មាន​​ឆ្ងល់​ទេ​ថា​ហេតុ​អី​​ឡេន​កាមេរ៉ា​​មាន​រាង​មូល​ ​តែ​ថត​ចេញ​រូបភាព​​រាង​ជ្រុង?

ប្រហែល​ជា​មាន​ប្រិយមិត្ត​មួយ​ចំនួន​ធ្លាប់​ឆ្ងល់​ថា​ ​ឡេន​កាមេរ៉ា​មាន​រាង​មូល​ទេ​ប៉ុន្តែ​រូបភាព​ដែល​ថត​ចេញ​មក​បែរ​ជា​មាន​ជ្រុង​ទៅ​វិញ។ ដូច​នេះ​ដើម្បី​ស្រាយ​ចម្ងល់​មួយ​នេះ​តាម​ដាន​ការ​បក​ស្រាយ​​របស់​វិបសាយ​ Wonderopolis ដូច​ខាង​ក្រោម៖

 

មាន​​ឆ្ងល់​ទេ​ថា​ហេតុ​អី​​ឡេន​កាមេរ៉ា​​មាន​រាង​មូល​ ​តែ​ថត​ចេញ​រូបភាព​​រាង​ជ្រុង?

 

​ការ​ពិត​ទៅ​ឡេន​នៃ​កាមេរ៉ា​មិន​មែន​ជា​​អ្នក​បង្កើត​រូបភាព​ដោយ​ផ្ទាល់​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ​ឡេន​គឺ​ធ្វើ​ការ​​ជា​មួយ​ផ្នែក​ផ្សេង​ទៀត​នៃ​កាមេរ៉ា​ដើម្បី​បង្កើត​ចេញ​ជា​រូបភាព។ នៅ​លើ​កាមេរ៉ា​​ស៊េរី​ចាស់​ផ្នែក​ផ្សេង​ទៀត​​ដែល​គេ​សំដៅ​លើ​នោះ ​​ត្រូវ​បាន​ស្គាល់​ថា​ជា​​​​ហ្វីល​ ចំណែក​ឯ​លើ​កាមេរ៉ា​ជំនាន់​ថ្មី​(ប្រភេទ​ឌីជីថល) ត្រូវ​គេ​ស្គាល់​ថា​ជា​ Sensor រូបភាព​ដែល​ពួក​វា​សុទ្ធ​តែ​មាន​រាង​ជ្រុង។

 

​​​​​​​​​​​​​​នៅ​ពេល​ដែល​ពន្លឺ​មួយ​ចាំង​លើ​ Object ដែល​អ្នក​កំពុង​ថត​យក​ ពន្លឺ​នោះ​បាន​ចូល​ទៅ​ក្នុង​រូបភាព​តាម​រយៈ​ឡេន​របស់​កាមេរ៉ា ហើយ​តួនាទី​របស់​ឡេន​គឺ​ធ្វើ​ឲ្យ​ពន្លឺ​នោះ​នៅ​ជាប់​លើ​​ហ្វីល​ ឬ​ Sensor រូបភាព។ ទាក់​ទង​នឹង​ឡេន​នេះ​ដែរ​ក្រុមហ៊ុន​ផលិត​​អាច​ធ្វើ​​វា​ឲ្យ​មាន​រាង​​មូល​ ឬ​ជ្រុង​​បាន​ ប៉ុន្តែ​ដោយ​សារ​អ្នក​ជំនាញ​ខាង​កាមេរ៉ា​រិះ​រក​ឃើញ​ថា​ឡេន​មាន​រាង​មូល​អាច​បំពេញ​តួនាទី​បាន​ល្អ​ (ធ្វើ​ឲ្យ​ពន្លឺ​នោះ​នៅ​ជាប់​លើ​​ហ្វីល​ ឬ​ Sensor) ហេតុ​នេះ​ទើប​គេ​សម្រេច​ប្រើ​ប្រាស់​ឡេន​រាង​មូល៕ ​​

 

​​​​​​​​​​​​​ចុច​អាន៖ ធ្លាប់​ឆ្ងល់​ទេ​ថា​ហេតុ​អ្វី​បាន​ជា​ ​DJ​ ​តែង​តែ​ពាក់​កាស​?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ wonderopolis