Honda និង Hitachi បង្កើតឧបករណ៍ទប់ស្កាត់ អ្នកស្រវឹងបើកបរ

បច្ចេកវិទ្យា៖ ក្រុមហ៊ុនផលិតរថយន្ត Honda បានចាប់ដៃជាមួយនឹង ក្រុមហ៊ុន Hitachi បង្កើតឧបករណ៍ ដ៏ទំនើបមួយ ដែលអាចវាស់ជាតិអាកុល និងបង្អាកមិនឲ្យបើកបរ បើសិនជាអ្នកស្ថិតក្នុង ស្ថានភាពស្រវឹង ។

យោងតាម autoguide ដែលចុះផ្សាយនៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា ខាងអ្នកបច្ចេកវិទ្យា ផលិតរថយន្ត របស់ជប៉ុនបានប្រកាសថា ក្រុមហ៊ុន២ បានសហការគ្នា បង្កើត ឧបករណ៍គំរូ១ ចាប់ ឬវាស់ជាតិអាកុល អ្នកបើកបរ  ហើយវាអាចធ្វើជា បូរណកម្ម នៃសោដ៏ឆ្លាតវៃ ។ ឧបករណ៍ វាស់ជាតិអាកុលចល័តនេះ គឺអាចវាស់ជាតិអាកុល ពីដង្ហើមមនុស្ស ក្នុងរយៈពេល ៣វិនាទី ។

Honda និង Hitachi ក៏បានធ្វើការអភិវឌ្ឍន៍ ប្រព័ន្ធដែលអាចបង្ហាញ កម្រិតជាតិអាកុល ហើយវាក៏នឹងក្លាយជា កុងតាក់ទប់ស្កាត់ការបញ្ជេះរថយន្ត នៅពេលដែលអ្នកបើក ស្ថិតក្នុងស្ថានស្រវឹង ៕

Honda និង Hitachi  បង្កើតឧបករណ៍ទប់ស្កាត់ អ្នកស្រវឹងបើកបរ