទេស​​ដែល​មាន​អ៊ីនធឺណិត​​ល្បឿន​​លឿន​ដាច់​គេ​ ដែល​គិត​ត្រឹម​ត្រី​មាស​ទី​បួន​ឆ្នាំ​កន្លង​ទៅ។

 

កូរ៉េ​ខាង​ត្បូង​នៅ​តែ​ជា​ប្រទេស​មាន​អ៊ីនធឺណិត​ល្បឿន​លឿន​ដាច់​គេ​​

 

ជា​លទ្ធផល​បាន​បង្ហាញ​ថា​ប្រទេស​កូរ៉េ​ខាង​ត្បូង​ស្ថិត​នៅ​លំដាប់​ថ្នាក់​លេខ​មួយ​ ដែល​មាន​ល្បឿន​អ៊ីនធឺណិត​ជា​មធ្យម​ ២៦,៧​Mbps ​បើ​ប្រៀប​នឹង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​គឺ​ល្បឿន​​កើន​ឡើង​​​​២០​%។ គួរ​រំលឹក​ថា​ប្រទេស​​​ប្រជាធិបតេយ្យ​មួយ​នេះ​​បាន​គ្រង​ដំណែង​កំពូល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ តារាង​ខាង​ក្រោម​​នេះ​បង្ហាញ​ពី​ចំណាត់​ថ្នាក់​របស់​ប្រទេស​ដទៃ​ទៀត​ដែល​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​១០៖

 

កូរ៉េ​ខាង​ត្បូង​នៅ​តែ​ជា​ប្រទេស​មាន​អ៊ីនធឺណិត​ល្បឿន​លឿន​ដាច់​គេ​​

 

២. ស៊ុយអែត​៖ ល្បឿន​ជា​មធ្យម​ ១៩,១ Mbps​​​​​​​​

 

​៣. ន័រវែស៖ ល្បឿន​ជា​មធ្យម​ ១៨,៨​ Mbps

 

៤. ជប៉ុន​៖ ល្បឿន​ជា​មធ្យម​ ១៧,៤​ Mbps

 

៥. ហូឡង់៖ ល្បឿន​ជា​មធ្យម​ ១៧​ Mbps

 

៦. ហុងកុង៖ ល្បឿន​ជា​មធ្យម ​១៦,៨ Mbps

 

៧. ឡេតូនី៖ ល្បឿន​ជា​មធ្យម ១៦,៧​ Mbps

 

៨. ស្វីស៖ ល្បឿន​ជា​មធ្យម ១៦,៧​ Mbps

 

៩. ហ្វាំងឡង់៖ ល្បឿន​ជា​មធ្យម ១៦,៦​ Mbps

 

១០. ដាណឺម៉ាក៖ ល្បឿន​ជា​មធ្យម ១៦,១​ Mbps

 

គួរ​បញ្ជាក់​ដែរ​ថា​សហរដ្ឋអាមេរិក​ដែល​​គេ​ចាត់​ទុក​ថា​ជា​ប្រទេស​នាំ​មុខ​គេ​ខាង​វិស័យ​បច្ចេកវិទ្យា​ជាប់​ចំណាត់​ថ្នាក់​​លេខ​១៤​ ដោយ​មាន​ល្បឿន​ជា​មធ្យម​ ១៤,២​Mbps៕​​

 

​​​​​​​​​​​​​ចុច​អាន៖ ភ្នាក់ងារ​ FBI ចំណាយ​លុយ​ខ្ទង់​ម៉ឺន​ដុល្លារ​ដើម្បី​​បំបែក​កូដ​ iPhone 5c ​មួយ​គ្រឿង​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ VNExpress